KPT+
ជូនចំពោះមនុស្សលីវ អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំង ៦ នេះ
ភាពនៅលីវគឺជាស្ថានភាពសង្គមរបស់មនុស្សដែលមិននៅក្នុងទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់។ មនុស្សជាច្រើនប្រហែលជាចាត់ទុកការនៅលីវថាជារឿងសោកសៅ ឬគួរឲ្យធុញ។ ប៉ុន្តែការពិត ការនៅលីវអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ជីវិតរបស់អ្នក។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៦នៃការនៅលីវ៖
១ ចិត្តរបស់អ្នកច្បាស់លាស់
នៅពេលអ្នកនៅលីវ អ្នកមានកន្លែងច្រើនក្នុងក្បាលដើម្បីគិតអំពីខ្លួនឯង និងតម្រូវការផ្ទាល់ខ្លួន។ អ្នកមិនចាំបាច់ខ្វល់ខ្វាយពីតម្រូវការរបស់អ្នកដទៃ ឬព្យាយាមផ្គាប់ចិត្តនរណាម្នាក់។ អ្នកអាចចំណាយពេលវេលាគិតអំពីអ្វីដែលអ្នកចង់បាន និងអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ ដូច្នេះការនៅលីវគឺជាពេលវេលាដ៏ល្អសម្រាប់ការអភិវឌ្ឍខ្លួនឯង រៀនអ្វីថ្មី និងស្វែងរកអ្វីដែលអ្នកចង់បានក្នុងជីវិត។
២ អ្នកកាន់តែបើកចំហចំពោះអ្វីៗគ្រប់យ៉ាងដែលជីវិតចង់បាន
ការនៅលីវអាចធ្វើឲ្យមនុស្សមានឆន្ទៈក្នុងការតស៊ូ។ ជីវិតនឹងក្លាយទៅជារបស់ខ្លួនពិតៗ គ្មាននរណាម្នាក់រារាំងអ្នកពីការដេញតាមមហិច្ឆតារបស់អ្នកទេ។
៣ អ្នកមានពេលច្រើនទៀតដើម្បីភ្ជាប់ជាមួយខ្លួនឯង
មនុស្សប្រថុយនឹងបាត់បង់ទំនាក់ទំនងជាមួយមនុស្សជុំវិញ។ នេះក៏ព្រោះតែពួកគេមានពេលតិចនៅម្នាក់ឯង ដើម្បីផ្ដោតលើការអភិវឌ្ឍខ្លួនឯង។ ដោយសារតែនៅពេលដែលអ្នកនៅលីវ អ្នកមានកន្លែងកាន់តែច្រើនសម្រាប់ការច្នៃប្រឌិត។ ការនៅលីវគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីខ្លួនឯង និងតម្រូវការផ្សេងៗ។ អ្នកអាចចំណាយពេលធ្វើអ្វីដែលអ្នកស្រឡាញ់ និងកែលម្អខ្លួនក្នុងផ្នែកផ្សេងៗ។ វានឹងមានប្រយោជន៍ដល់អ្នកនាពេលអនាគតផងដែរ។
៤ មានឱកាសស្វែងរកអ្វីដែលអ្នកចង់បាននៅក្នុងជីវិត
ការនៅលីវគឺជាឱកាសរបស់អ្នកដើម្បីស្វែងយល់។ នោះគឺដើម្បីស្វែងរកថាអ្នកជានរណា និងអ្វីដែលអ្នកឈរនាពេលនេះ។ ព្រោះពេលយើងមិនមានទំនាក់ទំនងជាមួយនរណាម្នាក់ យើងនឹងមានពេលច្បាស់លាស់អំពីអ្វីដែលសំខាន់សម្រាប់យើង និងអ្វីដែលយើងឲ្យតម្លៃ នេះគឺជាពេលវេលាដែលអ្នកអាចឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនពីទំនាក់ទំនងអតីតកាល។
ការនៅលីវគឺជាពេលវេលាដ៏ល្អបំផុតដើម្បីស្វែងយល់ពីខ្លួនអ្នក ហើយស្វែងរកគោលបំណងក្នុងជីវិត អ្នកអាចចំណាយពេលវេលារបស់អ្នកគិតអំពីអ្វីដែលចង់បាន និងអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ នេះនឹងជួយឲ្យអ្នករស់នៅកាន់តែមានសុភមង្គល និងបំពេញជីវិតកាន់តែច្រើននាពេលអនាគត។
៥ វាជាពេលវេលាដ៏ល្អបំផុតដើម្បីរៀន និងរីកចម្រើន
ឆ្លៀតឱកាសនេះ ត្រូវប្រញាប់ស្វែងរកខ្លួនឯង និងអ្វីដែលចង់បានក្នុងជីវិត។ នៅពេលអ្នកត្រៀមខ្លួនសម្រាប់ទំនាក់ទំនង អ្នកនឹងមានពេលវេលាកាន់តែងាយស្រួលទាក់ទាញមនុស្សត្រឹមត្រូវចូលក្នុងជីវិត។ បើសិនអ្នកមិនបានត្រៀមខ្លួនឬរៀបចំស្រួលបួល នោះប្រាកដណាស់ថា ស្នេហាដែលអ្នកមានអាចនឹងមិនមានក្ដីសុខឡើយ។
៦ ការនៅលីវ អនុញ្ញាតឲ្យអ្នកថែរក្សាខ្លួនឯងបានប្រសើរជាងមុន
ការដែលយើងមានអ្នកណាម្នាក់មកចែករំលែករឿងល្អៗ ឬរឿងអាក្រក់ជាមួយគ្នាគឺជារឿងមួយ។ ចុះបើសិនគេមិនចង់ចូលរួមជាមួយយើង តើសេចក្ដីស្រលាញ់នោះទៅមុខឬទេ? នៅពេលដែលយើងនៅលីវ យើងផ្តោតលើជីវិតរបស់យើងផ្ទាល់។ ជាឧទាហរណ៍យើងនឹងមានពេលហាត់ប្រាណ, ការជួបជុំជាមួយមិត្តភក្តិ ចំណាយពេលផ្តោតលើគោលដៅផ្ទាល់ខ្លួន និងចំណាយពេលជាមួយខ្លួនឯងបានច្រើន។
ការនៅលីវគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នក ដើម្បីក្រឡេកមកមើលខ្លួនឯងវិញ និងមើលថែខ្លួនឯងឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកអាចចំណាយពេលធ្វើអ្វីដែលអ្នកស្រឡាញ់ និងកែលម្អខ្លួនអ្នកក្នុងផ្នែកផ្សេងៗ។ ដើម្បីធ្វើឲ្យអ្នកក្លាយជាមនុស្សល្អជាង និងអាចរស់នៅក្នុងជីវិតកាន់តែសប្បាយរីករាយ ជាពិសេសនោះគឺការបំពេញបន្ថែមនាពេលអនាគត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?