Connect with us

KPT+

ដឹង​គន្លឹះ​នេះ អាច​ឲ្យ​យុវវ័យ​ចូលចិត្ត​ដើរ​កម្សាន្ត​ជាមួយ​អ្នក​ផ្ទះ​ជាង​មិត្តភក្ដិ

បានផុស

នៅ

ជាទូទៅ​យុវវ័យ​តែងតែ​ចេះធ្វើការស្រាវជ្រាវមុនពេលចេញ​ធ្វើដំណើរ​កម្សាន្ត។  ពួកគេ​មាន​វិសាលភាព​ច្បាស់លាស់នៃអ្វី​ដែល​គេចង់ឃើញ និង​សកម្មភាព​ថ្មីៗ​បែប​ផ្សងព្រេង ចំណែក​ចាស់ៗ ទៅ​ដល់​កាលណា ស្រូត​ហូបចុក ឬ​គេង​តែ​ម្តង​មិន​ខ្វល់​លុកលុយ​អ្វីឡើយ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ ពិបាក​ដើរ​សប្បាយ​ជាមួយ​គ្នា។

ឪពុកម្ដាយ​ដែល​ចេះ​ក្បួន​ តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​របៀប​នេះ​ជាមួយ​កូនៗ៖

១ រុករក​ឲ្យ​ហើយ​នូវ​បណ្ដា​កន្លែង​ថ្មី​ណា​ដែល​ប្លែក​ទាក់ភ្នែក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​រៀបចំ​កន្លែង​ទេសចរ​ល្អ​បំផុត តែងតែ​ចេះតុបតែងថ្មី លាបពណ៌តម្រូវចិត្ត​អ្នកថតរូប​ដេល​នឹង​ផ្សាយ​កន្លែង​ឲ្យ​ខ្លួនផង ។ ក្មេងៗនិងយុវជនមិនមែន​ចង់​បរិភោគ​នៅ​សណ្ឋាគារ​ដែល​មាន​តំលៃ​ខ្ពស់បំផុតទេ តែ​គឺ​លាបពណ៌​តុបតែង​ឡូយ​ប្លែក​។ បើនៅលើ​ឆ្នេរ​ខ្សាច់ មាន​ទូកចម្រុះពណ៌​ឆ្នេរនោះប្រាកដណាស់ទាក់ទាញជាងឆ្នេរផ្សេងៗ។

២ ម្ហូប​ប្លែកៗ ស្លៀកពាក់​សេរី

ដែល​យើងនឹករកតែ​កន្លែងលក់ម្ហូបឆ្ងាញ់ ៗ ភ្លេចម្ហូបដែលកូនៗមិនដែលបានហូប ជា​រឿង​គួរ​ឲ្យ​ស្តាយ​ហើយ​ចំណាយច្រើន។ បើហូបគេហូបនៅផ្ទះ​ក៏បាន។ ទៅ​តំបន់​ណា​អាចស្វះស្វែង​រកអាហារនៅតំបន់នោះ។  បង្កើត​ពិធីជប់លៀងនៅនឹងកន្លែង​តាម​បែប​រំភើបៗ មិនធ្លាប់មាន​នៅផ្ទះ  ។

ចំពោះ​ការ​ស្លៀកពាក់​យុវវ័យ​ចូលចិត្ត​លេងខ្លួន​ឆ្កួត​ៗ បែបហ្វ្រីៗ ។ ឪពុកម្ដាយ​ភាគច្រើន​មិន​យល់​ចំណុច​នេះក័៏បន្ទោសហាមប្រាមកូនៗ។ សូមទុក​ឲ្យ​ពួកគេ​ជ្រើសរើស នូវអ្វី​ដែល​គេ​យល់​ថា ប្រសើរសម្រាប់អារម្មណ៍គេ ព្រោះយុវវ័យមិនវែងទេ ឲ្យ​គេ​ប្រើវាទៅ!

៣ សម្រាក​ពិតប្រាកដ

ពួកយើងខ្លះមិនអាចរង់ចាំចាកចេញពីរឿងស្មុគស្មាញនៅ​ឯ​ការិយាល័យ​ទេក៏​កុំ​នាំកូនៗ​ឲ្យ​កើតទុក្ខជាមួយ។ កុំ​បង្ខំ​ពួកគេ​​ឲ្យ​អានសៀវភៅសិក្សាឬទេសនា​មិនឈប់។ ទុក​រឿង​ទាំងនោះនៅផ្ទះ។ ដើរលេង​​ឲ្យ​ពិតជា​សម្រាកចិត្ត​កាយ។ ពេលយើងខ្លះមិនដឹងពីរបៀប ដើម្បី​សម្រាក កំហុសក្នុងការធ្វើ​ជាអ្នក​នាំដំណើរកម្សាន្ត​បែរជា​មាន​បញ្ហា​ថ្នាំងថ្នាក់ នឹង​កូនៗ​ទៅវិញ។ នៅពេលដែលខាងអាជីវកម្ម​ទូរស័ព្ទមកឬ​ការ​ប្រជុំចាំបាច់តាម​អ៊ិនធរណេត គួរ​តែតែព្យាយាម​ជៀសវាង ហើយ​ចំណាយ​ពេលពេញលេញ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង ។

ធ្វើ​យ៉ាងណា​​ឲ្យ​បាន​សម្រាក​ពេញលេញ​ព្រោះ​សុភមង្គល​ក្នុងគ្រួសារនឹង​ជួយ​បង្កើត​យុវវ័យ​ល្អ​ពិតៗ៕

ប្រែសម្រួល៖ ដោយ​សុភា

ប្រភព៖ Livingnomads

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម