Connect with us

KPT+

ហេតុអ្វីប្រជាជនមីយ៉ាន់ម៉ាប្រើសញ្ញាម្រាម ៣ នៅពេលធ្វើបាតុកម្មប្រឆាំងយោធា?

បានផុស

នៅ

កាលពីថ្ងៃពុធនេះ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ យ៉ាំងហ្គោន ក្នុងប្រទេសមីយ៉ាន់ម៉ាបានថតរូបរួមគ្នាជាក្រុម ដោយលើកម្រាមដៃចំនួន ៣ ជាសញ្ញាដើម្បីឆ្លើយតបទៅនឹងការតស៊ូប្រឆាំងយោធា បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលត្រូវបានបណ្តេញចេញដោយសាររដ្ឋប្រហារយោធានៅថ្ងៃចន្ទដើមសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគោរព​ដោយលើកម្រាមដៃ៣ ត្រូវបានគេដឹងច្បាស់ថា មានប្រភពមកពីភាពយន្តជាស៊េរីនៃរឿង The Hunger Games ។ ភាពយន្តនេះចាក់បញ្ចាំងវគ្គដំបូងរបស់ខ្លួននៅឆ្នាំ ២០១២ រីឯតួឯកស្រីសម្ដែងដោយតារាហូលីវូដល្បីឈ្មោះនាង Jennifer Lawrence ។ The Hunger Games ជាខ្សែរឿងរៀបរាប់ពីតំបន់ក្រីក្រ ដែលត្រូវបានតំបន់ពួកអភិជនជិះជាន់ ហើយប្រជាជនក្នុងតំបន់ក៏ក្រោកឈរប្រឆាំងនឹងក្រុមមេដឹកនាំផ្តាច់ការ។

ដោយដកចេញពីការប្រឌិតបែបវិទ្យាសាស្ត្រឌីជីថល The Hunger Games បានរីករាលដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ជិតមួយទសវត្សរ៍មកហើយ ហើយវាជានិមិត្តរូបនៃការតវ៉ាសិទ្ធិសេរីភាព និងការគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ការលើកម្រាមដៃ៣ ទទួលការចាប់អារម្មណ៍លើកដំបូងនៅក្នុងប្រទេសថៃ នៅពេលក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រើបន្ទាប់ពីរដ្ឋប្រហារយោធាខែឧសភា ឆ្នាំ ២០១៤ ។ មកដល់ខែមិថុនា ឆ្នាំដដែល របបយោធាដែលកាន់អំណាចនៅក្នុងប្រទេសបានហាមប្រាមសញ្ញាម្រាម៣ និងបានចាប់ខ្លួនដល់នរណាដែលនៅតែចចេសមិនគោរពបម្រាម។

ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤  រឿង The Hunger Games ចាក់បញ្ចាំងវគ្គ៣របស់ខ្លួន ហើយបានទាក់ទាញសិស្ស-និស្សិតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ចូលមើលពេញៗរោងភាពយន្តថៃ ប៉ុន្តែរដ្ឋាភិបាលបញ្ឈប់ការបញ្ចាំងទៅវិញ បន្ទាប់ពីចាក់ផ្សាយមិនទាន់បានប៉ុន្មានថ្ងៃផង។

ងាកមកអ្នកដឹកនាំរឿងលោក Francis Lawrence បានប្រាប់កាសែត Sydney Morning Herald របស់អូស្ត្រាលីកាលពីឆ្នាំ ២០១៤ ថា លោកពិតជារំភើប ដោយសារអ្វីដែលកើតឡើងនៅក្នុងខ្សែភាពយន្ត អាចក្លាយជានិមិត្តរូបមួយសម្រាប់ប្រជាជនដើម្បីសេរីភាពឬការតវ៉ា។

មិនត្រឹមតែនៅប្រទេសថៃដែលលើកម្រាម៣ពេលបាតុកម្ម តែសញ្ញានេះបានរាលដាលដល់ហុងកុងផងដែរ។ ក្រុមអ្នកតវ៉ាលើកដៃសំពះម្រាមដៃទាំង ៣ ដើម្បីបង្ហាញពីសាមគ្គីភាព ខណៈមានបញ្ហាចម្រូងចម្រាសជាមួយអង់គ្លេស។

ពេលនេះសញ្ញាសម្រាមដៃ៣ បានទៅដល់ក្រុមបាតុករប្រទេសមីយ៉ាន់ម៉ាក្នុងសប្ដាហ៍នេះ ដោយពួកគេប្រើជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានបណ្តេញសមាជិករដ្ឋាភិបាល។

ពុំទាន់មាននរណាដឹងច្បាស់ពីអនាគតរបស់ប្រជាជនភូមានៅឡើយទេ ដោយសារបច្ចុប្បន្នយោធាកំពុងគ្រប់គ្រងប្រទេស រីឯស្ថានភាពក្នុងស្រុកក៏កំពុងស្ថិតក្នុងភាពអាសន្នផងដែរ។

កុំចម្លែក! ប្រសិនបើបានឃើញនរណាមកពីមីយ៉ាន់ម៉ា ឬថៃ ឬហុងកុង លើកម្រាមដៃ៣​នោះមានន័យថា ពួកគេកំពុងចង់បានសេរីភាព៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GIZMODO

ចុចអាន៖ ក្រុមប្រឹក្សាសន្តិសុខ​ UN សម្រេចមិនថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា

ចុចអាន៖ អ្វីជាភាពខុសគ្នារវាងរដ្ឋប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម