KPT+
៥ វិធី បង្កើតជីវិតឲ្យបានល្អមុនឆ្នាំ ២០២៤ មកដល់
នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី២០២៤នឹងចាប់ផ្តើមជាផ្លូវការ។ ប៉ុន្តែមុនពេលចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងពន្លឺនោះ។ យើងខ្ញុំសូមឲ្យអ្នករាល់គ្នាធ្វើអំពើល្អ និងពង្រឹងសុខភាពរាងកាយឲ្យកាន់តែរឹងមាំមុនឆ្នាំថ្មីមកដល់។

១ លាហើយអ្វីដែលធ្វើឲ្យអ្នកខូចចិត្ត
អ្វីទាំងអស់ដែលធ្វើឲ្យខូច មិនថាវាជាអារម្មណ៍ មនុស្ស វត្ថុ ឬបរិស្ថាន។ ចូរយើងគ្រវីដៃលា យើងបានរស់នៅជាមួយវាយូរគ្រប់គ្រាន់ហើយ។ ជីវិតរបស់យើងសមនឹងទទួលបានសុភមង្គល។
២ ថែរក្សាសុខភាពរបស់អ្នក
ឆ្នាំថ្មីគឺក្រៅពីការចាប់ផ្តើមនៃអ្វីដែលថ្មីនិងភាពសប្បាយរីករាយ។ វាក៏ជាសញ្ញាមួយផ្សេងទៀតដែលរំលឹកយើងថាអាយុរបស់យើងជិតនឹងកើនឡើងមួយឆ្នាំទៀត ដូច្នេះកុំធ្វេសប្រហែសសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ថែរក្សាអាហាររបស់អ្នក។ បន្ថែមពីលើសុខភាពល្អ ដើម្បីឲ្យមានរូបរាងល្អឥតខ្ចោះសម្រាប់ឆ្នាំថ្មីផងដែរ។
៣ ចំណាយពេលវេលាដែលមានគុណភាពកាន់តែច្រើន
ព្យាយាមធ្វើអ្វីដែលអ្នកចង់ធ្វើ មិនមែនអ្វីដែលអ្នកដទៃគិតថាល្អ ឬសង្គមចង់បានទេ។ ព្រោះពេលវេលារបស់យើងមានកំណត់ ចូរធ្វើអ្វីដែលអ្នកចង់ធ្វើ។ នៅជាមួយមនុស្សដែលអ្នកចង់នៅជាមួយ កាត់បន្ថយមនុស្សដែលមិនចាំបាច់ក្នុងជីវិតរបស់យើងមិនមែនជាបញ្ហាទេ។
៤ រៀនមេរៀនដែលបានរៀនពីឆ្នាំនេះ
ចូរយើងព្យាយាមធ្វើឲ្យជីវិតរបស់យើងនៅឆ្នាំនេះ។ តើយើងទទួលបានអ្វីបន្ថែមពីឆ្នាំនេះទេ? តើមានរឿងល្អឬអាក្រក់ទេ? តើយើងអាចកែលម្អ ឬធ្វើឲ្យវាកាន់តែល្អនៅឆ្នាំក្រោយដោយរបៀបណា? ហើយអរគុណខ្លួនឯងបន្តិច។ ការឆ្លងផុតចំណុចនេះមិនងាយស្រួលទាល់តែសោះ។
៥ គិតអំពីកំណែរបស់អ្នកដែលអ្នកចង់ឃើញនៅឆ្នាំក្រោយ
តើអ្នកចង់ឃើញខ្លួនឯងបែបណា អ្នកធ្វើអ្វី អ្នករស់នៅទីណា? អ្នកអាចសាកល្បងស្រមៃមើល។ វានឹងជួយធ្វើឲ្យគោលដៅជីវិតរបស់យើងកាន់តែច្បាស់។
នេះគឺជាវិធី ៥ យ៉ាងដើម្បីបង្កើតជីវិតល្អមុនពេលចាប់ផ្តើមឆ្នាំថ្មីតាមរបៀបរបស់យើង។ បើអ្នកមានគំនិតល្អសូមជួយចែករំលែកផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៨ ចំណុចនេះបង្ហាញថា អ្នកមានភាពចាស់ទុំកម្រិតណាក្នុងជីវិតប្រចាំថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?