Connect with us

KPT+

យុទ្ធសាស្ត្រហិរញ្ញវត្ថុ​ដែលបណ្តាម្ចាស់​​អាជីវកម្ម​ថ្មីថ្មោង​ គួរ​អាន​!

បានផុស

នៅ

និយាយ​ជា​ដដែល​ៗ ​សហគ្រិន​មួយ​ចំនួន​មិន​បាន​ដឹង​ច្រើន​អំពី​ផ្នែក​ហិរញ្ញ​វត្ថុ​នៃ​ការ​បើក​អាជីវកម្ម​ រួម​ទាំង​ការគ្រប់គ្រង​ហានិភ័យ​ផ្សេងៗឡើយ។ ការ​ចាប់ផ្ដើម​អាជីវកម្ម​ដូច​កំពុងតែ​ប្រឈមមុខ​នឹង​ផ្លូវ​ដ៏​ចោត​គ្រោះថ្នាក់​មួយ​ ដើម្បី​ការ​រស់រាន​មាន​ជីវិត។

ដូច្នេះហើយ​ ទើប​ក្រុម​ប្រឹក្សា​ហិរញ្ញវត្ថុ​​ បានរួមគ្នា​ចែករំលែក​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ សម្រាប់​ម្ចាស់​អាជីវកម្មយកមកអនុវត្ត៖

១. ធានា​ថា​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាមួយ​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ

នេះ​​ជា​រឿង​ចាំបាច់​ក្នុង​អាជីវកម្ម​ដែល​ត្រូវ​មាន​រចនា​សម្ពន្ធ​អាជីវកម្ម​ត្រឹមត្រូវ ដើម្បី​ការពារ​ខ្លួន​ឯង​និង​អាជីវកម្ម​​។ ​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​ ក៏​ធ្វើ​ឲ្យ​គ្រឹះ​ហិរញ្ញវត្ថុ​និង​ច្បាប់​រឹងមាំ​ដែរ។

២. ពិនិត្យ​ឡើង​វិញ​ឲ្យ​ទៀងទាត់​នូវ​ហិរញ្ញវត្ថុ

ត្រូវ​ពិនិត្យ​ឡើង​វិញ​និង​បកស្រាយ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​អាច​ជឿជាក់​បាន​ រួម​ទាំង​តួលេខ​សូចនាករ​ ប្រតិបត្តិការ​សំខាន់ៗ​ឲ្យ​បាន​ញឹកញាប់​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ កុំ​ធ្វេសប្រហែស​ បើ​មិន​ចង់​ខាតបង់​ទៅ​ថ្ងៃ​ក្រោយ។

៣. កសាង​ក្រុម​អ្នក​ប្រឹក្សា​យោបល់

បង្កើត​ក្រុម​អ្នក​ប្រឹក្សា​យោបល់​ក្នុង​អាជីវកម្ម​ គឺ​ជា​រឿង​មួយ​ដែល​​​សហគ្រិន​គ្រប់គ្នា​តែងតែ​អនុវត្ត​វិធី​នេះ។ ពួកគេ​នឹង​ជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​​ផ្លាស់ប្ដូរការ​គិតគូរ​ ពី​កម្រិតទាប​និង​ចំណូល​ចំណាយ​ប្រចាំខែ​ ធៀប​នឹង​ការ​ចំណាយ​ទៅ​រក​ការ​ព្យាករណ៍​ប្រាក់​ចំណូល​នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. រៀន​ពី​របៀប​គ្រប់គ្រង​សាច់ប្រាក់

ភាព​ចាំបាច់​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ដើម​ដំបូង ​គឺ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់។ ការ​គ្រប់គ្រង​ដើមទុន​និង​ទម្រង់​ស្មុគស្មាញ ​ច្រើន​កើតឡើង​នៅ​ក្នុង​អង្គភាព​ធំៗ កម្រ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​ដើម​និង​សហគ្រាស​ដំណាក់កាល​ដំបូង។

សមត្ថភាព​របស់​សហគ្រិន​ក្នុង​ការ​មើល​ជម្រើស​នៃ​ការ​ព្យាករណ៍ ​ទាក់ទង​នឹង​ប្រាក់​ចំណូល​ពី​គណនេយ្យ (ការខាតបង់) គឺ​មាន​សារៈសំខាន់​បំផុត។

៥. អប់រំ​ខ្លួនឯង​អំពី​កាត​ឥណទាន

លំហូរ​សាច់ប្រាក់​វិជ្ជមាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​សូវ​មាន​វិបត្តិ​ហិរញ្ញវត្ថុ។ ប៉ុន្តែ​អាជីវកម្ម​ភាគច្រើន​តែង​ប្រឈមមុខនឹង​ការ​ចំណាយ​លើស​ពី​ប្រាក់​ចំណូល​របស់​ពួកគេ (កាត​ឥណទាន)។ មិនមែន​រាល់​ឥណទាន​ទាំងអស់​គឺ​ស្មើគ្នា​នោះ​ទេ ​ដូច្នេះ​ម្ចាស់​សហគ្រិន​ភាគច្រើន​ត្រូវ​ចាប់ផ្ដើម​អប់រំ​ខ្លួនឯង​អំពី​ឥណទាន​ជា​ប្រញាប់។ ដំបូន្មាន​ដ៏​ល្អ​គឺ​ធ្វើការ​ស្រាវជ្រាវ​ស្វែងយល់​ពី​ជម្រើស​ល្អៗ ​មុន​ពេល​ដែល​ត្រូវ​ការ​ឥណទាន។

៦. បែងចែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​និង​អាជីវកម្ម

អ្វី​​ដែល​ល្អ​បំផុត​ដែល​ម្ចាស់​អាជីវកម្ម​អាច​ធ្វើ​បាន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​ គឺ​រក្សា​ហិរញ្ញ​វត្ថុ​អាជីវកម្ម​ដាច់​ដោយ​ឡែក​ពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។

នេះ​មានន័យថា ​បង្កើត​គណនី​ធនាគារ​ដាច់​ដោយ​ឡែក​ និង​ទទួល​បាន​ហិរញ្ញប្បទាន (ឧទាហរណ៍​កាត​ឥណទាន​ប្រាក់​កម្ចី។ ល។ ) ដែល​ត្រូវ​បាន​ប្រើ​បាន​តែ​អាជីវកម្ម​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤០ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៦ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម