KPT+
បុគ្គលល្បីល្បាញទាំង ៥ នាក់ ដែលសែនបរាជ័យមុនពេលបានដល់គោលដៅ
បរាជ័យកើតឡើងរាល់ថ្ងៃ ទាំងនៅក្នុងសាលារៀន បរិបទការងារក្នុងគ្រួសារ ក្នុងរឿងស្នេហា។ ជីវិតពេលខ្លះ ចៀសមិនផុតទេ ដែលមានវិបត្តិមកលោកធ្វើឲ្យយើងឆាប់ខឹងនិងមានគំនិតអវិជ្ជមាន។
សិក្សាពីភាពបរាជ័យនៃបុគ្គលល្បីល្បាញទាំង ៥ នៅជុំវិញពិភពលោក ដែលជួយជំរុញយើងឲ្យបន្តទៅមុខបាន ៖
១. លោកស្រី J.K. Rowling

ក្នុងពេលសុន្ទរកថានៅ Harvard អ្នកនិពន្ធរឿង Harry Potter J.K. បានបង្ហាញពីសារៈសំខាន់និងតម្លៃនៃការបរាជ័យ។ ហេតុអ្វី? ព្រោះគាត់ធ្លាប់បរាជ័យម្ដងហើយ។ ” ខ្ញុំបានបរាជ័យនៅលើជីវិតអាពាហ៍ពិពាហ៍ ដែលមានរយៈពេលខ្លី តែវាបានបង្កប់អត្ថន័យ ហើយខ្ញុំបានក្លាយជាមនុស្សគ្មានការងារធ្វើ ជាឪពុកផង ម្ដាយផង តែម្នាក់ឯង”។
គាត់បានដើរចេញពីការបរាជ័យនេះ និងមានការប្ដេជ្ញាចិត្តខ្ពស់ជាងមុន គឺជាគន្លឹះនៃភាពជោគជ័យរបស់គាត់។
២. លោក Steve Jobs

Apple បានចាប់ផ្ដើមជាមួយមនុស្សពីរនាក់។ ច្រើនឆ្នាំក្រោយមក ទើបក្លាយជាក្រុមហ៊ុនដែលមានទឹកប្រាក់ ២ ពាន់លានដុល្លារ និងមាននិយោជិកជាង ៤០០០ នាក់។ ប៉ុន្តែស្ទើរតែមិនគួរឱ្យជឿ Steve Jobs ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុនដែលលោកបានចាប់ផ្ដើម។
ការបណ្ដេញចេញធ្វើឲ្យលោកដឹងថា ចំណង់ចំណូលចិត្តចំពោះការងារលោក គឺលើសពីការខកចិត្តនិងបរាជ័យ។ ការបណ្ដាក់ទុនបន្ថែមទៀតដូចជា NeXT និង Pixar នៅទីបំផុត បាននាំឲ្យលោកអាចវិលត្រឡប់មកកាន់តំណែង ជានាយកប្រតិបត្តិនៅ Apple វិញ។
៣. លោក Bill Gates

លោកបានបោះបង់ចោលការសិក្សានៅ Harvard ដោយចាប់ផ្ដើមបើកអាជីវកម្មមួយមានឈ្មោះថា Traf-O-Data តែបែរជាបរាជ័យ ។ ប៉ុន្តែជំនាញនិងចំណង់ចំណូលចិត្តក្នុងការសរសេរកម្មវិធីកុំព្យូទ័រ បានប្រែក្លាយការបរាជ័យនេះ ទៅជាអ្នកត្រួសត្រាយឲ្យក្រុមហ៊ុន Software ដ៏ល្បីឈ្មោះរបស់ Microsoft ក្រោយមកលោកមានអាយុ ៣១ ឆ្នាំ ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ ពិភពលោក។ “ វាជាការប្រសើរណាស់ ក្នុងការអបអរភាពជោគជ័យ ប៉ុន្តែវាក៏សំខាន់ក្នុងការយកចិត្តទុកដាក់លើមេរៀន នៃការបរាជ័យ ” ។
៤. លោក Abraham Lincoln

លោកបានបរាជ័យក្នុងជំនួញនៅឆ្នាំ ១៨៣១ ហើយទទួលរងនូវជំងឺខាងសរសៃប្រសាទនៅឆ្នាំ ១៨៣៦ ហើយបានបរាជ័យក្នុងការឈរឈ្មោះ ជាប្រធានាធិបតីនៅឆ្នាំ ១៨៥៦។ Lincoln មិនមែនជាមនុស្សចម្លែកក្នុងការបដិសេធ និងការបរាជ័យឡើយ។
លោកត្រូវបានបោះឆ្នោតជ្រើសរើសនៅឆ្នាំ ១៨៦១ ជាប្រធានាធិបតីទី ១៦ នៃសហរដ្ឋអាមេរិក។ ” ភាពជោគជ័យគឺស្ថិតនៅក្នុងការឈានមួយជំហាន នៃដំណើររបស់អ្នក ” ។
៥. Michael Jordan

ខ្ញុំលេងបាល់បោះចាញ់ច្រើនជាង ៩០០០ ដងនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំបានចាញ់ជិត ៣០០ដង បន្ថែមទៀត ។ ហើយខ្ញុំបានឈ្នះតែ ២៦ ដងប៉ុណ្ណោះ។ ខ្ញុំបានបរាជ័យម្ដងហើយម្ដងទៀត នៅក្នុងជីវិត។ នោះហើយជាមូលហេតុ ដែលខ្ញុំទទួលបានជោគជ័យ។
ភាពជោគជ័យរបស់ Michael បានមកពីកម្លាំងចិត្តរបស់គាត់ ដែលជាផ្នែកមួយនៃការលើកទឹកចិត្ត ដែលមិនគួរឲ្យជឿ និងបានជំរុញឲ្យមនុស្សទទួលបានទទួលជោគជ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីវ័យក្មេងទំាង ១0 ដែលមានបានដោយសារការ Live Stream
ចុចអាន៖ឃ្លាលើកទឹកចិត្តពីចម្រៀង វណ្ណដា អានហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?