Connect with us

ព័ត៌មានជាតិ

បង្កើនគំនិតផ្នែកលក់កាន់តែ​មាន​សុពលភាពដោយ៥យ៉ាងនេះ

បានផុស

នៅ

បើ​យើង​ជា​សហគ្រិន​ យើង​អាច​ជា​មាន​គំនិត​គិត​ពី​ផលិតផល​ជា​ច្រើន​ដែល​យើង​ចង់​ចាប់ផ្ដើម។ ក្ដី​បារម្ភ​មិនមែន​ជា​វិធី​ដែល​យើង​គួរ​គិត​នោះ​ទេ ​ប៉ុន្តែ​ជា​គំនិត​ដែល​ត្រូវ​អនុវត្ត។

នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ ​ពី​វិធី​ស្វែងយល់ ​ប្រសិន​បើ​​ចង់​ឲ្យ​ផលិតផល​កាន់តែ​មាន​សុពលភាព​និង​អតិថិជន​ចង់​បាន​ផលិតផល​របស់​យើង​កាន់​តែ​ច្រើន ៖

១. កំណត់​អត្តសញ្ញាណ​អតិថិជន

ត្រូវ​សន្មត​ថា​ យើង​មាន​ទីផ្សារ​ទូទៅ​សម្រាប់​ផលិតផល​របស់​យើង​របៀប​ម៉េច។ ឧទាហរណ៍​បើ​យើង​ចាប់ផ្ដើម​ក្រុមហ៊ុន​ស្រាបៀរ​ យើង​ត្រូវ​គិត​ថា​អតិថិជន​របស់​យើង​អាច​ជា​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ២១ ឆ្នាំ​ឡើង​ទៅ។ សម្រាប់​ផលិតផល​ស្រាបៀរ ​តើ​យើង​កំណត់​គោលដៅ​ជា​បុរស​ឬ​និស្សិត​មហា​វិទ្យាល័យ?

ការ​កំណត់​អត្តសញ្ញាណ​អតិថិជន​របស់​យើង​ ក៏​អាច​ផ្ដល់​ផល​ងាយស្រួល​ដល់​យើង​និង​អតិថិជន​គោលដៅ​និង​ទីផ្សារ​របស់​យើង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ស្វែងរក​អតិថិជន​សក្តានុពល

ចាំបាច់​ត្រូវ​ស្វែងរក​អ្នក​ដែល​ជា​គោលដៅ​របស់​យើង​ ប៉ុន្តែ​តើ​អាច​រក​ឃើញ​យ៉ាង​ដូចម្ដេច​ ជា​ពិសេស​ប្រសិនបើ​យើង​បើក​ដំណើរការ​ផលិតផល​​ដំបូង​ ឬ​ទៅ​ទីផ្សារ​ថ្មី?

ដំបូង​​សួរ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​ ឲ្យ​ពួកគេ​ឆ្លើយ​សំណួរ​របស់​យើង។ បន្ទាប់មក​ត្រូវ​ចូល​ទៅ​ក្នុង​បណ្ដាញ​ ចូលរួម​ជាមួយ​ក្រុម​ពាក់ព័ន្ធ​នៃ​សមាជិក​ដែល​អាច​ចាប់​អារម្មណ៍​ផលិតផល​របស់​យើង។ វិធី​មួយ​ទៀត​សូម​ផ្សាយ​ផលិតផល​នៅ​លើ​ហ្វេសបុក​ឬ​អ៊ិនស្ដាក្រាម​ជាដើម។

៣. អង្កេត​អតិថិជន​សក្ដានុពល

នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ សូម​ចាប់ផ្ដើម​ធ្វើការ​ស្ទង់មតិ​ពួកគេ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អតិថិជន​គោលដៅ​របស់​យើង។

សំខាន់​ជាង​នេះ​ទៅ​ទៀត​ ត្រូវ​សួរ​អំពី​កម្រិត​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ ចំពោះ​ផលិតផល​របស់​យើង។ តើ​ផលិតផល​យើង​បាន​ដោះស្រាយ​បញ្ហា​សម្រាប់​ពួកគេ​ ឬ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​? តើ​ពួកគេ​នឹង​ចំណាយ​ប្រាក់​លើ​ផលិតផល​បែបនេះ​ទៀត​ទេ?

៤. សាងសង់​គំរូ​សម្រាប់​ការ​យល់​ដឹង​បន្ថែម

សូម​ព្យាយាម​បង្កើត​គំរូ​ដើម​ឬ​ខ្សែ​ដែល​អាច​ជួយ​ឲ្យ​ផលិតផល​របស់​យើង​កាន់តែ​មាន​ជីវិត​រស់​រវើក។ កត់ចំណាំ​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួកគេ។ រកមើល​ពី​របៀប​ដែល​អតិថិជន​រំភើប​ជាមួយ​នឹង​ផលិតផល។ បើ​អតិថិជន​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ជា​ទិញ​ផលិតផល​ជា​មុន ​នេះ​ជា​សញ្ញា​ល្អ​ដែល​ផលិតផល​របស់​យើង​អាច​ទទួល​បាន​ជោគជ័យ។

៥. និយាយ​ជាមួយ​អតិថិជន​ដែល​មាន​ស្រាប់

ប្រសិន​បើ​យើង​មាន​អាជីវកម្ម​ដែល​បាន​បង្កើត​ឡើង​ សូម​ទាញ​យក​អត្ថប្រយោជន៍​ពី​វា។ នៅ​ពេល​ដែល​ពួកគេ​កំពុង​ប្រើ​ផលិតផល​ឬ​សេវាកម្ម​ដែល​មាន​ស្រាប់​របស់​យើង​ សូម​សាកសួរ​ពួកគេ​អំពី​ផលិតផល​ថ្មី​​ថា​តើ​ពួកគេ​ចង់​បាន​ឬ​អត់។

យើង​ក៏​អាច​ប្រើ​ឧបករណ៍​ដែល​អាច​​ឲ្យ​យើង​ជជែក​ផ្ទាល់​ជាមួយ​អតិថិជន ឬ​ផ្ដល់​ឲ្យ​ភ្នាក់ងារ​សេវាកម្ម​អតិថិជន​របស់​យើង​ សួរ​សំណួរ​ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​អំពី​វិធី​ដែល​យើង​អាច​ជួយ​អតិថិជន​ជាមួយ​ផលិតផល​ថ្មី។ ឬក៏​ប្រើ​វិធី​មួយ​ទៀត​គឺ​ជំរុញ​ការ​ស្ទង់មតិ​ផលិតផល​ ក្នុង​កំឡុង​ពេល​ទំនាក់ទំនង​អតិថិជន៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖ forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម