ព័ត៌មានជាតិ
បង្កើនគំនិតផ្នែកលក់កាន់តែមានសុពលភាពដោយ៥យ៉ាងនេះ
បើយើងជាសហគ្រិន យើងអាចជាមានគំនិតគិតពីផលិតផលជាច្រើនដែលយើងចង់ចាប់ផ្ដើម។ ក្ដីបារម្ភមិនមែនជាវិធីដែលយើងគួរគិតនោះទេ ប៉ុន្តែជាគំនិតដែលត្រូវអនុវត្ត។
នេះគឺជាគន្លឹះខ្លះៗ ពីវិធីស្វែងយល់ ប្រសិនបើចង់ឲ្យផលិតផលកាន់តែមានសុពលភាពនិងអតិថិជនចង់បានផលិតផលរបស់យើងកាន់តែច្រើន ៖
១. កំណត់អត្តសញ្ញាណអតិថិជន
ត្រូវសន្មតថា យើងមានទីផ្សារទូទៅសម្រាប់ផលិតផលរបស់យើងរបៀបម៉េច។ ឧទាហរណ៍បើយើងចាប់ផ្ដើមក្រុមហ៊ុនស្រាបៀរ យើងត្រូវគិតថាអតិថិជនរបស់យើងអាចជាអ្នកដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ។ សម្រាប់ផលិតផលស្រាបៀរ តើយើងកំណត់គោលដៅជាបុរសឬនិស្សិតមហាវិទ្យាល័យ?
ការកំណត់អត្តសញ្ញាណអតិថិជនរបស់យើង ក៏អាចផ្ដល់ផលងាយស្រួលដល់យើងនិងអតិថិជនគោលដៅនិងទីផ្សាររបស់យើងដែរ។

២. ស្វែងរកអតិថិជនសក្តានុពល
ចាំបាច់ត្រូវស្វែងរកអ្នកដែលជាគោលដៅរបស់យើង ប៉ុន្តែតើអាចរកឃើញយ៉ាងដូចម្ដេច ជាពិសេសប្រសិនបើយើងបើកដំណើរការផលិតផលដំបូង ឬទៅទីផ្សារថ្មី?
ដំបូងសួរក្រុមគ្រួសារនិងមិត្តភ័ក្ដិ ឲ្យពួកគេឆ្លើយសំណួររបស់យើង។ បន្ទាប់មកត្រូវចូលទៅក្នុងបណ្ដាញ ចូលរួមជាមួយក្រុមពាក់ព័ន្ធនៃសមាជិកដែលអាចចាប់អារម្មណ៍ផលិតផលរបស់យើង។ វិធីមួយទៀតសូមផ្សាយផលិតផលនៅលើហ្វេសបុកឬអ៊ិនស្ដាក្រាមជាដើម។
៣. អង្កេតអតិថិជនសក្ដានុពល
នៅពេលដែលយើងចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស សូមចាប់ផ្ដើមធ្វើការស្ទង់មតិពួកគេដើម្បីស្វែងយល់បន្ថែមអំពីអតិថិជនគោលដៅរបស់យើង។
សំខាន់ជាងនេះទៅទៀត ត្រូវសួរអំពីកម្រិតចំណាប់អារម្មណ៍របស់ពួកគេ ចំពោះផលិតផលរបស់យើង។ តើផលិតផលយើងបានដោះស្រាយបញ្ហាសម្រាប់ពួកគេ ឬផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ? តើពួកគេនឹងចំណាយប្រាក់លើផលិតផលបែបនេះទៀតទេ?
៤. សាងសង់គំរូសម្រាប់ការយល់ដឹងបន្ថែម

សូមព្យាយាមបង្កើតគំរូដើមឬខ្សែដែលអាចជួយឲ្យផលិតផលរបស់យើងកាន់តែមានជីវិតរស់រវើក។ កត់ចំណាំនូវអ្វីដែលមានប្រយោជន៍សម្រាប់ពួកគេ។ រកមើលពីរបៀបដែលអតិថិជនរំភើបជាមួយនឹងផលិតផល។ បើអតិថិជនមានឆន្ទៈក្នុងការបញ្ជាទិញផលិតផលជាមុន នេះជាសញ្ញាល្អដែលផលិតផលរបស់យើងអាចទទួលបានជោគជ័យ។
៥. និយាយជាមួយអតិថិជនដែលមានស្រាប់
ប្រសិនបើយើងមានអាជីវកម្មដែលបានបង្កើតឡើង សូមទាញយកអត្ថប្រយោជន៍ពីវា។ នៅពេលដែលពួកគេកំពុងប្រើផលិតផលឬសេវាកម្មដែលមានស្រាប់របស់យើង សូមសាកសួរពួកគេអំពីផលិតផលថ្មីថាតើពួកគេចង់បានឬអត់។
យើងក៏អាចប្រើឧបករណ៍ដែលអាចឲ្យយើងជជែកផ្ទាល់ជាមួយអតិថិជន ឬផ្ដល់ឲ្យភ្នាក់ងារសេវាកម្មអតិថិជនរបស់យើង សួរសំណួរដើម្បីទទួលបានការយល់ដឹងអំពីវិធីដែលយើងអាចជួយអតិថិជនជាមួយផលិតផលថ្មី។ ឬក៏ប្រើវិធីមួយទៀតគឺជំរុញការស្ទង់មតិផលិតផល ក្នុងកំឡុងពេលទំនាក់ទំនងអតិថិជន៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត