Connect with us

KPT+

អាថ៌កំបាំងដែលស្ត្រីឆ្លាតវៃច្រើនតែនៅលីវយូរ

បានផុស

នៅ

គូជីវិត​អ្នកណាក៏ចង់បានដែរ តែក៏គ្មានអ្វីប្លែកទេ ដែល​ខ្លះឆាប់មានគូ ឯខ្លះទៀតមិនងាយមានស្នេហា។ ចំណែកមនុស្សស្រីរឹងមាំ ឈ្លាសវៃដែលគេច្រើននិយាយថា ក្រនឹងមានដៃគូ ព្រោះនាងតែងនៅលីវបានយូរជាងមនុស្សស្រីទូទៅ ក៏ដោយសារមកពីមូលហេតុដូចខាងក្រោម៖

១. នាងរឹងមាំ មិនត្រូវការដៃគូដើម្បីបំពេញឲ្យខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរឹងមាំម្នាក់ មិននិយមពឹងផ្អែកលើបុរសទេ អ្វីដែលនាងចង់បានគឺនៅជាមួយមនុស្សដែលផ្តល់តម្លៃដល់ជីវិតនាង មិនមែនមកបំពេញសេចក្ដីត្រូវការដែលនាងមានរួចហើយនោះឡើយ។

២. នាងមានស្តង់ដារខ្ពស់

នារីវៃឆ្លាត រមែងមានស្ដង់ដារខ្ពស់ពីដៃគូ ព្រោះនាងត្រូវការគូស្នេហ៍ដែលអាចធ្វើអ្វីដូចឬអាចស្រដៀងគ្នាទាំងសមត្ថភាព ចំណេះដឹង និងអាយុជាដើម ។ នាងពុំត្រូវការមនុស្សប្រុសខុសគ្នាហួសហេតុពេកឡើយ។ ហេតុនេះបានជានាងសុខចិត្តនៅម្នាក់ឯង ដោយសារបុរសខ្លះពុំមានចំណុចដែលនាងត្រូវការ។

៣. នាងមិនត្រូវការមនុស្សប្រុសបែបវីរៈបុរស

មនុស្សប្រុសខ្លះ គិតថា ស្រីៗទូទៅឲ្យតែឃើញទ្រព្យ សម្ភារៈនិយម ឬភាពហ៊ឺហាររបស់ខ្លួន នាងនឹងបាក់ចិត្តស្រឡាញ់។ ប៉ុន្តែស្ត្រីធំពេញវ័យតែងមានស្តង់ដារកំណត់និងគោលដៅជារបស់ខ្លួន។ នាងមិនមែនជាក្មេងស្រីវង្វេងស្មារតីជាមួយភាពឡូយឆាយ ឬមានចរិតដូចទៅនឹងតួឯកប្រុសក្នុងកុន ឬដូចព្រះអង្គម្ចាស់ឡើយ នាងត្រូវការតែដៃគូពិតប្រាកដច្បាស់លាស់ប៉ុណ្ណោះ។ ​បែបនេះបានជាប្រុសៗចូលចិត្តជះទ្រព្យសម្បត្តិមិនអាចយកបេះដូងនាងបាន។

៤. នាងប្រឹងប្រែងតស៊ូក្នុងជីវិតដោយខ្លួនឯង

ស្ត្រីឯករាជ្យមិនចូលចិត្តរង់ចាំឲ្យគេធ្វើអ្វីសម្រាប់ខ្លួនទេ ប៉ុន្តែនាងតែងចាត់វិធានការធ្វើវាដោយខ្លួនឯងជំនួសវិញ។ ដោយសារនាងជាមនុស្សស្រីឯករាជ្យ ទើបនាងមិនព្រួយបារម្ភពីរឿងអត់គូ ហើយនេះក៏ជាមូលហេតុដែលបុរសគ្មានសមត្ថភាពស្មើនាង មិនហ៊ានចូលទៅក្បែរ។

៥. នាងមិនចូលចិត្តធ្វើជាជម្រើសទី ២

ស្ត្រីឆ្លាតវៃមិនដែលអត់ធ្មត់នឹងក្លាយជាមនុស្សទី ២ របស់នរណាម្នាក់ឡើយ។ នាងស្គាល់ពីមានសមត្ថភាពរបស់ខ្លួនច្បាស់  ហើយក៏មិនអនុញ្ញាតឲ្យនរណាមានឥទ្ធិពលលើនាង ឬមើលងាយបាននោះទេ។ បុរសមួយចំនួនមានជម្រើសពីរបី ធ្វើឲ្យមនុស្សស្រីរងគ្រោះ ប៉ុន្តែនារីវៀងវៃមិនសម្ងំឲ្យគេជាន់ឈ្លី ដោយធ្វើឲ្យខ្លួននាងគ្មានតម្លៃក្លាយជាជម្រើសចុងក្រោយរបស់បុរសណាដាច់ខាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ iheartintelligence

ចុចអាន៖ ប្រភេទមនុស្ស​ស្រីដែលមនុស្សប្រុស​ពិបាកដកចិត្តចេញ​វិញ

ចុចអាន៖​ មើល​ចរិតមនុស្ស​ តាមរយៈទំនាក់ទំនង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម