Connect with us

KPT+

កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០

បានផុស

នៅ

នៅឆ្នាំ ​២០២០ នេះ តើតារាបង្ហាញម៉ូដរូបណាដែលជាប់ជាម៉ូឌែលស៊ីថ្លៃបំផុត និងមានទ្រព្យច្រើនជាងគេ? ខាងក្រោមជាបញ្ជីរតារាស្រីទាំងនោះ!

១. Kendall Jenner ទ្រព្យសម្បត្តិសុទ្ធ ៣០ លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូឌែលវ័យ ២៤ ឆ្នាំរូបនេះប្រឡូកក្នុងវិស័យម៉ូដតាំងពីអាយុ ១៤ ឆ្នាំមកម្លេះ។ អាយុ ១៦ ឆ្នាំនាងលេចមុខលើគម្របទស្សនាវដ្ដី Teen Vogue និងដើរបង្ហាញម៉ូដឲ្យអ្នកច្នៃសម្លៀកបំពាក់ល្បីឈ្មោះអ្នកស្រី  Donna Karan រួមនឹងកម្មវិធីដ៏មានប្រជាប្រិយបំផុត Victoria’s Secret ។ ចំណូលរបស់ម៉ូឌែលលំដាប់ទីមួយរូបនេះបានមកពីការធ្វើជាតំណាងឱ្យម៉ាកល្បីៗលើលោកដូចជា Chanel, Fendi, Balmain, La Perla និង Marc Jacobs បូករួមទាំងការចំកិច្ចសន្យាជាមួយយីហោរ Givenchy, Karl Lagerfeld, Estee Lauder, Pepsi និង Calvin Klein ។

២. Gigi Hadid ទ្រព្យសម្បត្តិសុទ្ធ ២៩ លានដុល្លារ

តារាបង្ហាញម៉ូដរូបនេះជាមិត្តជិតស្និទ្ធរបស់ Jenner។ នាងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះរន្ទឺ ចាប់ពីឆ្នាំ ២០១៣ មក ក្រោយពីចុះកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយយីហោរគ្រឿងសម្អាង Maybelline ​ហាងសម្លៀកបំពាក់ Tommy Hilfiger ក្រុមហ៊ុន BMW និងក្រុមហ៊ុនសម្លៀកបំពាក់ Topshop។

៣. Cara Delevingne ទ្រព្យសម្បត្តិសុទ្ធ ២៨ លានដុល្លារ

ជាតារាម៉ូឌែល តារាចម្រៀង និងជាអ្នកសម្តែងដោយផ្ដោតលើការបង្ហាញម៉ូដផងដែរ។ ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅអាយុ ១០ ឆ្នាំ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីម៉ូដធំៗដូចជា Dolce & Gabbana, Burberry, Mulberry និង Jason Wu និងជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងបញ្ជីស្ត្រីដែលគួរឱ្យស្រឡាញ់បំផុតរបស់ AskMen ។

៤. Joan Smalls ទ្រព្យសម្បត្តិសុទ្ធ ២៦ លានដុល្លារ

ម៉ូឌែលមានដើមកំណើតព័រតូរីកូរូបនេះ ជាតារាតំណាងឲ្យផលិតផលសម្អាង Estee Lauder ដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០១៣ នាងជាតារាបង្ហាញម៉ូដមានតម្លៃខ្លួនខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ដោយជាប់ចំណាត់ថ្នាក់លេខ ៨ ដែលរកចំណូលបានជាង ៣ លានដុល្លារ។ Joan Smalls ក៏ជាឯកអគ្គរដ្ឋទូតគ្រឿងក្រអូប Moschino និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន W Hotel។

៥. Karlie Kloss ទ្រព្យសម្បត្តិសុទ្ធ ២៥ លានដុល្លារ

អ្នកដើរបង្ហាញម៉ូដដ៏ស្រស់ស្អាតបំផុតរបស់អាមេរិករូបនេះ ជារាជនីនៃកម្មវិធី Victoria’s Secret ៤ឆ្នាំជាប់ៗគ្នា ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤។  ក្រៅពីនោះនាងក្លាយជាតំណាងរបស់ម៉ាកល្បីៗជាច្រើនដូចជា Nike, Lancaster និង ​Donna Karan។  មួយវិញទៀត Karlie Kloss ក៏ជាសហគ្រិនម្នាក់ផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The THINGS

ចុចអាន៖៥ ចំណុច​កម្រ​មាន​គេ​ដឹង​ពី​កំពូល​អ្នក​និពន្ធ​សោកសង្រេងSHAKESPEARE

ចុចអាន៖ក្រុមហ៊ុន​គ្រឿង​ក្រអូប​ណា ជា​កំពូល​យីហោ​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម