Connect with us

KPT+

ចង់​ដឹង​ថា​មនុស្សម្នាក់​មាន​ទ្រព្យ​ឬ​អត់ទៅថ្ងៃមុខ​ គ្រាន់​តែ​មើល ​៣ ​ចំណុច​នេះ

បានផុស

នៅ

ភាពក្រីក្រមិនមែនមានន័យថាគ្មានឱកាសក្នុងជីវិតនោះទេ ហើយក្រ​នៅ​ពេល​នេះ ​ក៏មិន​មាន​ន័យ​ថា​អ្នក​នឹង​ក្រ​ទៅ​ថ្ងៃ​អនាគត​ដែរ។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់អាក្រក់ច្រើនពេកនាបច្ចុបប្បន្ន អ្នកនឹងជាប់គាំងក្នុងភាពក្រីក្រអស់មួយជីវិត ធ្វើឲ្យពិបាកក្នុងការក្លាយជាអ្នកមានទៅថ្ងៃខាងមុខ។

បើ​អ្នក​ចង់​កែប្រែ​វាសនា ​អ្នក​ត្រូវ​កែ​ចំណុច​ខ្វះខាត​៣​ចំណុច​ខាងក្រោម​ជាមុនសិន ដើម្បី​បើកផ្លូវ​ទៅរក​ភាពរុងរឿងនៃទ្រព្យធន។

១ ចំណាយលុយដោយគ្មានការអត់ធ្មត់ ឬខ្ជះខ្ជាយ

ការរស់នៅតាមទីក្រុងការចំណាយក៏ច្រើគួរសម មិនថាថ្លៃម្ហូប ថ្លៃទឹកភ្លើង ឬការទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃសុទ្ធតែប្រើលុយជាចាំបាច់។ ប៉ុន្តែប្រសិនបើយើងចំណាយខ្ជះខ្ជាយ ដោយគ្មានការអត់ធ្មត់តាមតែអារម្មណ៍ ប្រាដកណាស់ថាមួយខែៗអ្នកគ្មានសល់ប្រាក់មួយកាក់មួយសេនណាឡើយ។

ពិភពខាងក្រៅតែងតែពោរពេញទៅដោយអន្ទាក់នៃការប្រើប្រាស់ ដើម្បីជំរុញមនុស្សឲ្យបង្កើនការទិញលើសពីតម្រូវការ ហើយការប្រើប្រាស់លុយទិញរបស់ដែលមិនត្រូវការ នឹងក្លាយជាទម្លាប់នាំឲ្យមានផលវិបាកទៅថ្ងៃអនាគត។ ការចំណាយប្រាក់ដើម្បីបង្កើនគុណភាពជីវិត គឺជារឿងធម្មជាតិ ប៉ុន្តែអ្នកត្រូវចំណាយក្នុងកម្រិតមធ្យម ក្នុងកម្រិតកំណត់ ក្នុងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ចៀសងវាងសោកស្ដាយ នៅពេលដែលអ្នកខំប្រឹងអស់ពាក់កណ្តាលជីវិត​ ហើយមិនបានសន្សំអ្វីសោះ នោះពិតជាគួរឲ្យអាណិតខ្លួនវិញទេ។

២ កុំស្ទាក់ស្ទើរក្នុងការវិនិយោគលើខ្លួនឯង

មនុស្សមួយចំនួនសុខចិត្តចំណាយប្រាក់ច្រើនលើអាហារ ឈុតសំលៀកបំពាក់ កាបូប ឬស្បែកជើង ជាជាងចុះឈ្មោះចូលថ្នាក់រៀនដើម្បីបង្កើនសមត្ថភាព។ បន្ទាប់ពីនោះ លុយរបស់ពួកគេប្រែទៅជាទម្លាប់ ដោយការទិញគ្រឿងតុបតែង ឬធុញទ្រាន់នឹងការប្រើប្រាស់វាពីរបីដង រួចបោះវាចោល។ ប៉ុន្តែសមត្ថភាពរបស់ពួកគេក្នុងការប្រកួតប្រជែងនៅកន្លែងធ្វើការតែងតែនៅទ្រឹង។ សមត្ថភាព​ដែល​មិន​បាន​អភិវឌ្ឍ​មាន​ន័យ​ថា ​អ្នក​អាច​ត្រូវ​បាន​គេ​ទុកឲ្យនៅ​ពី​ក្រោយ​ដោយ​ជំនោរ​នៃ​ពេល​វេលា។

ការ​មិន​ចង់​វិនិយោគ​លើ​ខ្លួន​ឯង​គឺជា​ទម្លាប់​អាក្រក់​មួយ​ដែល​ធ្វើ​ឲ្យអ្នក​កាន់តែ​ក្រ និង​ក្រលើសដើម។ កុំគ្រាន់តែមើលឃើញបច្ចុប្បន្ន ហើយព្រងើយកន្តើយនឹងឱកាសដើម្បីព្យាយាមដើម្បីផលប្រយោជន៍រយៈពេលវែង។

ថ្វីដ្បិតតែ ការរៀនត្រូវការពេលវេលា និងលុយកាក់ ប៉ុន្តែរាល់លុយដែលយើងវិនិយោគនឹងត្រលប់មកវិញរាប់ម៉ឺនដងនាពេលអនាគត។ នៅពេលអ្នកបង្ហាញសមត្ថភាព​ មេកើយអ្នកពេញចិត្តក្នុងការតម្លើងឋានៈ និងការដំឡើងប្រាក់ខែមិនខាន។

៣ បដិសេធការកែលម្អការយល់ដឹង

ប្រសិនបើអ្នកចង់រកលុយ អ្វីដែលត្រូវធ្វើដំបូងគឺបង្កើនការយល់ដឹង ពង្រីកចក្ខុវិស័យ និងស្វែងយល់ពីការគិតរបស់អ្នក។ ការប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើនជាមួយមិត្តរួមការងារ និងធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងជានិច្ច អាចជួយឲ្យយើងទទួលបានទស្សនៈ និងគំនិតថ្មីៗ។

អានសៀវភៅឲ្យបានច្រើន ហើយគិតឲ្យបានច្រើន នេះអាចជួយអ្នកឲ្យយើងពង្រីកគំនិត ចៀសវាងស្ថានភាពកង្កែបនៅបាតអណ្តូង​ ហើយដោយហេតុនេះ ទើបយើងអាចមើលឃើញតួនាទី និងគោលដៅបានត្រឹមត្រូវ។ មនុស្សដែលមានចក្ខុវិស័យកាន់តែខ្ពស់ នឹងឈរកាន់តែខ្ពស់។ ចំណេះដឹងក្រាស់ និងរឹងគឺគ្រប់គ្រាន់ដើម្បីលើកពួកគេទៅកាន់ចំណុចកំពូលនៃភាពជោគជ័យ។ នេះ​ជា​កម្រិត​ដែល​អ្នក​ដែល​មិន​ព្រម​កែលម្អ​ការ​យល់​ដឹង​របស់​ខ្លួន ហើយ​រឹងរូស​ប្រកាន់​ភ្ជាប់​នឹង​ការ​រើសអើង​របស់​ខ្លួន​ នោះ​មិន​អាច​ឈាន​ដល់គោលដៅ​ឡើយ។

ជារួម មនុស្សដែលគ្មានលុយច្រើនតែរក្សាទម្លាប់អាក្រក់បីយ៉ាង៖ ចាយលុយដោយមិនគិត តែគិតច្រើនពេកពេលរៀបចំផែនការសន្សំលុយ; គ្មានឆន្ទៈក្នុងការវិនិយោគក្នុងការរៀន; បដិសេធមិនកែលម្អចំណេះដឹង។ ​អ្នកដែលមានកត្តាទាំងបីនេះ ច្រើនតែប្រឈមមុខនឹងការលំបាកជាច្រើននៅពេលអភិវឌ្ឍអាជីពរបស់ពួកគេនាពេលអនាគត។

ជំនួសឲ្យការត្អូញត្អែរអំពីភាពអយុត្តិធម៌នៃជោគវាសនា វាជាការប្រសើរជាងសម្រាប់ពួកគេដើម្បីចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងឥឡូវនេះ។ ការរកលុយមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែដរាបណាអ្នកបន្តរីកចម្រើន វានឹងមានវិធីកាន់តែច្រើនឡើងដើម្បីពង្រីកប្រាក់ចំណូលរបស់អ្នក។​ ការធ្វើឲ្យខ្លួនឯងប្រសើរឡើង គឺជាការធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់អ្នក ដោយជួយអ្នកឈរយ៉ាងរឹងមាំក្នុងពាក់កណ្តាលជីវិត ដោយមិនត្រូវបានរុញច្រាន ឬប្លន់ឱកាសរបស់អ្នកពីនរណាម្នាក់ឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម