KPT+
រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណាហេតុផល ៣ យ៉ាងនេះ
ការបាក់ទឹកចិត្តតែងតែមានលើពេលវេលាណាមួយ តែក៏កុំបណ្តោយឱ្យអូសបន្លាយក្លាយជាជំងឺ។ វិធីសាស្ត្រល្អគឺការផ្លាស់ប្តូរផ្នត់គំនិត ដែលគ្រប់គ្នាទទួលស្គាល់ថា ជាថ្នាំស័ក្តិសិទ្ធិុអាចជួយឱ្យយើងអាចផ្លាស់ប្តូរការលំបាកក្នុងជីវិតកន្លងមកទាំងស្រុងនិងឈានទៅរកជីវិតជោគជ័យមួយបានពិតមែន។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/asian-woman-sitting-alone-depressed-portrait-tired-young-woman-depression_43525-340.jpg)
អ្នកនិពន្ធ Mary Engelbreit បានលើកឡើងថា “If you don’t like something, change it. If you can’t change it, change the way you think about it.” បកប្រែមកថា ប្រសិនបើយើងមិនចូលចិត្តលទ្ធផលអ្វីមួយទេ ប្តូរវិធីចេញ។ ប្រសិនបើមិនអាចផ្លាស់ប្តូរបានទេចូរផ្លាស់ប្តូររបៀបគិតអំពីវា។ ” នោះជាអ្វីដែលមនុស្សជោគជ័យជាច្រើនបានធ្វើ។
បើយើងយល់ថាលុយសំខាន់ តែយើងមិនអាចមាន គួរបង្វែគិតរកមើលអ្វីដែលសំខាន់ជាងលុយទៅទៀត។ នេះហើយរបៀបដែលបង្កើតសុភមង្គលនៅលើលោកយើងនេះ។ យើងមិនគួរបណ្តោយឱ្យជីវិតស្លាប់ឬរស់បាន ដោយសារតែអ្នកណាម្នាក់ ឬរឿងអ្វីមួយ ឬរបស់អ្វីមួយនោះទេ នេះជារបៀបចង់បាន ដោយមានៈ រហូតអាចបំផ្លាញខ្លួនឯងចោលព្រោះវា។
គំនិតនិងរបៀបរស់នៅ
![](https://www.kampucheathmey.com/wp-content/uploads/2021/02/asian-woman-sitting-alone-depressed-portrait-tired-young-woman-depression_43525-335.jpg)
មនុស្សខ្លះកើតមកមានសុទិដ្ឋិនិយម និងអ្នកខ្លះកើតមកទុទិដ្ឋិនិយម តែទាំងពីរប្រភេទរមែងមានជីវិតដែលជួបឧបសគ្គមិននឹកស្មានដល់ពេលណាមួយ ហើយទោះបីបញ្ហាប្រឈមទាំងនោះអាចផ្លាស់ប្តូរទស្សនៈរបស់យើងចំពោះពិភពលោកក៏ដោយ ការផ្លាស់ប្តូរនោះមិនមែនជារឿងចាំបាច់ទេ។ មិនថាយើងគិតពីជីវិតរបៀបណា ឱ្យតែយើងរស់បានសប្បាយចិត្តយើងឈ្នះ។ ចំនុចសំខាន់៖ យើងគឺជាមនុស្សតែម្នាក់គត់ ដែលជាអ្នកជ្រើសរើសវិធីសាស្ត្ររស់ វិធីសំរេចចិត្តក្នុងការប្រតិកម្មឆ្លើយតបចំពោះឧបសគ្គនានានៅក្នុងជីវិត។ នោះរាប់បញ្ចូលទាំងរយៈពេលដែលអ្នកសោកសៅ យូរឬឆាប់?គុំគួនឬអត់? ខឹងយូរប៉ុណ្ណា ឬបោះចោលហើយជ្រើសរើសសុភមង្គល។
មូលហេតុ ៣ ខាងក្រោមដែលអ្នកគួរតែជ្រើសរើសមកគិត៖
១ យុត្តិធម៌ជួនក៏មិនមានប្រយោជន៍ដល់សុភមង្គលទេ
![](https://www.kampucheathmey.com/wp-content/uploads/2021/02/asian-woman-sitting-alone-depressed-portrait-tired-young-woman-depression_43525-1518.jpg)
អារីស្តូតនិយាយថា ភាគច្រើននៃភាពអយុត្តិធម៌ដែលកើតឡើងនៅក្នុងពិភពលោក គឺមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទេ ហើយតើខុសគ្នាបែបណាក្នុងការរស់នៅលើអ្វីដែលយុត្តិធម៌និងអយុត្តិធម៌? អ្នកនិពន្ធ JonathanLockwood Huie និយាយថា ជីវិតមិនយុត្តិធម៌ទេ។ គ្រប់គ្នាអាចខឹង អាចត្អូញត្អែរអំពីជីវិតដែលមិនយុត្តិធម៌ អាចសងសឹកដោយអំពើហឹង្សា អាចធ្វើទុក្ខបុកម្នេញលើខ្លួនឯងឬអ្នកខ្សោយជាងខ្លួន ក្នុងនាមជាអ្នករង“ អយុត្តិធម៌” ក៏ជីវិតនៅតែមិនយុត្តិធម៌ដូច្នេះហើយ វិធីសាស្ត្ររស់ជាមួយវាបាន ទើបជាអ្វីដែលត្រូវធ្វើ។
២ ការមើលខ្លួនឯងក្នុងនាមជាជនរងគ្រោះ
![](https://www.kampucheathmey.com/wp-content/uploads/2021/02/asian-woman-sitting-alone-depressed-portrait-tired-young-woman-depression_43525-337.jpg)
មានទំនោរធ្វើឱ្យខ្លួនឯងរស់នៅជាមួយអតីតកាលជានិច្ចដែលជាកត្តាជំរុញឱ្យមានអារម្មណ៍ថាជីវិតនេះ គ្មានថាមពល។ នេះសំដៅទៅលើអ្នកដែលបានឆ្លងកាត់ភាពអយុត្តិធម៌ ឬព្រឹត្តិការណ៍ដ៏តក់ស្លុតក្នុងនាមជាជនរងគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាសុទ្ធតែជាជនរងគ្រោះចំពោះអ្វីមួយមិនខានទេ នៅក្នុងជីវិតរស់នៅរបស់យើង ដូច្នេះដួលទាំងអស់គ្នា? មិនពិតទេ ហេតុអ្វីអ្នកផ្សេងគេអាចរស់បាន?។
រឿងអាក្រក់កើតឡើងរាល់ថ្ងៃ តែមនុស្សអាចធន់បានល្អ ដោយបោះជំហានចេញពីផ្នត់គំនិតជាជនរងគ្រោះនិងមើលខ្លួនអ្នកថា ជាអ្នកនៅរស់ឈានទៅមុខនិងដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតទស្សនវិស័យថ្មីសម្រាប់ខ្លួនអ្នកនិងមនុស្សជាន់ក្រោយ។
ក្នុងនាមជាអតីតអ្នកកាសែតនិងជាអ្នកនិពន្ធរឿងស្រមោលវីរបុរស Miron Varouhakis សរសេរថា “ អ្នករស់រានមានជីវិតជាសម្លេងវិជ្ជមាន ថែមទាំងផ្តោតលើអនាគតជាជាងអតីតកាល! ពាក្យថា អ្នករស់រានមានជីវិត ជានិមិត្តរូបនៃការអង់អាចក្លាហាននិងកម្លាំងស៊ូទ្រាំជោគជ័យឆ្លងកាត់ជីវិត ”
៣. គំនិតនិងអារម្មណ៍អវិជ្ជមានរារាំងយើង
![](https://www.kampucheathmey.com/wp-content/uploads/2021/02/depressed-asian-woman-sitting-lonely-room_34670-734.jpg)
នៅពេលយើងបានគិតអំពីបទពិសោធន៍ជីវិតខ្លួននៅក្នុងផ្លូវអវិជ្ជមាន ពិតជាពិបាកក្នុងការឈានទៅមុខរកទិសដៅវិជ្ជមានណាស់ព្រោះភាពអវិជ្ជមានគឺពិបាកក្នុងការរត់គេច។ ពេលខ្លះសម្បីតែគ្មានអ្វីដែលអវិជ្ជមានកើតឡើងនៅក្នុងជីវិតផង ក៏រឿងរ៉ាវជាច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយ អំពើហឹង្សានិងគ្រោះមហន្តរាយធម្មជាតិ អាចឈានមកបំបាក់យើងបាន ព្រោះមនុស្សអវិជ្ជមានទទួលយករហ័សនូវបណ្តារូបភាពអវិជ្ជមាន ទៅក្នុងផ្នែកខួរក្បាល ហើយព្រមចាក់វាឡើងមកវិញជាញឹកញាប់ ជាមួយនឹងរូបភាពដដែលៗក្នុងការចងចាំ។
នោះមិនមែនមានន័យថា គ្រប់គ្នាគួរតែកប់ក្បាលនៅក្នុងខ្សាច់ហើយមិនអើពើនឹងព្រឹត្តិការណ៍បច្ចុប្បន្ននានា ធ្វើពុតថារឿងអាក្រក់មិនកើតឡើងនោះទេ ។ មនុស្សពិតត្រូវប្រឆាំងជារៀងរាល់លើគ្រប់ទម្រង់នៃអំពើហិង្សា តែទោះយ៉ាងណាយើងវាតែមិនមែនយកវាមកសម្លាប់យើងទេ ។
អារម្មណ៍ដែលមនុស្សទូទៅពេលមានរឿងអយុត្តិធម៌ឬអយុត្តិធម៌កើតឡើងអាចជាដាវមុខពីរ។ ប្រសិនបើពួកគេត្រូវបានគ្រប់គ្រងនិងបញ្ជូនឱ្យបានត្រឹមត្រូវពួកគេអាចនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ បើមិនដូច្នោះទេពួកគេអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅ ៗ ។ ទោះបីជាកំហឹងដំបូងៗ បណ្តាលឱ្យមានការកើនឡើងនូវកម្រិតថាមពលប្រឆាំងក៏ដោយ តែសកម្មភាពដែលជំរុញដោយកំហឹង កម្រនឹងផ្តល់ផលវិជ្ជមានណាស់ ហើយធ្វើសកម្មភាពវិជ្ជមានគឺជាជំរើសល្អដែលមានតែមួយគត់៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ចាប់ផ្តើមរស់នៅក្នុងជីវិតដែលជំរុញសុបិនខ្លួនឯងផ្ទាល់ឱ្យទៅជាការពិត
ចុចអាន៖ យុវវ័យជួបរឿងពិបាកចិត្តដោះស្រាយយ៉ាងម៉េច កុំឲ្យរ៉ាំរ៉ៃក្លាយជាធ្ងន់ធ្ងរបាន?
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?