Connect with us

KPT+

ទម្លាប់​គេង​មិន​គ្រប់ ៨ម៉ោង រឿង​អាក្រក់ ៨យ៉ាងនេះ​​នឹង​កើត​មាន​ចំពោះ​អ្នក​

បានផុស

នៅ

ការសិក្សាមួយបានបង្ហាញថា ការគេងរយៈពេល ៨ ម៉ោងជាប្រចាំជាទម្លាប់ដែលមានសុខភាពល្អ។ កង្វះម៉ោងគេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយ។ អ្នកស្រាវជ្រាវបានរកឃើញថា មានតែប្រជាជនអាមេរិកប្រហែលជា ៤០% ប៉ុណ្ណោះដែលគេងគ្រប់គ្រាន់។

KPT Plus នាំប្រិយមិត្តមកក្រឡេកមើលគុណវិបត្តិនៃការគេងមិនបាន៨ម៉ោងជាទៀងទាត់៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អារម្មណ៍មិនល្អ

នៅពេលយើងសម្រាកឱ្យបានទៀងទាត់ ការផ្តោតអារម្មណ៍ទៅលើកិច្ចការ និងដោះស្រាយបញ្ហារបស់យើង ដំណើរការនៅកម្រិតល្អបំផុត ។ អ្នកអាចគិតបានល្អិតល្អន់ និងធ្វើការសម្រេចចិត្តបានលឿនជាងមុន។

ខួរ​ក្បាលស្ពឹក

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ វាមានផលប៉ះពាល់ទៅលើការផ្តោតអារម្មណ៍របស់អ្នក លើជំនាញថ្មី និងការចងចាំអ្វីថ្មីៗ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលរបស់យើងដំណើរការព័ត៌មានថ្មីៗពេលគេង។ ម៉្យាងទៀតចិត្តនិងរាងកាយរបស់យើងល្អនៅពេលព្រឹក បន្ទាប់ពីយើងបានសម្រាកបានត្រឹមត្រូវប្រសើរជាងមុន។

គ្រប់គ្រងទម្ងន់មិនបាន

ការសិក្សាបានបង្ហាញថា ពេលយើងកំពុងគេង រាងកាយយើងផលិតអរម៉ូនមួយហៅថា លេទីន។ អរម៉ូននេះប្រាប់រាងកាយយើងថាឆ្អែត ហើយវាមិនត្រូវការអាហារទៀតទេ។ ផ្ទុយទៅវិញប្រសិនបើយើងសម្រាកមិនបានគ្រប់គ្រាន់ អរម៉ូន លេទីន នឹងគ្មានតុល្យភាព ហើយយើងចាប់ផ្តើមស្រេកឃ្លានអាហារច្រើន។

ស្បែកមិនស្រស់ថ្លា

ស្បែក គឺជាសញ្ញាណដ៏ល្អមួយនៃសុខភាព និងសុខុមាលភាពទូទៅរបស់យើង។ ស្បែក គឺជាសរីរាង្គដ៏ធំបំផុតរបស់យើង ហើយវាទទួលរងការប៉ះពាល់នឹងអាកាសធាតុ ពន្លឺ កាំរស្មីយូវី ធូលី និងព្រះអាទិត្យ។ នៅពេលយើងគេងបានគ្រប់គ្រាន់ស្បែករបស់យើងនឹងជួសជុលដោយខ្លួនឯង។

មិនអាចការពារការវិវត្តនៃជំងឺទឹកនោមផ្អែម

ការស្រាវជ្រាវបានរកឃើញថា ការគេងបាន៨ម៉ោង អាចជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងភាពប្រែប្រួលទៅនឹងអាំងស៊ុយលីន ដែលជាលទ្ធផលអាចការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ។ ការគេងបានលក់ស្កប់ស្កល់ មានសារៈសំខាន់ណាស់សម្រាប់បញ្ហាទឹកនោមផ្អែម។ ប្រសិនបើអ្នកបង្ខើចពេលវេលាគេងរបស់អ្នកឲ្យខ្លី នោះអ្នកកំពុងតែរំលងពីសារៈសំខាន់នេះហើយ។

មិនងាយសះស្បើយពីជំងឺផ្តាសាយ

តើអ្នកមានអារម្មណ៍ថា ងងុយគេងនៅពេលអ្នកផ្ដាសាយដែរទេ? ពិតហើយវាមានហេតុផលសម្រាប់រឿងនេះ។ ការសិក្សាបានបង្ហាញថា​ កាលណារាងកាយបានគេង វានឹងធ្វើឲ្យឆាប់ជាសះស្បើយពីជំងឺ។ ការគេងធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងបាក់តេរី។

សុខភាពកាន់តែដុនដាប

អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគេងឱ្យបានគ្រប់គ្រាន់មិនត្រឹមតែកាត់បន្ថយកម្រិតស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងការពារហានិភ័យនៃជំងឺលើសឈាម និងកូលេស្តេរ៉ុលខ្ពស់ទៀតផង។ ការគេងមិនលក់ឬមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យមានបញ្ហាទាក់ទងនឹងជំងឺបេះដូងគ្រប់ប្រភេទផងដែរ។

ប្រឈមការបើកបរគ្មានសុវត្ថិភាព

ការសិក្សានេះបានបង្ហាញថា អ្នកបើកបរដែលខ្វះការគេងគ្រប់គ្រាន់ បង្កគ្រោះថ្នាក់ជាងអ្នកបើកបរដែលមានជាតិអាល់កុលទៅទៀត។ វាជាការល្អបំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់តាមដងផ្លូវ យើងគួរតែគេងឲ្យគ្រប់គ្រាន់មុនពេលបើកបរ។ ការគេងបានគ្រប់ ជួយកាត់បន្ថយគ្រោះថ្នាក់ និងបន្ថែមសុវត្ថិភាព។

តើអ្នកគេងប៉ុន្មានម៉ោង? ហើយតើមានអារម្មណ៍ធូរស្រាលទេ នៅពេលសម្រាក ៨ ម៉ោងពេញ?

 ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឧស្សាហ៍រងា​ខុស​ធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម