KPT+
អាថ៌កំបាំងយីហោហាងល្បីៗនៅទូទាំងពិភពលោក ដែលសហគ្រិនគួររៀនតាម
យីហោមួយៗមិនមែនចេះតែបង្កើតឲ្យតែបាន និងមានកិត្តិនាមឡើយ។ គ្រប់សហគ្រិនឬម្ចាស់អាជីវកម្មនានា តែងតែគិតគូរណាស់ មុននឹងបើកយីហោមួយឡើងមក។
ដូច្នេះតើត្រូវធ្វើយ៉ាងម៉េច ទើបអាចដឹងពីអាថ៌កំបាំងយីហោទាំងនោះបាន ដើម្បីងាកមកបង្កើតយីហោរបស់យើងដូចគេឯង។
នេះគឺជាគោលការណ៍សំខាន់ៗ របស់ម៉ាកយីហោនៅទូទាំងពិភពលោក ដែលយើងគួររៀនតាម៖
១. ចូរមានចិត្តក្លាហាន
ការបើកយីហោនៃផ្លាកសញ្ញា មិនមែនបង្ហាញភាពទន់ខ្សោយនោះទេ រឿងទាំងនោះត្រូវការភាពក្លាហាននិងភាពស្វាហាប់ក្នុងការកសាងអ្វីមួយ និងរៀបចំខ្លួនឲ្យមានទំនុកចិត្តបន្ថែម។
សម្រាប់ផ្លូវដែលមានតែរឿងសង្ស័យ ការរិះគន់ច្រើន នឹងជួបតែរឿងមិនល្អ។ បើជួបឧបសគ្គ ចូររំលឹកខ្លួនឯងឲ្យមានភាពក្លាហាន ហ៊ានទទួលយករឿងនោះ។
បើមិនក្លាហានទេ កុំចង់បានយីហោមួយមកជាកម្មសិទ្ធិរបស់ខ្លួនឯងឲ្យសោះ។
២. ឲ្យតម្លៃខ្លួនឯង
នៅក្នុងទីផ្សារដែលប្រកួតប្រជែងគ្នា ប្រាកដជាមានអ្នកណាម្នាក់ទម្លាក់តម្លៃទាប សូមចាំចំណុចមួយនេះ ហើយកុំសង្ស័យលើខ្លួនឯង និងប្រកាន់ខ្ជាប់ផែនការរបស់យើងដដែល។
មិនថាជួបរឿងអ្វីមកទេ ចូរទម្លាប់ខ្លួនឯងឲ្យប្រកាន់ភ្ជាប់គោលការណ៍សំខាន់ៗ ដែលបានរៀបតាំងពីដំបូង ហើយចាំថា តម្លៃខ្លួនឯងគឺស្មើនឹងម៉ាក់យីហោដែលយើងប្រុងនឹងបង្កើតមក។
៣. ភាពច្នៃប្រឌិត
បើយើងមានគំនិត សូមចំណាយពេលដើម្បីបំបែក ហើយសាងសង់ឲ្យគំនិតនោះលេចឡើងមក។ ការច្នៃប្រឌិត គឺជាកន្លែងដែលយើងអាចរកឃើញនូវអ្វីដែលអតិថិជនចូលចិត្តបំផុត។
ចង់ក្លាយជាម្ចាស់យីហោមួយ ត្រូវសំបូរគំនិតច្នៃប្រឌិតប្លែកៗខុសពីអ្នកដទៃ កុំធ្វើដូចគេ ហើយដើរតាមគន្លងខ្លួនឯងជាប់ជានិច្ច ទើបអាចទាញអតិថិជនងាកមកពេញចិត្តយីហោយើងបាន។
៤. ដឹងពីភាពខុសគ្នានៃយុទ្ធសាស្ត្រ
ត្រូវដឹងថាបណ្ដាញសង្គមមិនមែនជាយុទ្ធសាស្ត្រប្រជែងគ្នាអាក្រក់ទេ នេះគឺជាវេទិកាដែលយើងគ្រប់គ្នាអាចអនុវត្តយុទ្ធសាស្ត្ររៀងខ្លួន។ រឿងមួយដែលយើងតែងតែនិយាយ គឺយើងត្រូវមានអ្វីដែលមានតម្លៃផ្ទាល់ខ្លួនដើម្បីនិយាយ នោះគឺជាយុទ្ធសាស្ត្រ និងមាតិកាដែលយើងបានដាក់លើវេទិកា នៃបណ្ដាញសង្គម។
៥. ចំណង់ចំណូលចិត្តគឺជាគន្លឹះ
មនុស្សស្វែងរកអ្វីដែលល្អ និងទទួលបាននូវវត្ថុនោះដូចថ្ងៃដំបូង។ ពួកគេនឹងសួរមិត្តភ័ក្ដិរបស់ពួកគេដែលបានប្រាប់នូវម៉ាក ចំនួនដែលពួកគេអាចចងចាំបាន ឬស្វែងរកតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលផ្ដល់នូវម៉ាកណាមួយដែលមិត្តភ័ក្ដិរបស់ពួកគេកំពុងមើល ឬម៉ាកដែលមានយុទ្ធសាស្ត្រល្អៗ។
ចងចាំថា ចំណង់ចំណូលចិត្តអតិថិជន គឺជាគន្លឹះសំខាន់របស់ម្ចាស់ម៉ាកយីហោ ដូចនេះកុំលក់ឲ្យតែបានមួយថ្ងៃ ហើយយកចំណេញដោយមិនទាញទឹកចិត្តអតិថិជនឲ្យវិលត្រលប់មកកន្លែងយើងវិញឲ្យសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bossbabe
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ