Connect with us

KPT+

ថ្ងៃទី១១ ខែវិច្ឆិកា ជាទិវាអ្នក Single នៅចិន ដើរទិញអីវ៉ាន់ឲ្យកាដូខ្លួនឯង

បានផុស

នៅ

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែវិច្ឆិកា ប្រទេសចិនមានទិវាដ៏ពេញនិយមមួយគឺ Single Day ឬ Double 11 សម្រាប់អ្នកនៅលីវដើរទិញអីវ៉ាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាងធម្មតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយវាជាថ្ងៃឈប់សម្រាកសម្រាប់អ្នកនៅលីវ ដើម្បីប្រឆាំងនឹងទិវានៃក្ដីស្រលាញ់ ប៉ុន្តែយូរៗទៅវាបានក្លាយជាទិវាទិញទំនិញរយៈពេលពេញមួយសប្ដាហ៍ ប៉ុន្តែទិញច្រើនបំផុតគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ។

បើយោងតាមទិន្នន័យក្រុមហ៊ុនប្រឹក្សា Bain បានឲ្យដឹងថា កាលពីឆ្នាំ ២០២២ ប្រជាជនចិនបានចំណាយប្រាក់ ១៥៧.៨៧ ពាន់ដុល្លារឯណោះ ដើម្បីទិញអីវ៉ាន់ អំឡុងពេលទិវា Single Day នេះ ។

ប៉ុន្តែទោះជាយ៉ាងណា ការទិញទំនិញឆ្នាំមុនបានធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺកូវីត ១៩ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣ នេះវិញ អ្នកជំនាញក្នុងឧស្សាហកម្មកំពុងរំពឹងថា ប្រជាជននឹងនាំគ្នាដើរទិញអីវ៉ាន់ច្រើនជាងមុន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ ៧ ប្រទេស តែងប្រារព្ធពិធីប្រពៃណីញឹកញាប់ជាងគេលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម