KPT+
ដាក់ឈ្មោះអាជីវកម្មយ៉ាងណាអាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំង
ត្រឹមតែការដាក់ឈ្មោះអាជីវកម្មមួយ មិនជាលំបាកនោះទេ ប៉ុន្តែការដាក់ឈ្មោះឲ្យបានត្រឹមត្រូវ ទើបជារឿងដែលត្រូវពិចារណាឲ្យបានហ្មត់ចត់។ ឈ្មោះជំនួញនឹងត្រូវបានស្គាល់ដោយអតិថិជនពីគ្រប់ទិសទី ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវឲ្យស្គាល់ជំនួញរបស់អ្នករយៈពេលយូរ សូមអនុវត្តវិធីដាក់ឈ្មោះតាម ៤ របៀបខាងក្រោម៖
ដាក់ឈ្មោះងាយអាន និងងាយចងចាំ
ការប្រើឈ្មោះដែលរឹតតែសាមញ្ញ នោះរឹតតែគួរឲ្យចង់ស្តាប់។ ឈ្មោះកាន់តែងាយហៅ កាន់តែងាយស្រួលចងចាំ ជាពិសេសឈ្មោះណាដែលពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់អតិថិជន។
មិនគួរប្រើឈ្មោះជាន់ជាមួយអាជីវកម្មដទៃ
មុនដាក់ឈ្មោះអាជីវកម្មរបស់អ្នក ត្រូវស្រាវជ្រាវថាមានគេប្រើឈ្មោះដែលចង់ដាក់នោះហើយឬនៅ ព្រោះកាលណាប្រើឈ្មោះជាន់ជាមួយគេ អាចធ្វើឲ្យភ្ញៀវភ័ន្តច្រឡំ។ ម្យ៉ាងទៀត អាជីវកម្មរបស់អ្នកមកក្រោយគេផង ដូច្នេះគួរចៀសវាងឈ្មោះដដែលពីអ្នកដទៃ។
ដាក់ឈ្មោះដែលមានបង្កប់អត្ថន័យ
ទោះបីជាអាជីវកម្ម ឬផលិតផលក្ដី អត្ថន័យឈ្មោះត្រូវមានខ្លឹមសារគ្រប់គ្រាន់ និងជាឈ្មោះដែលមានន័យវិជ្ជមាន។ តិចច្រឡំថា ដាក់ឈ្មោះងាយហៅ ងាយចងចាំក៏ចប់នោះ? តែត្រូវប្រើឈ្មោះណាដែលមានបង្កប់អត្ថន័យផងដែរ។
ជ្រើសរើសឈ្មោះយ៉ាងតិច ៥ សឹមសម្រេចយកមួយដែលប្រសើរជាងគេ
ព្យាយាមរកនឹកឈ្មោះដែលអ្នកស្រឡាញ់ឲ្យបានពី ៥-១០ រួចមកប្រៀបធៀបគ្នាថា មួយណាល្អជាងគេ។ ត្រូវធ្វើឲ្យប្រាកដថា អ្នកពិតជាចូលចិត្តឈ្មោះដែលខ្លួនរើសយក ព្រោះថាការប្ដូរឈ្មោះម្ដងជាពីរដង អតិជិជនអាចនឹងលែងស្គាល់ប្រេនរបស់អ្នក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ KEDM
ចុចអាន៖ អ្នកម្ដុំទួលទំពូងពិបាករកកន្លែងលំហែអារម្មណ៍មែនទេ? សាកល្បងទៅកន្លែងទាំងនេះ!

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស