KPT+
ឈ្នានីស ពុំមែនជាចរិតកំណើតទេ ប៉ុន្តែជាផ្នែកនៃសុខភាពផ្លូវចិត្ត ដែលទ្រុឌទ្រោម
ច្រណែន គឺជាអារម្មណ៍ ដែលយើងមាននៅពេលភ័យខ្លាចបាត់បង់នរណាម្នាក់ តួនាទីណាមួយ ឬទំនាក់ទំនងអ្វី ដែលមានសារៈសំខាន់ណាស់សម្រាប់យើង។ វាខុសពីការឈ្នានីស ដែលកើតឡើងពេលដែលយើងឃើញអ្នកណាម្នាក់មានអ្វីមួយ ដែលយើងចង់បានដែរតែមិនធ្លាប់ទទួលបាន។

ប្រភេទទាំងពីរនេះ រមែងភ្ជាប់យើងទៅនឹងមនុស្សផ្សេងណាម្នាក់ទៀតឬក្រុមណាមួយមិនថា គេស្គាល់យើងឬអត់ តែយើងមានចិត្តបែបនេះទៅរកគេ។
ការច្រណែនបែបឈ្នានីស អាចកើតមានឡើងគ្រាន់តែឃើញឡានថ្មីរបស់អ្នកជិតខាងឬការឡើងឋានៈរបស់មិត្តរួមការងារយើង ឬនិយាយជារួមថា ពួកគេមានអ្វីល្អដែលយើងចង់ដណ្តើមយក។ ពេលខ្លះការមានអារម្មណ៍ច្រណែនឈ្នានីស គឺជាសញ្ញាមួយដែលបង្ហាញថា អ្នកមិនទាន់ទទួលបានលទ្ធផលល្អ (នៅបរាជ័យច្រើនក្នុងជីវិត) ប៉ុន្តែវត្តមានវាមករឹតតែមិនបានជួយអ្វី ក្រៅតែពីបណ្តាលឲ្យពុលនិងបំផ្លាញទំនាក់ទំនង។
យើងត្រូវស្គាល់ពីវាហើយឆ្លើយតបតាមរបៀបវាងវៃ។
១. ការច្រណែនជាសញ្ញានៃបញ្ហានៅក្នុងទំនាក់ទំនង

មនុស្សដែលនិយមបង្កើតទំនាក់ទំនងល្អ ហើយរវល់ជាមួយការកសាងបណ្តាញមិនសូវមានពេលច្រើន អាចបង្កើតបានជាបញ្ហាច្រណែននេះឡើងទេ លើកលែងតែអ្នកដែលនៅស្ងៀមស្ងប់ស្ងាត់ នឹងតាមឃ្លាំពិនិត្យជីវិតអ្នកដទៃច្រើនជាងខ្លួនឯង។
២. ការច្រណែនឈ្នានីស ជាសញ្ញានៃជំងឺថប់បារម្ភនិងអាជីព ដែលកំពុងត្រូវបំផ្លាញ
កម្រិតនៃការច្រណែនអាចពន្យល់ពីសុខភាពផ្លូវចិត្ត រួមមានជំងឺវង្វេងស្មារតី ការគិតអវិជ្ជមាន ដែលបំពុលទំនាក់ទំនងហើយវាធ្ងន់ទៅៗ ប្រសិនបើទុកចោលមិនបានត្រួតពិនិត្យព្យាបាល។ វាបង្កឲ្យបាត់បង់ការជឿទុកចិត្តលើអ្នកដទៃនិងសូម្បីតែខ្លួនឯង។ អ្នកឯកទេសអះអាងថា ការច្រណែនបង្កការសង្ស័យ ភ័យព្រួយ ខឹងសម្បា និងធ្លាក់ទឹកចិត្ត ដែលអាចធ្វើឲ្យសាមីខ្លួន ធ្លាក់ចូលទៅក្នុងសំពាធអារម្មណ៍និងប្រែប្រួលអាកប្បកិរិយាខ្លាំងក្លាទៅជានិយាយច្រើន ឬស្ងប់ស្ងៀមមិនចេញស្តី។

៣. មជ្ឈមណ្ឌលអារម្មណ៍ នៅក្នុងប្រព័ន្ធខួរក្បាលមានបញ្ហា
នោះមានន័យថាអារម្មណ៍របស់យើងអាចបដិសេធភាពសមហេតុផលនិងតក្កវិជ្ជា។ ឧទាហរណ៍អ្នកនោះខ្លួនឯង ដឹងថាវាជារឿងឆ្កួតៗសម្រាប់ចំណាយពេលឈ្នានីសអ្នកណាម្នាក់ ប៉ុន្តែគេនៅតែមិនអាចបញ្ឈប់អារម្មណ៍ខឹង នៅពេលឃើញអ្នកនោះបានល្អ គេហាក់ដូចជាមិនអាចជួយខ្លួនឯងបាន គឺត្រូវរងឥទ្ធិពលមនុស្សនោះជានិច្ចតែម្តង។
ខាងក្រោយមនេះ ជាវិធីល្អៗដោះស្រាយជួយខ្លួនឯងចេញពីបញ្ហាឈ្នានីស៖
ចូររៀនបង្វែរការផ្តោតអារម្មណ៍ពីអ្នកដទៃមករកខ្លួនឯងវិញ

បើសិនអ្នកគិតពីនរណាម្នាក់សឹងតែរៀងរាល់ថ្ងៃ មិនមែនព្រោះស្រលាញ់តែខឹងអំពីជីវិតគេ នឹងសកម្មភាពនានារបស់គេ ចូរទាញខ្លួនឯងកុំឲ្យផ្តោតលើអ្នកនោះទៀត តាមរយៈ ការចាកចេញឆ្ងាយ កុំតាមដានគេ ឬវាយតម្លៃអ្វីទាក់ទងនឹងគេ។
រក្សាភាពស្ងប់ស្ងាត់
សូមចាំថាការច្រណែនធ្វើឲ្យយើងសកម្ម។ ការសន្ទនាអំពីអ្នកណាម្នាក់ពីក្រោយខ្នង ទាំងល្អទាំងមិនល្អ អាចនាំទៅរកទំនាក់ទំនងនិងការច្រណែនឈ្នានីសមិនខាន។ ប្រសិនយើងទម្លាប់រស់នៅពាក់ព័ន្ធនិងទើស ចំពោះជីវិតអ្នកដទៃយូរពេកហើយពិបាកដកចេញមកភ្លាមៗបានអាចរៀនធ្វើសមាធិ បង្រួមចិត្តមកគិតតែអំពីខ្លួនឯងនិងជីវិតខ្លួនវិញ។
គិតសិនពីហេតុផលមុនធ្វើការប្រៀបធៀប
របៀបដែលអ្នកគិត វាសំខាន់ណាស់។ជាទូទៅមនុស្សយើងប្រៀបធៀបព្រោះចង់បានឲ្យដូចគេឬអាចចង់ធ្វើតាមគេដែរអាចថា គោរពស្ញប់ស្ញែង អាចទាំងស្រលាញ់ទាំងខឹង។ គិតសិនថាយើងប្រៀបធៀបធ្វើអី? វាចំណេញចំពោះយើងដែរទេ? ហេតុអ្វីយើងគិតតែអំពីមនុស្សម្នាក់នោះ?

បញ្ឈប់អារម្មណ៍អសន្តិសុខនិងភ័យខ្លាច
ការភ័យខ្លាចចាញ់ ខ្លាចខ្សោយ ខ្លាចអន់ជាង ជាដើមហេតុនៃគំនិតឈ្នានីសផងទាំងពួង។ មនុស្សខ្លះកើតមកក្នុងគ្រួសារ ដែលមានគំនិតបែបនេះតាំងពីកុមារភាព ដែលត្រូវបានចិញ្ចឹមមកឲ្យប្រៀបធៀប ឲ្យច្រណែន ហើយមានឫសគល់នៅក្នុងទស្សនៈអវិជ្ជមានអំពីខ្លួននិងអ្នកដទៃ។ អ្នកត្រូវដឹងខ្លួនទាន់ពេល ហើយហាត់ពត់ចិត្តដោយមេរៀនប្រភេទថ្មីជាច្រើនដែលជំរុញទឹកចិត្តឲ្យមានជំនឿលើខ្លួនឯងនឹងបញ្ឈប់ការស្វែងរកកំហុសអ្នកដទៃ។ បើនៅតែបន្តស្វែងរក អ្នកកាន់តែមានអារម្មណ៍ថាខ្វះសន្តិសុខខ្លួនឯងទៅវិញ៕
ប្រែសម្រួល៖ Mr Tomorrow
ប្រភព៖ WellnessLife
ចុចអាន៖ តើការច្រណែននិន្ទារាប់ជាជំងឺផ្លូវចិត្តដែរទេ?
ចុចអាន៖ មនុស្សច្រណែន លេចសញ្ញាទាំងនេះ ទោះខំសម្ដែងយ៉ាងណាក្ដី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?