KPT+
ព្រះមាលារបស់ព្រះចៅអធិរាជ ណាប៉ូឡេអុង បូណាផាត លក់ដាច់តម្លៃជាង ២ លានដុល្លារក្នុងការដេញថ្លៃនៅ បារាំង
ព្រះមាលា ឬមួក ដែលគេជឿថា ជារបស់ព្រះចៅអធិរាជណាប៉ូឡេអុង បូណាផាត បានលក់ក្នុងតម្លៃ ២.១១ លានដុល្លារ នៅក្រុមហ៊ុនដេញថ្លៃ Drouot ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ។

ដំបូងគេប៉ាន់ប្រមាណថាវាមានតម្លៃប្រហែល ៦០ ម៉ឺនទៅ ៩០ ម៉ឺនដុល្លារប៉ុណ្ណោះ ។ ផ្ទុយទៅវិញ វាបានដណ្ដើមដំណែងព្រះមាលាមួយទៀតរបស់ព្រះចៅអធិរាជណាប៉ូឡេអុង បូណាផាត ដែលលក់ចេះកាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ២.០៦ លានដុល្លារ ។

មុនការដេញថ្លៃ គេហទំព័រ Osenat បានឲ្យដឹងថា ព្រះចៅអធិរាជណាប៉ូឡេអុង មានព្រះមាលាបែបនេះចំនួនសរុបប្រហែល ១២០ ។ រាល់ព្រះមាលាដែលគេជឿថាជារបស់ទ្រង់តែងតែលេចមុខនៅឯការដេញថ្លៃ បន្ទាប់ពីការពិនិត្យ DNA រួច ។

គួរឲ្យដឹងថា ព្រះចៅអធិរាជណាប៉ូឡេអុង បូណាផាត បានឡើងគ្រងរាជ្យជាព្រះចៅអធិរាជរបស់បារាំងនៅឆ្នាំ ១៨០៤ ក្រោយផ្ដួលរំលំរដ្ឋាភិបាលចាស់បានសម្រេចនៅឆ្នាំ ១៧៩៨ ហើយព្រះអង្គក៏បានអនុវត្តនយោបាយពង្រីកទឹកដីចាប់ពីពេលនោះមក ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី