KPT+
ក្នុងប្រវត្តិសាស្ត្រ បុគ្គល ៣ រូបនេះគឺជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុត
មិនថាពេលវេលាស្ថិតកក្នុងប្រវត្តិសាស្ត្រមួយណានោះទេ មហាសេដ្ឋីតែងតែបង្ហាញវត្តមានជាដរាប រាប់ចាប់តាំងពីកាលដ៏យូរលង់ណាស់មកហើយ។ ដោយសារតែពីមួយសម័យកាលទៅមួយសម័យកាល គ្រប់អ្នកមានទ្រព្យធនទាំងអស់តែងតែប្រឹងប្រែងសន្សំ និងព្យាយាមគ្រប់បែបយ៉ាងដើម្បីសល់ទ្រព្យដល់តកូនចៅ។
មិនខុសគ្នាប៉ុន្មានទេ ខាងក្រោមនេះគឺជាកំពូលអ្នកមានទ្រព្យច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ រាប់ចាប់តាំងពីអធិរាជរហូតដល់ស្ដេច ដែលកាលណោះគេចាត់ទុកពួកទ្រង់ជាមហាសេដ្ឋី។
១ Genghis Khan ទ្រព្យសកម្ម ១៥០,០០០,០០០,០០០,០០០ ដុល្លារ

ការដណ្តើមយកអធិរាជចម្បាំងម៉ុងហ្គោលបានធ្វើឲ្យបុរសម្នាក់នេះបានបង្កើតចក្រភពម៉ុងហ្គោល។ ឈ្មោះដើមរបស់គាត់គឺ Temujing បន្ទាប់ពីកន្លែងកំណើតរបស់គាត់នៅលើច្រាំងទន្លេ Onon ។ គាត់បានក្លាយជាមេគ្រួសារជំនួសឪពុកគាត់នៅពេលគាត់មានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ ហើយត្រូវតស៊ូជាមួយកុលសម្ព័ន្ធគូប្រជែងជាច្រើនឆ្នាំ។ គាត់បានកម្ចាត់កុលសម្ព័ន្ធ Nyman នៃភាគខាងលិច ដោយយកឈ្នះប្រជាជន Tangut និងទទួលយកការចុះចាញ់របស់ប្រជាជន Uyghur។
២ Alexander the Great ទ្រព្យសកម្ម ៣២,០០០,០០០,០០០,០០០ ដុល្លារ

ស្តេចក្រិកបុរាណនៃព្រះរាជាណាចក្រ Makedonia គឺជាសមាជិកនៃរាជវង្ស Argyd ។ ទ្រង់កើតនៅ Pella ក្នុងឆ្នាំ ៣៥៦ មុនគ្រិស្តសករាជ ហើយឡើងសោយរាជ្យបន្តពីបិតាក្នុងព្រះជន្ម ២០ ឆ្នាំ។ ស្ដេចអាឡិចសាន់ឌឺបានចំណាយពេលភាគច្រើននៃរជ្ជកាលរបស់ទ្រង់ចូលរួមក្នុងសង្គ្រាមដែលមិនធ្លាប់មានពីមុនមក។ វាបានកើតឡើងជាលើកដំបូងនៅអាស៊ី និងអាហ្វ្រិកខាងជើង និងមុនពេលសាមសិបឆ្នាំនៃជីវិតរបស់ទ្រង់។ ទ្រង់បានកសាងអាណាចក្រដ៏អស្ចារ្យបំផុតមួយនៃពិភពលោកបុរាណ។ វារីករាលដាលពីក្រិកទៅភាគខាងលិចប្រទេសឥណ្ឌា។ ទ្រង់មិនដែលចាញ់ក្នុងសមរភូមិណាមួយពីមុនមកទេ ហើយត្រូវបានគេចាត់ទុកថាជាឧត្តមសេនីយជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក។
៣ អធិរាជ Song Chenzong ទ្រព្យសកម្ម ៣០,០០០,០០០,០០០,០០០ ដុល្លារ

អធិរាជទី ៦ នៃរាជវង្សសុង របស់ចក្រភពចិន ហើយនៅពេលដែលរាជវង្សសុងត្រូវបានបែងចែកទៅជាសម័យខាងជើង និងខាងត្បូង ទ្រង់គឺជាអធិរាជទី ៦ នៃរាជវង្សសុងខាងជើងដោយឡើងសោយរាជ្យពីឆ្នាំ ១០៦៧ រហូតដល់ឆ្នាំ ១០៨៥៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ៩ ឆ្នាំ លោក ប្រាយុទ្ធនិងភរិយា សល់ទ្រព្យយ៉ាងក្រាស់ក្រែល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ