KPT+
គោលការណ៍ ៣ ធំសម្រាប់ជោគជ័យក្នុងវិស័យជំនួញ
មុនចាប់ផ្ដើមកិច្ចការអ្វីមួយ បុគ្គលគ្រប់រូបត្រូវមានគោលការណ៍ គម្រោង ក៏ដូចជាវិន័យចំពោះខ្លួនឯងជាមុនសិន ទើបសកម្មភាពទាំងឡាយនោះ ជួបហានិភ័យតិចតួចបំផុត។ ដូចគ្នានេះ ក្នុងវិស័យជំនួញ ក៏តម្រូវឲ្យសហគ្រិនទាំងអស់មានគោលការណ៍ចំពោះខ្លួនច្បាស់លាស់ ទើបអាជីវកម្មអាចទទួលជោគជ័យខ្ពស់។
ទាំងនេះជាគោលការណ៍ទាំង ៣ ដែលម្ចាស់ជំនួញត្រូវអនុត្តន៍ ខណៈចង់រកស៊ីរីកចម្រើន៖
១. កសាងទំនុកចិត្ត

ការកសាងទំនុកចិត្តមានសារៈសំខាន់មិនថាចំពោះខ្លួនឯង និងអ្នកដទៃ។ បើសិនជាមិនអាចកសាងភាពស្មោះត្រង់ជាមួយមហាជនទេ ពួកគេក៏គ្មានទំនុកចិត្តលើយើងដែរ ហើយចង់និយាយឬធ្វើអ្វី សាធារណជនច្បាស់ជាមិនស្ដាប់ឡើយ។
ដូច្នេះត្រូវកសាងទំនុកចិត្តពីសាធារណជនជាមុន ទើបអាជីវកម្មអាចទាញបានការគាំទ្រពីអតិថិជន ហើយនោះក៏ជាហេតុផលមួយធ្វើឲ្យការស៊ីឈានទៅរកភាពជោគជ័យផងដែរ។
២. គោរពពេលវេលា
ការគោរពពេលវេលា ពិតជាមានតម្លៃណាស់! ការទម្លាប់ខ្លួនឲ្យមានលេសដោះសាច្រើនធ្វើឲ្យយើងមិនអាចគោរពពេលវេលា និងក្លាយទៅជាមនុស្សមិនគួរឲ្យទុកចិត្តពីអ្នកជុំវិញខ្លួន។ បើសូម្បីតែពេលវេលាក៏មិនអាចគោរពបាន នោះគ្មានអ្នកណានឹងអាចដាក់ចិត្តមករកស៊ីជាមួយយើងនោះទេ។
ការគ្រប់គ្រងពេលវេលាសំខាន់ខ្លាំងណាស់ បើមិនអាចក្លាយជាម្ចាស់លើវាបាន អ្វីៗពាក់ពន្ធ័នឹងខ្លួនយើងនឹងពិបាកទៅតាមនោះដូចគ្នា កុំថាឡើយតែការរកស៊ី សូម្បីទំនាក់ទំនងផ្សេងទៀតក៏មិនល្អដែរ។
៣. មានវិន័យក្នុងខ្លួន

បើសិនជាចង់ជោគជ័យ ត្រូវមានវិន័យក្នុងខ្លួនក្នុងការធ្វើសកម្មភាពគ្រប់យ៉ាង។ មិនអាចនឹកឃើញចង់ធ្វើអ្វី ហើយធ្វើភ្លាមៗតាមចិត្តនោះទេ ត្រូវបណ្ដុះវិន័យដើម្បីរៀបចំគោលដៅទុកជាមុន ហេតុផលនេះនឹងជួយបានច្រើនជាងមុនក្នុងការសម្រេចជោគជ័យអ្វីមួយ។
អាជីវកម្មនីមួយៗទាមទារឲ្យម្ចាស់អាជីវកម្មមានវិន័យខ្ពស់ បើធ្វើនេះបន្តិច នោះបន្តិចតាមចិត្តចង់ ប្រាកដជាមិនអាចធ្វើបានល្អទេ រីឯភាពជោគជ័យក្នុងអាជីវកម្មក៏កាន់តែឆ្ងាយដែរ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Entrepreneur
ចុចអាន៖អាយុប៉ុន្មានដែរ ទុកថាចាស់ពេក ក្នុងការបន្តទៅធ្វើការជាមួយក្មេង?
ចុចអាន៖ហេតុអ្វីធ្វើការប្រហែលគ្នាសោះគេមានគុណសម្បត្តិច្រើនជាងខ្ញុំ?

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?