KPT+
សញ្ញាទាំង ៧ ដែលអ្នកកំពុងដើរតាមគន្លងរបស់មហាសេដ្ឋី
ក្លាយជាអ្នកមាន និងក្លាយជាមហាសេដ្ឋី អាចមើលទៅដូចជារឿងរវើរវាយ ប៉ុន្តែវាមិនទាន់ក្លាយជាអ្វីដែលទាក់ទាញបានទេ។ មានទម្លាប់សំខាន់ៗជាច្រើន ដែលមហាសេដ្ឋីមាន នឹងបានបញ្ជាក់ពីភាពជោគជ័យរបស់ពួកគេ។
នេះគឺជាសញ្ញាទាំង ៧ ដែលអ្នកនឹងក្លាយជាសេដ្ឋី៖
១. តែងតែបាញ់គោលដៅទៅរកព្រះច័ន្ទ

បើសិនអ្នកដឹងពីអត្ថន័យពាក្យនេះ បាញ់គោលដៅទៅរកព្រះច័ន្ទ ទោះបីជាអ្នកមិនទៅដល់ តែអាចចុះចតក្នុងចំណោមផ្កាយទាំងនោះបាន។ ដូចគ្នានេះដែរ ប្រសិនបើអ្នកជាប្រភេទមនុស្សដែលមានមហិឆ្ឆិតាចង់បាននិទ្ទេស A នៅពេលបានត្រឹមនិទ្ទេស B តែអ្នកក៏ជាមនុស្សដែលមានផ្នត់គំនិតដូចសេដ្ឋីមិនខាន។
២. រក្សាចិត្តបើកចំហ
អ្នកមិនដែលខ្លាចគំនិតថ្មី ហើយដឹងថា បិទគំនិតខ្លួនឯងមិនបានជំរុញជំនឿ ភាពក្លាហាន និងការស្រមើស្រមៃសកម្មបានឡើយ។ មហាសេដ្ឋីដែលជោគជ័យបាន តែងផ្លាស់ប្ដូរវិធីសាស្ត្រចិត្តសាស្ត្រចំពោះលុយ ដើម្បីទទួលបានភាពជោគជ័យ និងសុភមង្គលមកវិញ។
៣. ប្រើពេលវេលាដើម្បីទទួលបានលទ្ធផល
បើអ្នកយល់ថា ពេលវេលាមានតម្លៃជាងលុយខ្លួនឯង។ អ្នកត្រូវជួលមនុស្សសម្រាប់របស់ដែលអ្នកមិនពូកែ ដូច្នេះអ្នកអាចប្រើពេលវេលារបស់អ្នក លើរបស់ដែលអ្នកពូកែវិញ។ អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ ស្វែងរកភាពជោគជ័យដោយការប្រើប្រាស់ប្រាក់ជាមួយពេវេលា និងធ្វើការរហូតដល់ពួកគេមានអារម្មណ៍ថា ពួកគេកំពុងតែឈ្នះ ហើយមិនមែនគ្រាន់តែធ្វើការទេ។
៤. ចូលចិត្តកំណត់និងឈានដល់គោលដៅ
ប្រសិនបើអ្នកជាអ្នកកំណត់គោលដៅ អ្នកជាមនុស្សនឹងគិតដូចជាសេដ្ឋី។ លោក Peter Voogd ស្ថាបនិកនៃហ្គេម Game Changers Academy ដែលរកប្រាក់បានចំនួន ១ លានដុល្លារ មុនពេលឈានចូលវ័យ ២៦ ឆ្នាំ បាននិយាយថា ” អ្នកមិនអាចរកប្រាក់បានមួយលានដោយចៃដន្យទេ ដរាបណា វាមិនមែនជាគោលដៅអ្នកពិតប្រាកដ ” ។
៥. ដឹងពីអ្វីដែលកំពុងកើតឡើងនៅលើពិភពលោក

ប្រសិនបើអ្នកជាប្រភេទមនុស្ស ដែលចូលចិត្តចាប់ផ្ដើមពេលព្រឹករបស់អ្នក ដើម្បីចាប់យកហេតុការណ៍បច្ចុប្បន្ន ជាជាងការកើតឡើងនៅលើបណ្ដាញសង្គម អ្នកមានទម្លាប់ដូចជាសេដ្ឋីហើយ។ សហគ្រិនដូចជា Bill Gates និង Warren Buffett តែងចូលចិត្តយកពេលឈប់សម្រាកជាមួយការអានព័ត៌មាន តាមកាសែត ដូចជា The Wall Street Journal និងកាសែត The New York Times ជាដើម។
៦. លុបបំបាត់ពាក្យស្លោកនៃភាពក្រ
ត្រូវលុបបំបាត់រាល់ការដោះសារថា អ្នកក្រមិនអាចធ្វើបានដូចគេ។ លោក Bill Gates ធ្លាប់បាននិយាយថា “ ប្រសិនបើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ។ តែបើអ្នកស្លាប់ក្រ វាជាកំហុសរបស់អ្នកហើយ ” ។
៧. អ្នកសន្សំដើម្បីវិនិយោគ
អ្នកយល់ថា មូលហេតុតែមួយគត់ដើម្បីសន្សំប្រាក់ គឺវិនិយោគលើវា។ ដាក់ប្រាក់ដែលបានរក្សាទុករបស់អ្នកទៅក្នុងគណនី ដែលមានសុវត្ថិភាព និងមិនអាចប្ដូរបាន។ កុំប្រើគណនីទាំងនេះសម្រាប់របស់របរណាមួយ សូម្បីតែពេលមានអាសន្នក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីប្រជាជនមីយ៉ាន់ម៉ាប្រើសញ្ញាម្រាម ៣ នៅពេលធ្វើបាតុកម្មប្រឆាំងយោធា?
ចុចអាន៖ផ្នត់គំនិតកំពូលទាំង ១០ របស់មហាសេដ្ឋី Schultz ដែលនាំឲ្យ Starbucks ជោគជ័យមកទល់ពេលនេះ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?