KPT+
មេរៀនជីវិតមានតម្លៃពីភាពយន្ត Avatar: The Last Airbender
១ “ ជីវិតមានគ្រប់ទីកន្លែងដែលអ្នកនៅ! សួរថា តើអ្នកធ្វើវាឬអត់? ” Uncle Iroh

Uncle Iroh គឺជាតួអង្គមួយក្នុងចំណោមតួអង្គដែលគួរឲ្យស្រឡាញ់បំផុតនៅក្នុងពិភពខ្សែភាពយន្ត ATLA ដោយសារតែប្រាជ្ញាដែលមិនចេះរីងស្ងួត និងសេចក្ដីស្រឡាញ់ រួមទាំងដំបូន្មានល្អៗរបស់គាត់។
ការដកស្រង់នេះ ទាក់ទងជាពិសេសទៅនឹងពេលវេលានាពេលបច្ចុប្បន្ន ព្រោះពិភពលោកកំពុងរាតត្បាតដោយសារជំងឺកូវីដ១៩ ។ យើងត្រូវតែចងចាំថា ជីវិតទៅមុខរហូត ហើយបើយើងមិនប្រុងប្រយ័ត្ន យើងនឹងដើរយឺតជាងសង្គម។
២ “ ពេលខ្លះយើងឈឺចាប់ ពេលខ្លះចង់បោះបង់ ប៉ុន្តែត្រូវសន្យានឹងខ្លួនឯងថា អ្នកនឹងមិនឈប់សង្ឃឹមទេ” Katara

Katar ជាតួអង្គ តែងផ្ដល់សុន្ទរកថាជាច្រើនស្ដីពីក្ដីសង្ឃឹម សំដីរបស់នាងគឺបង្រៀនយើងកុំឲ្យបោះបង់ចោលក្ដីសង្ឃឹម។ ពាក្យរបស់ Katara ទាក់ទងដោយផ្ទាល់ទៅនឹងសុខុមាលភាពផ្លូវចិត្តដូចរាល់ដង នៅពេលដែលមនុស្សកំពុងមានអារម្មណ៍ធុញថប់ ហើយមានទំនោរបិទអារម្មណ៍របស់ខ្លួន។ ទោះមានរឿងអី ត្រូវតែព្យាយាមគិតវិជ្ជមានជានិច្ច។
៣ “ ជីវិតជួនកាលទៅប្រើបដូចផ្លូវរូងក្រោមដី ដែលរកមិនឃើញពន្លឺអ្វីសោះ។ ទោះយ៉ាងណាបើព្រមបន្តដំណើរទៅមុខទៀត នៅចុងបញ្ចប់នៃផ្លូវនោះ ក៏គង់មានរស្មីតូចមួយដែរ ” Uncle Iroh

យើងត្រូវរំលឹកខ្លួនជានិច្ចថា គ្រប់យ៉ាងអាចល្អប្រសើរ។ ផ្ដល់សង្ឃឹមឱ្យខ្លួនឯង ព្រោះនៅចុងបញ្ចប់នៃផ្លូវងងឹតណាក៏ដោយ តែងតែមានពន្លឺជាដរាប។
៤ “នៅពេលធ្លាក់ដល់ចំណុចទាបបំផុត គឺយើងខ្លួនឯងមិនព្រមផ្ដេកផ្ដួលតាម ” Aang

ទោះបី Aang ទើបតែមានអាយុ១២ឆ្នាំ តែគេពិតជាឆ្លាតណាស់។ នេះជាមេរៀនរំលឹកយើងថា នៅពេលដែលយើងធ្លាក់ដល់ចំណុចទាបបំផុត វិធីតែមួយគត់ដើម្បីឡើងមកវិញ គឺប្រឹងស្រវេស្រវា នោះប្រាកដណាស់ថា យើងមិនលិចលង់ឡើយ។
៥ “ គិតពីពីជីវិតខ្លួនឯង មុនពេលប្រឹងតម្រូវចិត្តអ្នកដទៃ ” Uncle Iroh

Iroh បង្រៀនយើងឱ្យចេះពិចារណាហេតុផលនៅពីក្រោយសកម្មភាពរបស់ខ្លួន ហើយឆ្លុះបញ្ចាំងពីមូលហេតុដែលយើងកំពុងធ្វើ។ គាត់បានបង្ហាញថា យើងគួរតែគិតសុភមង្គលផ្ទាល់ខ្លួនជាមុន ជាជាងខំផ្គាប់តាមគេ។
ការដកស្រង់នេះសង្កត់ធ្ងន់ថា សុភមង្គលមិនចាំបាច់អស្ចារ្យពេកនោះទេ ផ្ទុយទៅវិញគ្រាន់តែមានលក្ខណៈសាមញ្ញ មិនបង្កដល់អ្នកដទៃ ក៏ជាក្ដីសុខដែរ។
៦ “ ទោះបីជាបរាជ័យម្ដងហើយម្ដងទៀតក៏ដោយ មិនត្រូវឈប់ព្យាយាមទេ ពីព្រោះអ្នកដែលខ្លាចបរាជ័យ នោះនឹងមិនស្គាល់ជោគជ័យឡើយ” Zuko

ព្រះអង្គម្ចាស់ Zuko គឺជាតួអង្គ អាវ៉ាតា ដែលមានការប្ដេជ្ញាខ្លាំងចិត្តបំផុត។ ទ្រង់ឃើញពីភាពធន់និងការតស៊ូ សូម្បីតែទ្រង់ត្រូវបានបណ្ដេញចេញពីប្រទេសជាតិ ដោយព្រះបិតារបស់ទ្រង់ក្ដី។
ទ្រង់បានបង្រៀនយើងកុំឲ្យចុះចាញ់ សូម្បីតែរឿងពិបាកៗ ហើយយើងមិនគួរទុកឱ្យការភ័យខ្លាចនៃការបរាជ័យ រារាំងយើងពីការព្យាយាមទេ។
៧ “ ខ្ញុំមិនខ្វល់ពីអ្នកណាគិតអ្វីលើខ្ញុំ ព្រោះខ្ញុំដឹងច្បាស់ថាខ្លួនជានរណា” Toph

Toph គឺជាតួអង្គពិការភ្នែក នាងមិនអនុញ្ញាតឱ្យភាពពិការរបស់នាងបញ្ឈប់នាងទេ។ ផ្ទុយទៅវិញ Toph បង្ហាញវានៅក្នុងពន្លឺវិជ្ជមាន។ នាងបានបង្រៀនយើងថា ទោះអ្នកដទៃគិតអ្វីមកលើយើង វាពុំមានបញ្ហាចោទឡើយ ពីព្រោះយើងដឹងពីតម្លៃផ្ទាល់ខ្លួនរបស់យើងរួចហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ព្រះនាង ៦ អង្គក្នុងភាពយន្តរបស់ Disney បានបង្រៀនរឿង ៦ យ៉ាងដល់អ្នកទស្សនា
ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច