KPT+
ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន
ទឹកអប់ ប្រើសម្រាប់លុបបំបាត់ក្លិនមិនល្អនៅជាប់ខ្លួនប្រាណបង្កើនភាពទាក់ទាញ បង្កើតអារម្មណ៍ល្អដល់សាមីខ្លួន មិនតែប៉ុណ្ណោះមានការសិក្សាស្រាវជ្រាវឃើញថា តាមរយៈក្លិនទឹកអប់នីមួយៗ ដែលយើងចូលចិត្តអាចប្រាប់ពីនិស្ស័យនៃមនុស្សម្នាក់ៗបានផង។
ខាងក្រោមនេះ ជាការសម្គាល់ពីបុគ្គលិកលក្ខណៈរបស់មនុស្សក្នុងការប្រើប្រាស់ទឹកអប់ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ៖
ក្លិនវ៉ានីឡា ផ្កាម្លិះ ស្ករគ្រាប់ សូកូឡា ឬក្លិនផ្អែម

ជាមនុស្សមានភាពសប្បាយរីករាយ និងមានរសនិយមខ្ពស់ក្នុងរបៀបរស់នៅ។ ប្រសិនបើឲ្យពួកគេរៀបចំកម្មវិធីជប់លៀង ឬកម្មវិធីផ្សេងៗ ច្បាស់ជាធ្វើឲ្យភ្ញៀវពេញចិត្តមិនខកបំណងឡើយ។ ដោយសារពួកគេមានគំនិតថ្មីៗ និងមានភាពច្នៃប្រឌិតខ្ពស់ ទើបពួកគេនិយមធ្វើអ្វីប្លែកៗជានិច្ច។ នៅក្នុងវិស័យការងារ ភាគច្រើននៃអ្នកចូលចិត្តក្លិនវ៉ានីឡា ជាមនុស្សស្វាហាប់ រហ័សរហួន និងរប៉ិលរប៉ូច។
ក្លិនក្រូចឆ្មារ រាងហឹរ ឬក្លិនប្រហើរ
ជាប្រភេទមនុស្សដែលមានការផ្ដោតអារម្មណ៍ខ្លាំងនៅពេលគេធ្វើអ្វីមួយ ពោលគឺផ្ចិតផ្ចង់ក្នុងការងារ។ ក្រុមមនុស្សនិយមក្លិននេះ ភាគច្រើនជាមេដឹកនាំគេ។ ម្យ៉ាងទៀតពួកគេមានមហិច្ឆតាតាខ្ពស់ក្នុងការសម្រេចបំណងឲ្យខានតែបាន។ ពួកគេក៏ជាមនុស្សដែលមិនសូវចូលចិត្តលេងសើចច្រើន និយាយម៉ាត់ៗត្រង់ៗច្បាស់ៗ និងមិនសូវបត់បែនច្រើន។ មិនតែប៉ុណ្ណោះពួកគេជាបុគ្គលលេចធ្លោខ្លាំងនៅកន្លែងរស់នៅឬនៅកន្លែងធ្វើការផងដែរ។
ក្លិនផ្កាកុលាប និងប្រហើរឈ្ងុយតិចៗ
ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ មិនថាពេលធ្វើការ ការនិយាយស្ដី ឬការធ្វើដំណើរទៅណាមកណានោះទេ។ ពួកគេមានការគិតគូរបានវែងឆ្ងាយ គិតមុនបានធ្វើតាមក្រោយ។ ហេតុនេះបានជាពួកគេមានការសម្រេចចិត្តខ្ពស់ មួយដឹងមួយ មិនវៀចវេរ ឬលម្អៀងទៅខាងណាឡើយ ប៉ុន្តែពួកគេជាមនុស្សឆាប់ភ្លេច។

ក្លិនផ្កាឡាវេនឌ័រ
ជាប្រភេទមនុស្សរួសរាយរាក់ទាក់។ ពួកគេទៅណាមកណារមែងតែងមានមនុស្សរាប់អានច្រើន។ ជាបុគ្គលមានមិត្តភ័ក្ដិច្រើន និងមានបណ្ដាញគ្រប់ទិសទី។ ជាអ្នកចូលចិត្តធ្វើការជាក្រុម ហើយមិនចូលចិត្តភាពឯកោនិងគិតច្រើនទេ។ ពួកគេក៏មានចំណង់ផ្លូវភេទខ្ពស់ និងជាមនុស្សដែលដែលចូលចិត្តភាពសប្បាយរីករាយជាជាងយកទុក្ខដាក់ខ្លួន។
ក្លិនផ្លែឈើ ផ្លែប៉ោម និងផ្លែប័ររី
ជាមនុស្សឆាប់ខឹង ហើយក៏ឆាប់បាត់ទៅវិញ។ មិនចូលចិត្តនិយាយលេងច្រើន មិនចូលចិត្តឲ្យគេមករំខាន ហើយជានិច្ចកាលពួកគេចូលចិត្តឲ្យអ្នកដទៃសម្របតាមខ្លួន និងពូកែខាងតែបញ្ជាគេ។ ប្រសិនបើនរណាម្នាក់ធ្វើអ្វីមួយមិនសមដូចបំណងទេនោះ ពួកគេនឹងខឹងច្រឡោតជាក់ជាមិនខាន ប៉ុន្តែពួកគេជាមនុស្សខិតខំប្រឹងប្រែងក្នុងការងារ ឬធ្វើអ្វីមួយ មិនរារែក និងមិនខ្ជិលច្រអូសឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Vision Times
ចុចអាន៖ចង់ក្លាយជាអ្នកស្ដាប់ដ៏សកម្មមួយរូបពង្រឹងជំនាញទំនាក់ទំនង?

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១២ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក