KPT+
តាមពិតប្រវែងសក់ បង្ហាញពីចរិតលក្ខណៈទៀត?
តាមពិត ប្រវែងសក់របស់មនុស្សស្រីដែលចូលចិត្តទុកឬកាត់ គឺអាចឆ្លុះបញ្ចាំងថានាងជាមនុស្សបែបណាបាន។
ដូច្នេះ ចង់ដឹងថា ចរិតនារីតាមប្រវែងសក់នោះបែបណា មកអានខាងក្រោមនេះ៖
មនុស្សស្រីសក់ខ្លីខ្លាំង (ម៉ូដដូចមនុស្សប្រុស)

ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ចូលចំណោមគេ និងមានភាពរីករាយជាប់ខ្លួនជានិច្ច។ នាងក៏ជាមនុស្សដែលរាប់អានជាមួយមនុស្សថ្មីៗបានងាយ និងលឿនបំផុត។ ចូលចិត្តធ្វើការដោយប្រើបញ្ញា និងដោះស្រាយបញ្ហាដោយសច្ចភាព និងមិនកម្អៀង។
មនុស្សស្រីសក់ខ្លី (ត្រឹម ក លើស្មា)

ជាមនុស្សចូលចិត្តនិយាយត្រង់ទៅត្រង់មក ទោះបីជាដឹងថា និយាយចេញមកប៉ះពាល់អ្នកស្តាប់ក៏ដោយ។ នាងចេះគ្រប់គ្រងជីវិតផ្ទាល់ខ្លួន និងជីវិតការងារបានយ៉ាងល្អ។ នារីសក់ខ្លី ក៏ជាមនុស្សមិនចេះភ័យខ្លាច មានរបៀបរបប ជាពិសេសចូលចិត្តសាកល្បងបទពិសោធន៍ថ្មីៗ។
មនុស្សស្រីសក់ប្រះស្មា

ជាមនុស្សដែលមានភាពសក្តិសមជានារីឥតខ្ចោះ មានភាពថ្លៃថ្នូរ រូបរាងបែបទាន់សម័យ និងមានសុជីវធម៌ខ្ពស់។ នាងចូលចិត្តនិយាយច្រើនបន្តិច ប៉ុន្តែមនុស្សជុំវិញស្រឡាញ់ចូលចិត្តនាងណាស់។ ជាមនុស្សស្រីដែលចូលចិត្តការប្រកួតប្រជែង បង្កើតគម្រោងថ្មីៗ ជាពិសេសជំនាញខាងរាប់អានមិត្តថ្មី និងរក្សាមិត្តភាពបានរឹងមាំ។
មនុស្សស្រីសក់វែងអន្លាយ

ជាមនុស្សដែលពោរពេញដោយការប្រុងប្រយ័ត្ន មានការអត់ធ្មត់ខ្ពស់ និងមានក្តីស្រមៃច្រើន។ ចំពោះរឿងស្នេហានាងមិនចូលចិត្តស្នេហាបែបផ្លេកបន្ទោរឡើយ និងស្រឡាញ់ស្មោះអស់ពីខ្លួន ប៉ុន្តែទាមទារច្រើនពីដៃគូបន្តិច។ ជាមនុស្សស្រីមានស្មារតីដ៏មោះមុត បើដាក់គោលដៅហើយ នាងនឹងធ្វើគ្រប់យ៉ាងឲ្យតែបានសម្រេច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ