Connect with us

KPT+

៩ កន្លែងនៅជុំវិញពិភពលោក សម្រាប់​អ្នក​ស្នេហា​ពណ៌លឿង

បានផុស

នៅ

តើប្រិយមិត្តយើងកំពុងអាន ជាអ្នកចូលចិត្តពណ៌លឿងមែនទេ? ទីនេះ KPT Plus សូមនាំប្រិយមិត្តដែលជាហ្វេនពណ៌លឿង មកស្គាល់និងទស្សនាទីកន្លែងចំនួន ៩ ដែលមានពណ៌លឿងស្រស់បំផុតនៅជុំវិញពិភពលោក៖

១. រុក្ខវិថី Ginkgo ក្រុង ​អាសាន ប្រទេស កូរ៉េខាងត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងអាសាន ប្រទេសកូរ៉េខាងត្បូងល្បីល្បាញខ្លាំងជាមួយនឹងផ្លូវរុក្ខវិថី ហ្គីងហ្គោ ដែលប្រែជាម្លប់ពណ៌លឿងរាល់រដូវស្លឹកឈើជ្រុះរាល់ឆ្នាំ។ ផ្លូវនេះមានបណ្តោយតាមដងទន្លេហ្គូគីយ៉ូ ដែលលាតសន្ធឹងប្រវែង ២ គីឡូម៉ែត្រ។ ជារៀងរាល់ឆ្នាំវាតែងបញ្ចេញនូវពណ៌មាសនិងកម្រាលព្រំស្លឹកលឿងដល់អ្នកស្រុកនិងអ្នកទេសចរនានា។

២.​ ផ្លែចេក នៅកំពង់ផែ Coffee Harbour ប្រទេសអូស្រ្តាលី

នៅឯកំពង់ផែ Coffee Harbour ប្រទេស អូស្រ្តាលី មានផ្លែចេកដ៏ធំមួយមានប្រវែង ១៣ម៉ែត្រ ដែលជានិមិត្តរូបនៃប្រទេសនេះ។ វាបានបើកដំណើរការតាំងពី ឆ្នាំ ១៩៦៥ និងបានទាក់ទាញភ្ញៀវទេសចរជាង១៥ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

៣. ក្រុង Izamal ប្រទេស ម៉ិកស៊ិក

ទីក្រុង អ៊ីហ្សាំម៉ាល ត្រូវបានគេស្គាល់ទូទាំងប្រទេសម៉ិកស៊ិកថាជា “ទីក្រុងពណ៌លឿង” ។ វាមានអាយុកាលតាំងពី ១០០០ ឆ្នាំមុនគ.ស  ដែលទីក្រុងនេះជាកន្លែងសក្ការៈបូជាឧទ្ទិសដល់ព្រះអាទិទេព Kinich Kakmó។

៤. ក្រុង ហូយអាន ប្រទេស វៀតណាម

ហូយអាន ជាទីក្រុងតែមួយគត់ដែលបានគេចផុតពីសង្រ្គាមវៀតណាមដោយគ្មានការប៉ះទង្គិច។ ទីក្រុងដ៏ត្រកាលនេះត្រូវបានគេស្គាល់ថាជា “ទីក្រុងពណ៌លឿង” ប្រចាំប្រទេសវៀតណាមផងដែរ​។ អគារនៅទូទាំងទីក្រុងត្រូវបានលាបពណ៌លឿង និងពណ៌មាស ដែលធ្វើឲ្យទូទាំងក្រុងមានពណ៌ភ្លឺចិញ្ចាច។

អ្នកខ្លះនិយាយថា អគារទាំងនោះត្រូវបានលាបពណ៌លឿង ដើម្បីឱ្យវាត្រជាក់ក្នុងកម្ដៅត្រូពិក។ អ្នកខ្លះទៀតនិយាយថា ដោយសារពណ៌នេះតំណាងឱ្យ “ឧត្តមភាព” នៅក្នុងវប្បធម៌វៀតណាម។

៥. តំបន់ជនបទ Luoping ប្រទេសចិន

រៀងរាល់រដូវ វាលស្រែនៅជុំវិញជួរថ្មកំបោរនៃថ្មភ្នំល្ពៅក្នុងខេត្តយូណាន នៃប្រទេសចិនត្រូវបានប្រែទៅជាសមុទ្រពណ៌លឿងភ្លឺប្រៀបបាននឹងដំណាំដ៏ច្រើនក្រៃលែងនៃរដូវផ្ការីក។

៦. វិមាន  ក្រុង Vienna ប្រទេសអូស្រ្តាលី

វិមាន Schönbrunn ចាប់ផ្តើមដំបូងជា ផ្ទះសំណាក់ប៉ុណ្ណោះ។  នៅពាក់កណ្តាលសតវត្សរ៍ទី ១៨ វាត្រូវបានគេផ្លាស់ប្តូរទៅជាវិមានដែលមាន ១,៤៤១ បន្ទប់ និងត្រូវបានលាបពណ៌លឿង ដែលព័ទ្ធជុំវិញដោយសួនច្បារស្រស់ស្អាតបំផុត។

៧. វត្ត  Shwedagon  ក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា

វត្ត Shwedagon នៅទីក្រុងយ៉ាំងហ្គោនត្រូវបានគេដឹងថា ជាវត្តមានអាយុចាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុកាល ២៥០០ ឆ្នាំ។  ភាពទាក់ទាញបំផុតនៃវត្តដ៏ចំណាស់នេះគឺរូបសំណាកកម្ពស់ ១១០ ម៉ែត្រមានពណ៌មាស និងព័ទ្ធជុំវិញដោយពេជ្រចំនួន ៤៥៣១ គ្រាប់ក្នុងទំហំ ៧២ ការ៉ាត់។

៨. តំបន់ Dallol ប្រទេសអេត្យូពី

ដាឡាល ជាកន្លែងក្តៅបំផុតនៅលើផែនដី និងជាកន្លែងដែលមានពណ៌លឿងស្អាតបំផុតមួយក្នុងចំណោមពណ៌លឿងស្អាតបំផុតលើលោក។ ភ្នំភ្លើងរាងសាជីមូល នៅវាលខ្សាច់ដាណាក់នៃប្រទេសអេត្យូពី បានបន្សល់ដោយស្ពាន់ធ័រដែលពោរពេញទៅដោយពណ៌លឿងស្រស់។

៩. ​វិមាន Jal Mahal ក្រុង Jaipur ប្រទេសឥណ្ឌា

វិមានទឹក Jal Mahal ត្រូវបានសាងសង់ឡើងនៅចំកណ្តាលបឹង នៅសតវត្សរ៍ទី ១៨ ដើម្បីធ្វើជាកន្លែងស្នាក់នៅ​និងសម្រាប់បរបាញ់សត្វទារបស់ពូជពង្សរាជវង្ស។

ការបញ្ចាំងពន្លឺទៅលើវិមាននាពេលយប់នៅកណ្តាលបឹងនេះ ធ្វើឲ្យវាមានទេសភាពស្អាតដ៏អស្ចារ្យប្រចាំប្រទេសឥណ្ឌាផងដែរ៕

 ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើ​ប្រទេសណាមួយ​ដែល​មាន​ពលរដ្ឋ​ឆ្លាតជាងគេបង្អស់ក្នុងលោក? អាមេរិក?​ចិន?​អត់ទេ…

ចុចអាន៖ ស្វែងយល់​រឿង​ពិត​ពី​ក្រោយរូបគំនូរដ៏ល្បីៗបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៩ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម