KPT+
ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែសម្រាប់ខ្លួនឯង ?
កុំអង្គុយតូចចិត្ត! ងើបមុខមកគិត ហើយសួរខ្លួនឯងថា ហេតុអ្វីបានជាមិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែហាត់ប្រាណ កម្សាន្តឬមួយស្នាក់នៅចោលការងារស្រលះមុខដូចគេសូម្បីម្តង?
គ្រប់គ្នាតែងតែមានអារម្មណ៍ថា ខ្លួនឯងមានកម្ម មួយជាតិនេះមិនដែលដកខ្លួនរួច មិនអាចសប្បាយដូចគេ?
គ្មានជាតិមុខជាតិក្រោយឯណាទេ! ពេលវេលាគឺក្នុងដៃយើង!
អារម្មណ៍តានតឹងនៅក្នុងសម្ពាធពេលវេលា ដែលត្រូវបង្ខំចិត្តធ្វើការម្នាក់ឯង ខណៈអ្នកផ្សេងគេមានឱកាស និងមានលុយកាក់ដើរកម្សាន្តបានធ្វើឲ្យមនុស្សខ្លះបន្ទោសកម្មព្រេងវាសនា មិនព្រមសម្លឹងមើលមកខ្លួនឯងវិញ ថាខ្លួននេះហើយជាម្ចាស់នៃពេលវេលា។

ប្រសិនជីវិតមួយនេះមិនធ្វើឲ្យយើងមានក្តីសុខទេ វាបង្ហាញថាសកម្មភាពប្រចាំថ្ងៃរបស់យើងមិនត្រឹមត្រូវទេ ច្នោះហើយយើងគួរបន្តសកម្មភាពដដែលនោះទាំងមិនសប្បាយចិត្តបែបនេះដល់ថ្ងៃស្លាប់ ឬចង់ផ្លាស់ប្តូរចោល?
អ្នកស្រាវជ្រាវ Cassie Mogilner និងសហសេវិករបស់នាងបានសរសេរសៀវភៅមួយ នៅឆ្នាំ ២០១២ ថា មនុស្សខ្លះ ដោយរវល់ជាមួយការងារ ពេលវេលានិងទ្រនិចនាទីដែលនៅសល់សម្រាប់ការចង់ធ្វើលំហាត់ប្រាណ ការសម្អាតខ្លួន តុបតែង ជាមួយសិល្បៈណាមួយ ដែលជាចំណូលចិត្តខ្លួនផ្ទាល់ ជាមួយទំនាក់ទំនងសង្គម ជាមួយមិត្តភក្តិនិងក្រុមគ្រួសារ ត្រូវបានថយចុះ សឹងដល់សូន្យដែល(លេសរកលុយ)សែនពេញនិយម តែតាមការពិត គេជាមនុស្សមិនចេះមានផែនការពេលវេលា។
បញ្ហានៅត្រង់សម្ពាធពេលវេលា និងអារម្មណ៍ដែលយើងមិនដឹងថាមកពីអ្វី បែរជាបន្ទោសព្រេងវាសនា ។ បើយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ នេះជាជីវិតមួយដែលយើងមិនពេញចិត្តទេ និងមិនយូរមិនឆាប់ ជីវិតបែបនេះ នឹងនាំទៅរកអពមង្គលនៃវិបត្តិផ្លូវចិត្ត។
ចំណែក ការសិក្សាដោយសម្ភាសន៍លើជនជាតិអូស្រ្តាលីដែលធ្វើការឲ្យគេប្រមាណជាង ៧.០០០ នាក់បានរកឃើញថា សម្ពាធពេលវេលាគឺជា“ ការបំភាន់” ដោយគំនិតខ្លួនឯង ដែលតាមពិតមិនទម្លាប់មានផែនការនិងទញ់ទាល់គ្មានគោលដៅ។
១ ពួកគេមិនខ្វល់រឿងពេលវេលា
មនុស្សទាំងនោះមិនដែលគិតថា តើជាទូទៅខ្លួនត្រូវការពេលវេលាប៉ុន្មានសម្រាប់ការរស់នៅជាមូលដ្ឋាន ដូចជា ម៉ោងធ្វើការ ប្រាក់រកមកបាន និងការថែទាំផ្ទាល់ខ្លួន(ចិត្តនិងកាយ)ដែលត្រូវការហាត់ប្រាណ និងដើរកម្សាន្ត។ ពួកគេផ្ទុកគំនិតមួយថា ខ្លួនមិនមានពេលវេលាទំនេរទេ មិនមានដាច់ខាត។
ភាពខុសគ្នាធំមួយនេះ ជាកត្តាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់គ្រួសារដែលបន្តបញ្ហានេះដល់កូនតូចៗរបស់ពួកគេ។ ក្មេងៗមិនដែលបានលំហែរហើយថែមទាំងត្រូវបានរងស្ត្រេសនៃឳពុកម្តាយភាពរអ៊ូរទាំ និងតូចចិត្ត។
អ្នកស្រាវជ្រាវបានសរសេរថា“ អ្នកដែលមានអារម្មណ៍ថាខ្លួនឯងត្រូវធ្វើការច្រើនជាងអ្នកផ្សេងទើបរស់ តែគេមិនដែលគិតចង់ផ្លាស់ប្តូរវិធីរស់នៅរបៀបនោះចេញទេ។ ពួកគេមានហេតុផលជានិច្ចក្នុងការតវ៉ាថាជីវិតខ្លួនមិនស្រួលជាងអ្នកដទៃ តែមិនព្រមទទួលស្គាល់ឡើយថាភាពងាយស្រួលឬទុក្ខព្រួយ គឺជាទង្វើររបស់មនុស្ស យើងជាម្ចាស់នៃសុភមង្គលក្នុងជីវិតយើង។
២ មនុស្សប្រភេទ «គិតអ្វីក៏ពិបាក»

អ្នកខ្លះចិញ្ចឹមជីវិតមកដោយគ្រាន់តែចង់មានបាន តែមិនបាន ឲ្យសំខាន់លើការយកចិត្តទុកដាក់រឿងពិសេសៗដូចជា អារម្មណ៍កូនៗ ឬមនុស្សក្នុងគ្រួសារជាប្តី ប្រពន្ធ ឲ្យតម្លៃតែគំនិតចង់មានបានមិនចេះចប់របស់ខ្លួន លោភលន់លើសមាឌ ហើយលះបង់ពួកគេចោលរហូតដល់ភ្លេចថា ថ្ងៃណាមួយពួកគេក៏លែងត្រូវការយើងវិញដូចគ្នា។
ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា នេះទាក់ទងសំខាន់នឹងឥរិយាបថ ចិត្តគំនិតរបស់យើងដែលតែងតែស្តីបន្ទោសនាឡិកា ហើយគិតអ្វីក៏ពិបាក គិតអ្វីក៏គិតថា ទៅមិនរួចធ្វើមិនបាន? មនុស្សជោគជ័យជាច្រើនលើលោកនេះ អាចធ្វើទៅបាន ដោយសារគេមានការបែងចែកច្បាស់លាស់អំពី ពេលវេលាណាមួយសម្រាប់ខ្លួនឯងសម្រាប់អានសៀវភៅ ដើរកម្សាន្ត ធ្វើលំហាត់ប្រាណទៀងពេល និងធ្វើសិល្បៈណាដែលយើងចូលចិត្ត ។
អ្នកខ្លះ «គ្មានពេលទេអានសៀវភៅ!» «គ្មានពេលទេធ្វើម្ហូបទិញគេចុះ!!»«ហាត់ប្រាណអីរវល់ណាស់!» បង្រៀនកូនអី គ្មានពេលទេ។ យើងអាចរកឃើញឫសគល់នៃពេលវេលាដែលចាក់ដោតយ៉ាងជ្រៅនៅក្នុងចិត្តវិទ្យារបស់យើងនេះគឺជាការយល់ដឹងខាងវិទ្យាសាស្ត្រមួយចំនួនដើម្បីជួយឱ្យមនុស្សខ្លះរសនៅរមនាជាងមនុស្សច្រើនទៀត។
៣ ទម្លាប់មិនព្រមប្តូរ
នៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៤ លើមនុស្សធ្វើការជិត ៨០០ នាក់នៅក្នុងរដ្ឋអូហៃអូអ្នកស្រាវជ្រាវវិភាគថា ស្ត្រីដែលធ្វើកិច្ចការផ្ទះអស់រយៈពេលជាង ១០ ម៉ោងក្នុងមួយសប្តាហ៍ពួកគេមានអារម្មណ៍ធុញថប់ ប៉ុន្តែបុរសធ្វើកិច្ចការផ្ទះក្នុងពេលវេលាដូចគ្នាពួកគេមិនមានអារម្មណ៍តេងតែងទេ(អារម្មណ៍ស្ម័គ្រចិត្តធ្វើ និងអារម្មណ៍ថាត្រូវតែធ្វើគឺខុសគ្នា!)
ជីវិតមនុស្សក៏ដូច្នោះដែរ គឺចេះរំលែកចេញកំណត់ពេល ចេះកាត់ចិត្តមិនលោភលន់មិនអស់មិនហើយ។
នៅក្នុងការសិក្សាមួយផ្សេងទៀត អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិបុគ្គលិកជាង ២៥០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ។ ពួកគេបានរកឃើញថាមនុស្សដែលងប់ងល់ច្រើន ចង់ធ្វើអ្វីដដែលៗ ហើយមានជីវិតមិនដែលរីករាយខ្លាំងទៅៗ និងមិនដែលមានកាលវិភាគ មិនដែលចេះគិតអ្វីទុកជាមុនទេចាំដល់ពេលចាំប្រញាប់ប្រញាល់ឬរអ៊ូរទាំ។
ចុះតើអ្នកកំពុងអានជាមនុស្សប្រភេទណាដែរអ៊ីចឹង?
ប្រែសម្រួល៖ហាណា
ប្រភព៖greatergood
ចុចអាន៖
ចុចអាន៖

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច