KPT+
៥ ប្រទេស ជាគោលដៅល្អសម្រាប់អ្នកចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ
ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ គឺជាជំហានដ៏សំខាន់មួយក្នុងជីវិតរបស់និស្សិត នៅពេលសម្រេចចិត្តថាត្រូវសិក្សានៅប្រទេសមួយណា។ ក្នុងនោះផងដែរ មានកត្តាជាច្រើនដែលត្រូវយកមកពិចារណា ដូចជាបទពិសោធន៍សិក្សា ការចំណាយពេលសិក្សា ឧបករណ៍សិក្សា និងបទពិសោធន៍វប្បធម៌ដែលទំនងជានឹងទទួលបាន។
ដូច្នេះហើយ នេះគឺជាប្រទេសមួយចំនួនដែលល្អបំផុតក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រដែលមានកំណើន និងគុណភាពអប់រំខ្ពស់បំផុតនៅឆ្នាំនេះ៖

១ សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានសាកលវិទ្យាល័យកំពូលៗជាច្រើន។ សិស្សត្រូវបានផ្តល់ឱកាសដើម្បីរៀនសូត្រពីគ្រូ និងមានឱកាសចូលរួមក្នុងសកម្មភាពយ៉ាងទូលំទូលាយ ដែលនោះគឺវាជាបច្ចេកវិទ្យា សង្គមវិទ្យា សិល្បៈ ឬវិទ្យាសាស្រ្ត។
២ អូស្ត្រាលី
អូស្ត្រាលីជាប្រទេសមួយដែលមានប្រព័ន្ធអប់រំល្អប្រសើរ។ មានសាកលវិទ្យាល័យគុណភាពដូចជា សាកលវិទ្យាល័យស៊ីដនី និងសាកលវិទ្យាល័យមែលប៊ន។ ប្រទេសអូស្ត្រាលីក៏ជាប្រទេសដែលមានវប្បធម៌ចម្រុះ និងស្រស់ស្អាតផងដែរ។
៣ ស្វីស
ប្រទេសស្វីសមានសាកលវិទ្យាល័យគុណភាព និងប្រព័ន្ធអប់រំដ៏អស្ចារ្យ។ ប្រទេសនេះក៏ជាគោលដៅពេញនិយមសម្រាប់ការសិក្សាផ្នែកធុរកិច្ច និងបច្ចេកវិទ្យាយ៉ាងសម្បើមផងដែរ។
៤ អាល្លឺម៉ង់
ប្រទេសអាល្លឺម៉ង់មានប្រជាប្រិយភាពសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ក្នុងនោះ មានសាកលវិទ្យាល័យកំពូល ៗ ដូចជាសាកលវិទ្យាល័យ Munich និងសាកលវិទ្យាល័យ Heidelberg ។
៥ សិង្ហបុរី
សិង្ហបុរីជាប្រទេសដែលមានប្រព័ន្ធអប់រំស្តង់ដារខ្ពស់ មានសាកលវិទ្យាល័យដែលមានឯកទេសក្នុងការជួយសិស្សរៀនបានពិន្ទុល្អប្រសើរ។ ដែលនេះសិស្សគួរតែពិចារណាឲ្យបានល្អិតល្អន់ថាខ្លួនឯងមានពហុជំនាញខាងមួយណា។
ទោះយ៉ាងណាក៏ដោយ ការជ្រើសរើសប្រទេសដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររបស់អ្នកគឺជាការសម្រេចចិត្តផ្លាស់ប្តូរជីវិត។ ស្វែងរកជម្រើសលម្អិត ហើយការឆាប់សម្រេចចិត្តនឹងជួយអ្នកឲ្យជាប់លាប់ និងគួរឲ្យចាប់អារម្មណ៍ក្នុងការជ្រើសរើសកន្លែងសិក្សាដែលសក្តិសមបំផុតនឹងចំណាប់អារម្មណ៍ និងគោលដៅនាពេលអនាគតរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី