KPT+
អានសុភាសិតទាំងប៉ុន្មាននេះហើយនឹងដឹងថា ហេតុអីជប៉ុនរីកចម្រើនម្លេះ!
ជប៉ុន ជាប្រទេសឈានមុខនៅអាស៊ីបូព៌ា និងជាប្រទេសមួយក្នុងចំណោមប្រទេសមានឥទ្ធិពលនៅលើលោក។ ត្បិតតែជប៉ុនមិនមានអរិយធម៌ចំណាស់ក៏ពិតមែន ប៉ុន្តែរាជាណាចក្រនេះ ជាប្រទេសរុងរឿងក្នុងរយៈពេលដ៏ខ្លីដោយសារក្បួនដឹកនាំ និងសុភាសិតល្អៗទុកទូន្មានកូនចៅរបស់គេ។ កូនចៅជប៉ុនជាមនុស្សប្រឹងប្រែង និងតស៊ូនឹងជីវិតបំផុត ទើបធ្វើឲ្យប្រទេសសនេះមានការអភិវឌ្ឍឥតឈប់ឈរ។

ដូច្នេះ ថ្ងៃនេះ KPT Plus សូមលើកយកសុភាសិតល្អៗមួយចំនួនប្រចាំប្រទេសជប៉ុន មកបង្ហាញនៅខាងក្រោម៖
«បទពិសោធន៏គឺជាថ្នាក់រៀនដ៏មានតម្លៃបំផុត ប៉ុន្តែមនុស្សល្ងង់ខ្លៅបែរជាមិនរៀនសូត្រពីអ្នកដទៃ»
«ភាពបរាជ័យម្តងហើយម្តងទៀត នឹងនាំយើងទៅរកភាពជោគជ័យ»

«បើយើងដួលចុះ ៧ ដង យើងត្រូវតែក្រោកឡើងឲ្យបាន ៨ ដង»
«បើសិនឪពុកម្តាយខំប្រឹងធ្វើការ តែបណ្ដោយឲ្យកូនៗរស់ស្រួលៗ ប្រាកដណាស់ចៅៗ របស់ពួកគេនឹងក្លាយជាអ្នកសុំទាន»
«ថ្ងៃណាដែលអ្នកសម្រចចិត្តធ្វើអ្វីមួយ ថ្ងៃនោះហើយជាថ្ងៃសំណាងរបស់អ្នក»
«ចក្ខុវិស័យដោយគ្មានសកម្មភាពគឺជាសុបិន្តមួយ រីឯសកម្មភាពដោយគ្មានចក្ខុវិស័យគឺជាសុបិន្តអាក្រក់បំផុត»
«រឿងសំខាន់បំផុតនៃជីវិតរបស់អ្នក មិនមានកើតឡើងពីរដងទេ»
«បុគ្គលណាចូលចូលចិត្តញញឹមច្រើនជាងឱបកំហឹង ជាមនុស្សដែលខ្លាំងជាងអ្នកដទៃ»
«សេចក្ដីល្អរបស់ឪពុកខ្ពស់ជាងភ្នំ ចំណែកសេចក្ដីល្អរបស់ម្ដាយជ្រៅជាងសមុទ្រ»

«រៀនសូត្រពីម្សិលមិញដើម្បីរស់សម្រាប់ថ្ងៃនេះ និងសង្ឃឹមសម្រាប់ថ្ងៃស្អែក»
«ប្រសិនបើអ្នកធ្វើខុស ចូរកុំស្ទាក់ស្ទើរក្នុងការកែប្រែវា»
«កុំខ្លាចក្នុងការធ្វើដំណើរយឺតៗ ហើយក៏កុំខ្លាចដើម្បីក្រោកឈរដែរ»
«សេចក្តីស្រឡាញ់ដោយគ្មានមិត្តភាពប្រៀបដូចជាស្រមោលដែលគ្មានពន្លឺថ្ងៃ»
«ត្បូងពេជ្រមិនអាចខាត់ឲ្យភ្លឺដោយគ្មានការកកិតឡើយ យ៉ាងណាមិញមនុស្សក៏មិនពេញលក្ខណៈដោយគ្មានការសាកល្បងដែរ»
«លុយរមែងដុះលើដើមឈើនៃការតស៊ូ»
«ចូរកុំយំស្ដាយទឹកដោះគោដែលកំពប់ទៅ»
«បើមិនហូរញើសពេលខ្លួននៅក្មេងទេ លុះពេលចាស់ទៅអ្នកនឹងហូរទឹកភ្នែកមិនខាន»
«ពេលមានកូនដោយខ្លួនឯង អ្នកនឹងចាប់ផ្តើមយល់ពីអ្វីដែលខ្លួនជំពាក់ឪពុកម្តាយរបស់អ្នក»
«សូម្បីតែមនុស្សល្ងង់សុទ្ធ ក៏មានទេពកោសល្យពិសេសយ៉ាងហោចណាស់មួយដែរ»
«កាលណាការចាប់ផ្តើមដោយភាពងាយស្រួលពេក ការបន្តទៅមុខទៀតមុខជាពិបាកណាស់»
«ចូរផ្តោតលើជំហានដំបូង ជាជាងផ្ដោតលើការធ្វើដំណើរទាំងមូល»
«កង្កែបនៅក្នុងអណ្តូង ច្បាស់ណាស់វាមិនស្គាល់សមុទ្រធំធេងប៉ុណ្ណាទេ»
«ប្រសិនបើអ្នកមិនចូលក្នុងរូងខ្លា អ្នកនឹងមិនចាប់កូនខ្លាបានឡើយ»
ប្រែសម្រួល៖ សន្យា
ប្រភព៖ ATGW
ចុចអាន៖ កំពូលទស្សនវិជ្ជាជនជាតិអាមេរិកដែលនាំឆ្ពោះទៅរកភាពជោគជ័យ
ចុចអាន៖ សម្រង់បំផុសគំនិតរបស់បុគ្គលល្បីល្បាញចំនួន ៩ លើការច្នៃប្រឌិត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម