KPT+
ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ
មនុស្សដែលមានទ្រព្យសម្បត្តិសល់ច្រើនហូរហៀរ រហូតក្លាយជាអ្នកមានឬសេដ្ឋីបាន មិនមែនគេចេះរកលុយតែមួយប៉ុណ្ណោះទេ តែអាថ៌កំបាំងសំខាន់មួយទៀតនោះគឺ ការចេះចាយវាយលុយដែលរកមក។ ទោះបីអ្នកមានប្រាក់ខែតិចតួចក៏ដោយ ឲ្យតែអ្នកចេះចាត់ចែងចំណាយឲ្យបានត្រឹមត្រូវ នោះលុយនឹងសល់មិនចេះខ្វះឡើយ។
១. ចំណាយចាំតាមបាច់

ចំណាយតាមភាពចាំបាច់សម្ដៅដល់ ការចំណាយលើម្ហូបអាហារ បង់ទឹកភ្លើង សម្លៀកបំពាក់ ការធ្វើដំណើរប្រចាំថ្ងៃ ឬបង់ថ្លៃផ្ទះឬបន្ទប់ជួល។ល។ ជាទូទៅចំណាយទាំងនេះអាចមានដល់ ៥០% នៃប្រាក់់ខែសរុបរបស់អ្នក។ ប៉ុន្តែបើអ្នកចេះចាត់ចែងទុកមុនឲ្យបានត្រឹមត្រូវចំណាយចាំបាច់ទាំងនេះមិនមានការខ្វះខាតទេ។
២. ចំណាយតាមចំណង់
ចំណាយតាមចំណង់ គឺចាយវាយមិនបានព្រាងទុកដោយឃើញរបស់អ្វីចេញថ្មី ឬស្រឡាញ់ ក៏ហូតលុយចេញពីកាបូបទិញមិនគិតតាមចិត្តចង់បាន។ ជួនកាលចំណាយលុយប្ដូរម៉ាកទូរសព្ទ ដេញស៊េរីម៉ូតូម៉ូដថ្មី ទិញសម្ភារៈប្រេនៗតាមគេតាមឯងជាដើម។ ចំណាយទាំងនេះមិនត្រឹមតែគ្មានលុយសល់ទេ ថែមទាំងធ្វើឲ្យជំពាក់បំណុលគេដោយមិនដឹងខ្លួន។ មនុស្សឆ្លាត មិនងាយចាយវាយផ្ដេសផ្ដាសដោយគ្មានគោលដៅ និងគ្មានគម្រោងនេះណាស់។
៣. ចំណាយតាមតម្រូវការ
តម្រូវការទីនេះ សម្ដៅតម្រូវការរបស់អ្នកផ្ទះ ដែលជាទូទៅអ្នកធ្វើការឆ្ងាយពីគ្រួសារតែងតែផ្ញើលុយទៅឲ្យឪពុកម្ដាយឬសាច់ញាតិជាទៀងទាត់។ បញ្ហាត្រង់នេះគឺថា អ្នកខ្លះផ្ញើប្រាក់ខែរបស់ខ្លួនទាំងអស់ឬស្ទើរទាំងអស់ទៅគ្រួសារ ទើបធ្វើឲ្យពួកគេខ្វះខាត និងជួនកាលមានជាប់បំណុលទៀតផង។ ទោះបីអ្នកជាមនុស្សកត្តញ្ញូក៏ដោយចុះ តែអ្នកត្រូវចេះកំណត់ពីចំនួនប្រាក់ដែលជូនអ្នកមានគុណឬសមាជិកគ្រួសារឲ្យជាក់លាក់ ទើបមិនធូរហោប៉ៅ។
៤. ចំណាយបង់រំលោះ

ការបង់រំលោះភាគច្រើនកើតមានចំពោះអ្នកមានគ្រួសារហើយដូចជា ការទិញដី ទិញផ្ទះ ឬរថយន្តបង់រំលោះជាដើម។ បើអ្នកជាមនុស្សដែលអាចតស៊ូនឹងការលំបាកនៅផ្ទះជួលបានមួយរយៈសិន ឬអ្នកមិនមែនជាមនុស្សសម្ភារៈនិយមអ្វីនោះទេ ការចំណាយរំលោះមិនមែនជាបន្ទុកសម្ពាធលើអ្នកឡើយ ហើយខ្ទង់ចំណាយក៏នឹងនៅសល់។
៥. ចំណាយចំពោះបញ្ហា
បញ្ហាសុខភាព គ្រោះថ្នាក់ឬហេតុមិនល្អផ្សេងទៀតដែលអាចកើតឡើងជាយថាហេតុពិតជាគ្មាននរណាអាចដឹងមុននោះទេ។ ដូច្នេះការត្រៀមថវិកាសម្រាប់រឿងទាំងនេះ ជាការចាំបាច់ដែលត្រូវគិតគូកុំឲ្យអ្នកពិបាក បើបញ្ហានឹងមកដល់ដោយមិនដឹងខ្លួន។
៦. ចំណាយឥតព្រាងទុក
ចំណាយឥតព្រាងទុកមានដូចជា ពិធីជប់លៀង ខួបកំណើត អាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ។ បើអ្នកជាមនុស្សនៅក្មេង មានប្រាក់ខែទាប ឬអ្នកទើបចេញរកស៊ីថ្មីៗ អ្នកមិនចាំបាច់ចូលរួមគ្រប់ការអញ្ជើញទាំងនេះទេ។ ពេលខ្លះអ្នកមិនចាំបាច់ចេញមុខចេញចេញមាត់ពេកដែរ ព្រោះថាបើលេចមុខគ្រប់កម្មវិធីពេក កុំថាឡើយប្រាក់ខែអ្នកប៉ុណ្ណេះ សូម្បីខ្ចីបុលគេហើយនៅមិនគ្រប់ផងមើលទៅ។
លុយ និងទ្រព្យសម្បត្តិជារបស់ដែលយើងអាចមានសមត្ថភាពរកវាបានមក វាត្រូវការតែម្យ៉ាងទៀតប៉ុណ្ណោះ គឺចេះគ្រប់គ្រងចាយវាយឲ្យវាបានត្រឹមត្រូវ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Businesinsider
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
ចុចអាន៖សញ្ញាសម្គាល់ បុគ្គលិកដែលកំពុងបន្លំកឹបកេងលុយក្រុមហ៊ុន

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១