KPT+
ស្ថាបនិកស្ត្រី ៣ រូបចែករំលែកគំនិតច្នៃប្រឌិតដ៏មានតម្លៃក្នុងការសាងប្រេនខ្លួនឯង
នៅក្នុងពិភពលោកដែលមានប្រជាជនរាប់ពាន់លាននាក់កំពុងត្រដររស់ដោយវិធីផ្សេងៗគ្នា ទីផ្សារពាណិជ្ជកម្មបែរជាឲ្យតម្លៃលើការធ្វើអ្វីៗដែលផ្ដោតអារម្មណ៍ជារបស់ខ្លួនយើង ហើយច្នៃប្រឌិតកសាងសញ្ញាសម្គាល់ពិសេសមួយទើបអាចទទួលបានចំណាប់អារម្មណ៍។
ចំណែកស្ត្រីជោគជ័យខាងក្រោមមានទស្សនៈមិនជាខុសគ្នាប៉ុន្មានឡើយអំពីគំនិតច្នៃប្រឌិត៖
១. Raquel Eatmon ស្ថាបនិកក្រុមហ៊ុន Rising Media ទីក្រុង Cleveland
![](https://www.kampucheathmey.com/wp-content/uploads/2021/02/១-2.jpg)
«យើងត្រូវតែខុសពីគេ ទើបអាចទាក់ទាញអតិថិជនរបស់យើងបានខ្លាំងជាងគេដែរ។ ចំពោះខ្ញុំមិនកំណត់ពេលវេលា សម្រាប់ការច្នៃប្រឌិតទេ តែខ្ញុំធ្វើការតាមរយៈប្រព័ន្ធមួយ។ កាលពីមុនខ្ញុំមានការលំបាកខ្លាំងចំពោះខ្លួនឯង ដោយព្យាយាមបង្ខំខ្លួនឯង រហូតធ្វើឲ្យមានបញ្ហា ពេលយើងមានបញ្ហាការច្នៃប្រឌិតក៏គ្មាន ។ ដូចជាពេលយើងនិយមរិះគន់ឬទើសចិត្តនឹងអ្នកដទៃទៀតទាំងនេះធ្វើឲ្យបញ្ហាកាន់តែយ៉ាប់យ៉ឺន ហើយមានតែធ្វើឲ្យខួរក្បាលស្ពឹកជាងមុនប៉ុណ្ណោះ។ ត្រូវកំណត់សុភមង្គលចិត្ត មុននឹងអាចមានគំនិតច្នៃប្រឌិតបានទូលំទូលាយ! អ្វីដែលដំណើរការនៅក្នុងជីវិតឯកជននិងជាសុភមង្គលរបស់ខ្ញុំ គឺបាននិយាយជាមួយកូនស្រីដែលមានអាយុ ១០ ឆ្នាំ ស្ដាប់តន្ត្រីបុរាណ ឡើងភ្នំ ធ្វើលំហាត់ប្រាណ សមាធិ អានអត្ថបទសិក្សានិងអធិស្ឋាន។ បើយើងនិយមបង្កើតអារម្មណ៍អវិជ្ជមាន ការគិតការច្នៃនានាក៏អវិជ្ជមានដូចគ្នា។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដែលមានកំហុសកាន់តែយូរ យើងនឹងឃ្លាតឆ្ងាយពីអ្វីដែលត្រឹមត្រូវ។
សូមរក្សាទុកប៊ិចនិងក្រដាសកត់ចំណាំនៅក្បែរគ្រែ ក្នុងករណីដែលយើងមានគំនិតល្អលេចឡើងៗភ្លាមៗនៅកណ្ដាលអធ្រាត្រឬកន្លែងណាមួយ ចូរសរសេរអ្វីទាំងអស់ដែលនឹកឃើញនោះទុក។
២. Shannon Gabor ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Clever Creative រដ្ឋ Los Angeles
![](https://www.kampucheathmey.com/wp-content/uploads/2021/02/2-1024x732.jpeg)
«ខ្ញុំជ្រើសរើសការច្នៃប្រឌិតជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា ! គំនិតនេះ វាភ្ជាប់រាងកាយនិងអារម្មណ៍ខ្ញុំក៏ជាវិធីដែលខ្ញុំអាចជំរុញខ្លួនឯងក្នុងការបើកអាជីវកម្មការច្នៃប្រឌិត មើលជីវិតតាមរបៀបផ្សេងមិនទាល់ច្រក និងផ្ដល់ឲ្យខ្ញុំនូវទស្សនវិស័យថ្មីៗជានិច្ច។ ខ្ញុំមិនកំណត់ពេលវេលាដែលត្រូវប្រើ លើការច្នៃប្រឌិតទេ វាតែងកើតមានច្រើន បន្ទាប់ពីចុងសប្ដាហ៍នានាដែលខ្ញុំបានទៅកម្សាន្តលេងជាមួយកូនៗ ភាពច្នៃប្រឌិតផ្ទុះចេញមកកាន់តែច្រើន។
៣. Trisha Okubo ស្ថាបនិកគ្រឿងអលង្ការ Maison Miru ទីក្រុងញូវយ៉ក
![](https://www.kampucheathmey.com/wp-content/uploads/2021/02/3-1024x682.jpeg)
ការច្នៃប្រឌិតគឺជាផ្កាភ្លើងតូចៗតែមានឥទ្ធិពលឲ្យអ្វីៗផ្សេងទៀតលេចរូបរាងឡើងបានរហ័សស្មានមិនដល់។ នេះជាចំណុចដែលជួយឱ្យខ្ញុំដឹងថា ខ្ញុំជានរណា និងអ្វីដែលខ្ញុំធ្វើគួរដែរឬអត់។ ការច្នៃប្រឌិតមិនមែនជារឿងដែលយើងអាចបង្ខំបានទេ គ្រប់គ្នាសូរថាត្រូវការពេលប៉ុន្មានសម្រាប់គិត គេកំពុងសួរតាមរបៀបមិនយល់ការណ៍។មានថ្ងៃខ្លះអាចអំណោយផលដល់ការងារច្នៃប្រឌិត ហើយខ្លះទៀតគឺមិនអាចឡើយកុំបង្ខំខ្ញុំឬបង្ខំខ្លួនឯង។
ចង់បានគំនិតថ្មី គួរចេញមើលការរស់នៅរបស់មនុស្សឱ្យច្រើនហើយទៅកន្លែងថ្មីៗឱ្យបានញឹក។ កុំអះអាងថានៅក្នុងបន្ទប់ច្រើនឆ្នាំហើយនៅតែមានគំនិតថ្មី មិនពិតដាច់ខាត។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖កំពូលស្ត្រី Rebecca Wei ៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត
ចុចអាន៖សិក្សាជីវិតតស៊ូនាយកប្រតិបត្តិសំលៀកបំពាក់ UNIQLO លោក TADASHI YANAI
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត