KPT+
កំពូលស្ត្រី Rebecca Wei ៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត
ទីប្រឹក្សាសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard University និងជាអតីតនាយិកាក្រុមហ៊ុនដេញថ្លៃទំនិញអនឡាញល្បីឈ្មោះ Christie’s Asia អ្នកស្រី Rebecca Wei មិនត្រឹមតែជាបុគ្គលម្នាក់មានឥទ្ធិពលនៅក្នុងប្រទេសចិនទេ នាងក៏ស្ត្រីដ៏មានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/Rebecca_Wei_800.jpg)
ស្រ្តីជោគជ័យរូបនេះនិយាយថា ខ្លួនអាចឈរក្នុងតំណែងសព្វថ្ងៃក៏ដោយសារ អ្នកស្រីមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី តែក៏មិនចេះតែហក់លោតដែរ។
នៅក្នុងអំឡុងទសវត្សឆ្នាំ ៩០ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបានជួបនឹងវិបត្តិ រួមទាំងនៅក្នុងប្រទេសចិនដែរ។ ហេតុនេះប្រជាជនត្រូវប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ។
ប៉ុន្តែក្នុងវ័យត្រឹមតែ ២៧ ឆ្នាំ Rebecca ហ៊ានលាលែងពីការងារដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនមួយ ខណៈដែលអ្នកដទៃកំពុងឆ្វាត់ឆ្វែងស្វែងរកការងារធ្វើ។ ទម្រាំទទួលបានតំណែងមួយនេះក៏មិនមែនជារឿងងាយស្រួលដែរសម្រាប់គាត់ អ្នកស្រីធ្វើការនៅទីនោះអស់រយៈពេលពីរបីឆ្នាំ ក៏ចាកចេញដោយសារយល់ថា វាមិនមែនជាអ្វីដែលខ្លួនត្រូវការ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/b232cd64-fd72-11ea-9bb5-57ca6b07e40a_image_hires_172428.jpg)
ក្រោយសម្រេចចិត្តប្តូរការងារ ហើយមានមតិរិះគន់ជាច្រើន និងសូម្បីតែគ្រួសារអ្នកស្រីផ្ទាល់។ Rebecca មានប្រសាសន៍ថា នៅពេលនោះអ្នកស្រីឈឺចាប់ខ្លាំងណាស់ ព្រោះមនុស្ស«ជុំវិញខ្លួនគ្មាននរណាម្នាក់គាំទ្រឡើយ។ ម្យ៉ាងប្រទេសចិនពេលនោះ ក៏រឹតបន្តឹង ការគ្រប់គ្រងលើសហគ្រាសឯកជនខ្លាំងមែនទែន។
Rebecca បន្តថា បើអ្នកស្រីប្រាកដចិត្តថានឹងជោគជ័យ អ្នកស្រីក៏មិនខ្លាចនឹងបោះជំហានទៅមុខដែរ។ អ្នកស្រីសម្រេចចិត្តលាឈប់ពី comfort zone ព្រោះតែចង់ឈ្នះលើខ្លួនឯង។ អ្នកស្រីលើកឡើងទៀតថា ក្នុងនាមជាមនុស្សម្នាក់ គ្រប់គ្នាមានពេលតែពីរឬបីឆ្នាំទេសម្រាប់ការងារនីមួយៗ ដូច្នេះវាជារឿងដ៏សំខាន់ដែលយើងត្រូវផ្លាស់ប្ដូរ។
ទីប្រឹក្សារូបនេះ តែងតែអនុវត្តទស្សនៈទាំងនេះជាមួយជីវិតការងាររបស់ខ្លួន។ ក្រោយមក អ្នកស្រីរៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិត ហើយកំលុងពេលនោះ អ្នកស្រីជាធ្វើជាអ្នកប្រឹក្សានៅក្រុមហ៊ុន Mckinsey & Company ប្រមាណ ១០ ឆ្នាំ។ ក្រុមហ៊ុនប្រឹក្សា Mckinsey & Company ជាកន្លែងនោះដែលធ្វើ Rebecca ក្លាយជាស្ត្រីដំបូងបង្អស់ដែលត្រូវបានតែងតាំងជា Greater China Office ។
ក្នុងវ័យ ៤០ ឆ្នាំ អ្នកស្រីសម្រេចចិត្តចូលប្រឡូកក្នុងវិស័យដេញថ្លៃវិញម្តង ដោយធ្វើការចាប់ផ្ដើមនៅក្រុមហ៊ុនដេញថ្លៃអនឡាញ Charistie ។ បន្ទាប់ពីនោះ Rebecca ក៏ក្លាយជាប្រធានមួយរូបនៅក្រុមហ៊ុន។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/1fc360d8-73ec-11e6-800a-ae97f003174d_1280x720-1024x683.png)
អ្នកស្រី Rebecca Wei ឲ្យដំបូន្មានទៅកមនុស្សគ្រប់គ្នាថា “កុំភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ប៉ុន្តែក៏កុំចេះតែហក់លោត”។ អ្នកស្រីបន្តថា ចូរប្តូរការងារ បើមានអារម្មណ៍ថាលែងពេញចិត្តជាមួយវា ប៉ុន្តែត្រូវប្ដូរដោយឆន្ទៈ ហើយស្វែងរកអ្វីដែលខ្លួនស្រឡាញ់ឲ្យពិតប្រាកដ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ទម្លាប់ល្អៗនៃសហគ្រិនជោគជ័យ ដែលយើងគួរចងចាំទុកជាមេរៀនជីវិត
ចុចអាន៖មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត