KPT+
កំពូលសេដ្ឋីទាំង៦ជាម្ចាស់មូលនិធិការពារហានិភ័យលើបញ្ជី FORBES ឆ្នាំ ២០២០
នេះគឺជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យទាំង ៦នាក់ ដែលមានជាងគេបំផុតនៅអាមេរិក ប្រចាំទស្សនាវដ្ដី FORBES ៖
១. Jim Simons លេខ ២៣ ក្នុង FORBES
ទ្រព្យសម្បត្តិ ២៣,៥ ពាន់លានដុល្លារ ទ្រព្យសម្បត្តិឆ្នាំ ២០១៩ ២១,៦ ពាន់លានដុល្លារ។ ក្រុមហ៊ុនមូលនិធិការពារហានិភ័យដែលមានជាងគេនៅលើពិភពលោក បានបង្កើតក្រុមហ៊ុន Renaissance Technologies ដែលមានមូលដ្ឋាននៅកោះ Long ក្នុងឆ្នាំ ១៩៨២ ។
Simons ដែលជាអតីតអ្នកបំបែកកូដសម្រាប់សហរដ្ឋអាមេរិក អំឡុងសង្គ្រាមវៀតណាម ដែលចូលនិវត្តន៍ ប៉ុន្តែនៅតែវិនិយោគក្នុងមូលនិធិ RenTech គឺកើនឡើងប្រមាណ ១,៥ ពាន់លានដុល្លារចាប់តាំងពីឆ្នាំមុន។
២. Ray Dalio លេខ ២៩ ក្នុង FORBES
ទ្រព្យសម្បត្តិ ១៦,៩ ពាន់លានដុល្លារទ្រព្យសម្បត្តិឆ្នាំ ២០១៩ ១៨,៧ ពាន់លានដុល្លារ។ លោក Ray Dalio ជាស្ថាបនិកក្រុមហ៊ុនមូលនិធិការពារហានិភ័យដ៏ធំបំផុតរបស់ពិភពលោក គឺ Bridgewater Associates ដែលគ្រប់គ្រងថវិកាប្រមាណ ១៤០ ពាន់លានដុល្លារ។
៣. Ken Griffin លេខ ៣៤ ក្នុង FORBES
ទ្រព្យសម្បត្តិ ១៥ ពាន់លានដុល្លារទ្រព្យសម្បត្តិឆ្នាំ ២០១៩ ១២,៧ ពាន់លានដុល្លារ។ Griffin បើកក្រុមហ៊ុន Chicago-based Citadel ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ ជាក្រុមហ៊ុនមូលនិធិការពារដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ដែលឥឡូវគ្រប់គ្រងទ្រព្យសម្បត្តិបានប្រមាណ ៣៤ ពាន់លានដុល្លារ។
៤. Steve Cohen លេខ ៣៦ ក្នុង FORBES
ទ្រព្យសម្បត្តិ ១៤,៥ ពាន់លានដុល្លារ ទ្រព្យសម្បត្តិឆ្នាំ ២០១៩ ១៣,៦ ពាន់លានដុល្លារ។ លោក Cohen គ្រប់គ្រងក្រុមហ៊ុន Point72 Asset Management ដែលជាក្រុមហ៊ុនមូលនិធិការពារមួយដែលបានបើកដំណើរការឡើងវិញ ដល់វិនិយោគិនខាងក្រៅនៅឆ្នាំ ២០១៨ ។ នៅពាក់កណ្ដាលដំបូងនៃឆ្នាំ ២០២០ Point 72 Asset Management ទទួលបានប្រាក់ចំណេញខ្ពស់ដែលមានទ្រព្យសម្បត្តិចំនួន ១៧ ពាន់លានដុល្លារ។
៥. Carl Icahn លេខ ៣៩ ក្នុង FORBES
ទ្រព្យសម្បត្តិ ១៤ ពាន់លានដុល្លារ ទ្រព្យសម្បត្តិឆ្នាំ ២០១៩ ១៧,៦ ពាន់លានដុល្លារ។ មូលនិធិវិនិយោគរបស់ Icahn រកប្រាក់បាន ១,៣ ពាន់លានដុល្លារនៅត្រីមាសទី ២ ពីការធ្វើពាណិជ្ជកម្មអចលនទ្រព្យដែលជាឧស្សាហកម្មមួយកំពុងងើបឡើងវិញពីការរាតត្បាត។
៦. David Tepper លេខ ៤១ ក្នុង FORBES
ទ្រព្យសម្បត្តិ ១៣ ពាន់លានដុល្លារ ទ្រព្យសម្បត្តិឆ្នាំ ២០១៩ គឺ ១២ ពាន់លានដុល្លារ។ អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យដ៏អស្ចារ្យបំផុតនៃជំនាន់របស់លោក ទទួលបានប្រាក់ចំណេញប្រចាំឆ្នាំចំនួន ២៥% ក្នុងរយៈពេល ២៥ ឆ្នាំដំបូង។
ការគ្រប់គ្រង Appaloosa របស់លោកឥឡូវនេះ គ្រប់គ្រងប្រហែល ១៣ ពាន់លានដុល្លារ ធ្លាក់ចុះពីចំនួន ២០ ពាន់លានដុល្លារ។ កាលពីខែកុម្ភៈលោក Tepper បានលក់ភាគហ៊ុន ៥% របស់លោកនៅក្នុងក្រុមហ៊ុន Pittsburgh Steelers ក្នុងចំនួនទឹកប្រាក់ដែលមិនបានបង្ហាញ។ សំណាងរបស់លោកគឺខ្ពស់គ្រប់ពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖ខ្សែរាជវង្សដែលបាននិពន្ធសៀវភៅទស្សនវិជ្ជាបន្សល់តមកជំនាន់ក្រោយ
ចុចអាន៖អាចក្លាយជាសេដ្ឋីបានមិនបាននៅថ្ងៃខាងមុខ រកមើល ៧ ចំណុចនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ