KPT+
៧ ចំណុចបង្ហាញថា អ្នកមានភាពចាស់ទុំកម្រិតណា ក្នុងជីវិតប្រចាំថ្ងៃ
ជីវិតនិងភាពចាស់ទុំរបស់មនុស្ស មិនត្រូវបានវាស់វែងដោយឆ្នាំឬអាយុដែលកន្លងផុតទៅនោះទេ ប៉ុន្តែដោយបទពិសោធន៍ជីវិត និងអាកប្បកិរិយាចំពោះអ្នកដទៃ។ មនុស្សមួយចំនួនរស់នៅពាក់កណ្តាលជីវិតរបស់ពួកគេ ហើយនៅតែស្លូតត្រង់ និងឆោតល្ងង់ដូចកូនក្មេង។ មនុស្សខ្លះមានអាយុត្រឹមតែម្ភៃស្ដើងប៉ុណ្ណោះ ប៉ុន្តែបានឆ្លងកាត់ការឡើងចុះជាច្រើន ព្រមទាំងរៀនមេរៀនជាច្រើនពេញមួយជីវិតថែមទៀត។
ជីវិតគឺសាមញ្ញ ប៉ុន្តែនៅពេលដែលមនុស្សជាច្រើនជួបជុំគ្នា វាក្លាយទៅជាបញ្ហាស្មុគស្មាញខ្លាំង។ ការរស់នៅក្នុងសង្គម មនុស្សម្នាក់ត្រូវតែប្រុងប្រយ័ត្ន និងឆ្លាតវៃ ដើម្បីជំនះបន្លា និងឧបសគ្គនានាដែលឆ្លងមកដល់ជីវិត។ យ៉ាងណា គ្រប់គ្នាតែងចាត់ទុកខ្លួនឯងជាចាស់ទុំ និងរឹងមាំ ឥលូវសាកមើលថា ៧ ចំណុចខាងក្រោមនេះ អ្នកយល់បានកម្រិតណាហើយ។
១ បើអ្នកចង់មើលមនុស្ស កុំមើលតែពីមុខ តែមើលជុំវិញខ្លួន
អ្នកអាចក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សដែលពួកគេប្រាស្រ័យទាក់ទងជាមួយ ហើយមើលពីរបៀបដែលពួកគេប្រព្រឹត្តនៅពេលដែលពួកគេអស់កម្លាំង ឬខឹង។ នេះការពិតរបស់មនុស្សគ្រប់គ្នាតែងមើលរំលងរឿងតូចៗនេះ។
២ បោះចោលអារម្មណ៍ខ្មើតពេក ឬឆ្លាតជាងគេ
អ្នកប្រហែលជាឆ្លាត ប៉ុន្តែកុំបង្ហាញភាពល្អឯកពេក។ អ្នកប្រហែលជាល្អ ប៉ុន្តែកុំឲ្យមនុស្សគិតថាអ្នកល្អជាងពួកគេ។ ដោយសារតែនៅក្នុងសង្គមនេះ មនុស្សជាច្រើនមិនមែនសុទ្ធតែពេញចិត្តយើង បើគេដឹងថាពួកគេអន់ជាងអ្នក។ ការក្រអឺតក្រទមតែងនាំគ្រោះមហន្តរាយ និងនាំមកនូវផលវិបាកដល់ខ្លួនអ្នកវិញទេ។
៣ កុំនិយាយជ្រៅពេក ហើយបញ្ចេញអស់ពីចិត្តពេលដែលភាគីទាំងពីរគ្រាន់តែស្គាល់គ្នាថ្ងៃមុន
ក្នុងជីវិត ការប្រុងប្រយ័ត្នមិនហួសហេតុពេកទេ ទោះធ្វើអ្វីក៏គួរទុកផ្លូវសម្រាប់ខ្លួនឯងដែរ។ ក្នុងទំនាក់ទំនងប្រចាំថ្ងៃ មនុស្សខ្លះទុកចិត្តងាយពេក ពេលគេធ្វើឲ្យខកចិត្តប្រែជាលែងមានអារម្មណ៍ធ្វើអ្វីបន្ត។ មនុស្សជាច្រើននិយាយអ្វីទាំងអស់នៅក្នុងចិត្តពីចំណុចខ្វះខាតនិងរឿងអាក្រក់ ប្រាប់មនុស្សជុំវិញឬមនុស្សទើបស្គាល់ម្សិលម្ងៃ។ ទោះជាទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែត្រូវរក្សាទំនុកចិត្តខ្លះៗសម្រាប់ខ្លួនឯងដែរ។
៤ ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស នៅពេលដែលអ្នកសុំឲ្យអ្នកដ៏ទៃធ្វើអ្វីមួយ អ្នកត្រូវតែផ្តល់អត្ថប្រយោជន៍ខ្លះៗដល់ពួកគេជាមុនសិន ឬយ៉ាងហោចណាស់ក៏សន្យា
នេះជាភាពឆ្លាតវៃជាមូលដ្ឋានបំផុត ដើម្បីធានាឲ្យបាននូវតុល្យភាពនៃតម្លៃគឺតែងតែមានតុល្យភាព គ្មានអ្នកណាចាញ់ គ្មានអ្នកណាធ្វើបាបគ្នាឡើយ។ នៅលើលោកនេះគ្មានឡើយរបស់ហ្រ្វីៗ ទិញនំក៏ត្រូវការប្រាក់ឲ្យអ្នកលក់ដែរ។ ត្រូវចេះក្រែងចិត្តគេ បើគេឲ្យអ្វីមួយ ទោះជាមិត្តជិតស្និតរាប់ឆ្នាំក៏ដោយ បើយើងខ្សែលើគេមិនយូរទេ គ្មានអ្នកណាចង់រាប់យើងឡើយ។
៥ មិនថាស្និទ្ធស្នាលជាមួយអ្នកណាទេ កុំមើលស្រាលគេ ហើយកុំមើលងាយគេពេក
ប្រសិនបើអ្នកមិនគោរពអ្នកដទៃ អ្នកនឹងក្លាយទៅជាមនុស្សក្រអឺតក្រទម ប្រមាថអ្នកដទៃ និងបង្កើតរឿងអាម៉ាសដល់ខ្លួនឯង។ សាកស្រម៉ៃថាបើសិនមិត្តរបស់មានអាយុក្មេងជាង ស្រាប់តែមិនគោរពឲ្យតម្លៃវ៉ៃស្មើជាមួយ តើអ្នកមានអារម្មណ៍យ៉ាងណា? មិនខុសគ្នាទេ! មិនថាស្និទ្ធស្នាលជាមួយអ្នកណាទេ កុំមើលស្រាលគេ ហើយកុំមើលងាយគេ។
៦ នៅពេលដែលអ្នកដទៃខកចិត្ត អ្នកមិនគួរនិយាយអ្វីដែលខ្លួនមានមោទនភាព ព្រោះវានឹងធ្វើឲ្យអ្នកដ៏ទៃអាក់អន់ចិត្ត
បើអ្នកដទៃមានមោទនភាព កុំនិយាយពីការខកចិត្តរបស់ខ្លួន ព្រោះវានឹងបំផ្លាញសុភមង្គលរបស់គេ។ នេះគឺជាជំនាញទំនាក់ទំនងជាមូលដ្ឋានក្នុងជីវិតប្រចាំថ្ងៃ ដែលគ្រប់គ្នាគួរតែយល់។ មិនថាអ្នកខកចិត្ត ឬមោទនភាពនោះទេ ប្រសិនបើអ្នកពិតជាចង់ចែករំលែក ស្វែងរកនរណាម្នាក់ក្នុងស្ថានភាពស្រដៀងគ្នា ទើបធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយព្រមគ្នា។តែបើអ្នកនៅតែចចេះ ចង់ឌឺដង ចង់លើសគេ ថ្ងៃណាមួយអ្នកនឹងជួបរឿងដូចដែលអ្នកធ្វើដាក់ក្នុងថ្ងៃនេះ។ មិនសប្បាយលើគំនរទុក្ខគេ គឺជារឿងសមស្របដែលមនុស្សចាស់ទុំគួរមាន។
៧ កុំចំអក ឬធ្វើឲ្យគេឈឺចាប់ដោយសារសម្ដីយើង
ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ អ្នកត្រូវកែតម្រូវអត្តសញ្ញាណ និងទីតាំងរបស់ខ្លួន។ ឧទាហរណ៍ បើមិនស្គាល់អ្នកដ៏ទៃ កុំនិយាយពាក្យចំអក ឬនិយាយលេងសើចហួសហេតុពេក។ អ្នកគិតថាអ្នកកំប្លែង ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកដ៏ទៃ វាមិនកំប្លែងទេ វាថែមទាំងអាចធ្វើឲ្យពួកគេឈឺចាប់ ធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យអ្នកបាត់បង់សូម្បីតែឱកាសល្អៗរវាងគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថបទអប់រំចិត្ត៖ រស់នៅស្ងប់ស្ងាត់ អ្នកជាមនុស្សរីករាយហើយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ