KPT+
មហាជនឆ្លើយឆ្លងគ្នា អំពីការចុះសង្ក្រាន្តនៅថៃ ក្នុងបញ្ជីបេតិកភណ្ឌអរូបី
មហាជនចូលទៅខមិនឆ្លើយឆ្លងគ្នាក្នុងករណី បញ្ហានៃការចុះសង្ក្រាន្តនៅថៃ ក្នុងបញ្ជីបេតិកភណ្ឌអរូបី ដោយការពន្យល់ខ្លះរបស់មហាជនឆ្លើយតបនឹការព្រួយបារម្ភដូចខាងក្រោម៖
ពាក្យសង្រ្កាន្តមានលើសិលាចារិកនៅប្រាសាទយើង។ សង្រ្កាន្ត ជាពាក្យសំស្រឹ្កតមានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ទោះជាពិធីប្រារព្ធសង្រ្កាន្តឆ្នាំថ្មីមានប្រភពពីកម្ពុជា ប៉ុន្តែពិធីនេះបានក្លាយជាប្រពៃណីទំនៀមទំលាប់ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ដូច្នេះសង្រ្កាន្តមកទល់បច្ចុប្បន្ន បានក្លាយជាប្រពៃណីទំនៀមទំលាប់របស់ប្រជាជាតិមួយចំនួននៅអាស៊ីអាគ្នេយ៍រួចទៅហើយ ហើយបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។
ជាគោលការណ៍ យូណេស្កូតែងតែលើកទឹកចិត្តឱ្យបញ្ហាប្រទេសទាំងអស់ធ្វើការចុះបញ្ជីរួមគ្នា ដូចជាករណីកម្ពុជាចុះបញ្ជីជាមួយ ឥណ្ឌូនេស៊ី ហូឡង់ អង់គ្លេស សុំរឿង «អ៊ីណាវបូស្បា» ជាដើម។ ប៉ុន្តែករណីដែលថៃ ចុះ «Sangkran in Thailand» តែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីសង្រ្កាន្តរបស់កម្ពុជា ឬប្រទេសផ្សេងទៀតនាពេលខាងមុខនោះទេ។
សម្រាប់កម្ពុជាយើង មានបញ្ជីបេតិកភណ្ឌអរូបីត្រៀមចុះបញ្ជី ហើយនាពេលខាងមុខ យើងត្រៀមចុះបញ្ជី ក្រមា នំបញ្ចុកជាដើម រីឯ សង្ក្រាន្តនៅកម្ពុជា អាចនឹងត្រូវបានចុះបញ្ជីនៅឆ្នាំ២០២៦ បើយើងរៀបចំដាក់សំណុំឯកសារនាឆ្នាំក្រោយ ដោយសារនីតិវិធីយូណេស្កូ តម្រូវឱ្យគ្រប់ប្រទេសអាចចុះបញ្ជីបេតិកភណ្ឌអរូបី ២ឆ្នាំម្តង៕
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច