Connect with us

KPT+

អាថ៌កំបាំង​​យីហោ​​ហាង​ល្បីៗ​នៅ​​ទូទាំង​ពិភពលោក ​ដែល​សហគ្រិន​គួរ​រៀន​តាម

បានផុស

នៅ

យីហោ​មួយៗ​មិនមែន​ចេះ​តែ​បង្កើត​ឲ្យ​តែ​បាន​ និង​មាន​កិត្តិនាម​ឡើយ។ គ្រប់​សហគ្រិន​ឬ​ម្ចាស់​អាជីវកម្ម​នានា ​តែងតែ​គិតគូរ​ណាស់ ​មុន​នឹង​បើក​យីហោ​មួយ​ឡើង​មក។

ដូច្នេះ​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ ទើប​អាច​ដឹង​ពី​អាថ៌កំបាំង​យីហោ​ទាំងនោះ​បាន​ ដើម្បី​ងាក​មក​បង្កើត​យីហោ​របស់​យើង​​ដូច​គេ​ឯង។

នេះ​គឺ​ជា​គោលការណ៍សំខាន់ៗ​ របស់​ម៉ាក​យីហោ​នៅ​ទូទាំង​ពិភពលោក ​ដែល​យើង​គួរ​រៀន​តាម៖

១. ចូរ​មាន​ចិត្ត​ក្លាហាន

ការ​បើក​យីហោ​នៃ​ផ្លាក​សញ្ញា ​មិនមែន​បង្ហាញ​ភាព​ទន់ខ្សោយ​នោះ​ទេ រឿង​ទាំងនោះ​ត្រូវ​ការ​ភាព​ក្លាហាន​និង​ភាព​ស្វាហាប់​ក្នុង​ការ​កសាង​អ្វី​មួយ​ និង​រៀបចំខ្លួន​ឲ្យ​មាន​​ទំនុក​ចិត្ត​បន្ថែម។

សម្រាប់​ផ្លូវ​ដែល​មាន​តែ​រឿង​សង្ស័យ​ ​ការ​រិះគន់​ច្រើន ​នឹង​ជួប​តែ​រឿង​មិនល្អ។ បើ​ជួប​ឧបសគ្គ​ ចូរ​​រំលឹក​ខ្លួនឯង​ឲ្យ​មាន​ភាព​ក្លាហាន​ ហ៊ាន​ទទួល​យក​រឿង​នោះ។

បើ​មិន​ក្លាហាន​ទេ កុំ​ចង់​បាន​យីហោ​មួយ​មក​ជា​កម្មសិទ្ធិ​របស់​ខ្លួនឯង​ឲ្យ​សោះ។

២. ឲ្យ​តម្លៃខ្លួនឯង

នៅ​ក្នុង​ទីផ្សារ​ដែល​ប្រកួតប្រជែង​គ្នា ប្រាកដ​ជា​មាន​អ្នកណា​ម្នាក់​ទម្លាក់​តម្លៃ​ទាប​ សូម​ចាំ​ចំណុច​មួយ​នេះ​ ហើយ​កុំ​សង្ស័យ​លើ​ខ្លួនឯង​ និង​ប្រកាន់​ខ្ជាប់​ផែនការ​របស់​យើង​ដដែល។

មិន​ថា​ជួប​រឿង​អ្វី​មក​ទេ​ ចូរ​ទម្លាប់​ខ្លួនឯង​ឲ្យ​ប្រកាន់​ភ្ជាប់​គោលការណ៍​សំខាន់​ៗ​ ដែល​បាន​រៀប​តាំង​ពី​ដំបូង​ ហើយ​ចាំ​ថា​ តម្លៃ​ខ្លួនឯង​គឺ​ស្មើ​នឹង​ម៉ាក់​យីហោ​ដែល​យើង​ប្រុង​នឹង​បង្កើត​មក។

៣. ភាព​ច្នៃប្រឌិត

បើ​យើង​មាន​គំនិត ​សូម​ចំណាយ​ពេល​ដើម្បី​បំបែក​ ហើយ​សាងសង់​ឲ្យ​គំនិត​នោះ​លេច​ឡើង​មក។ ការ​ច្នៃប្រឌិត​ គឺ​ជា​កន្លែង​ដែល​យើង​អាច​រក​ឃើញ​នូវ​អ្វី​​ដែល​អតិថិជន​ចូលចិត្ត​បំផុត។

ចង់​ក្លាយ​ជា​ម្ចាស់​យីហោ​មួយ ត្រូវ​សំបូរ​គំនិត​ច្នៃប្រឌិត​ប្លែកៗ​ខុស​ពី​អ្នកដទៃ ​កុំ​ធ្វើ​ដូច​គេ ហើយ​ដើរ​តាម​គន្លង​ខ្លួនឯង​ជាប់​ជានិច្ច ទើប​អាច​ទាញ​អតិថិជន​ងាក​មក​ពេញចិត្ត​យីហោ​យើង​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. ដឹង​ពី​ភាព​ខុសគ្នា​នៃ​យុទ្ធសាស្ត្រ​

ត្រូវ​ដឹង​ថា​បណ្ដាញ​សង្គម​មិនមែន​ជា​យុទ្ធសាស្ត្រ​ប្រជែង​គ្នា​អាក្រក់​ទេ​ នេះ​គឺ​ជា​វេទិកា​ដែល​យើង​គ្រប់គ្នា​អាច​អនុវត្ត​យុទ្ធសាស្ត្រ​រៀង​ខ្លួន។ រឿង​មួយ​ដែល​យើង​តែងតែ​និយាយ​ គឺ​​យើង​ត្រូវ​មាន​អ្វី​ដែល​មាន​តម្លៃ​ផ្ទាល់ខ្លួន​ដើម្បី​និយាយ នោះ​គឺ​ជា​យុទ្ធសាស្ត្រ​​ និង​មាតិកា​ដែល​យើង​បាន​ដាក់លើ​វេទិកា​ នៃ​បណ្ដាញ​សង្គម​។

៥. ចំណង់ចំណូលចិត្ត​គឺ​ជាគន្លឹះ

មនុស្ស​ស្វែងរក​អ្វី​ដែល​ល្អ​ និង​ទទួល​បាន​នូវ​វត្ថុ​នោះ​ដូច​ថ្ងៃ​ដំបូង។ ពួកគេ​នឹង​សួរ​មិត្តភ័ក្ដិ​របស់​ពួកគេ​ដែល​បាន​ប្រាប់​​នូវ​ម៉ាក ​ចំនួន​ដែល​ពួកគេ​អាច​ចងចាំ​បាន​ ឬ​ស្វែងរក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​ផ្ដល់​នូវ​ម៉ាក​ណាមួយ​ដែល​មិត្តភ័ក្ដិ​របស់​ពួកគេ​កំពុង​មើល​ ឬ​ម៉ាក​ដែល​មាន​យុទ្ធសាស្ត្រ​ល្អៗ។

ចងចាំ​ថា​ ចំណង់ចំណូលចិត្ត​អតិថិជន​ គឺ​ជា​គន្លឹះ​សំខាន់​របស់​ម្ចាស់​ម៉ាក​យីហោ ​ដូចនេះ​កុំ​លក់​ឲ្យ​តែ​បាន​មួយ​ថ្ងៃ​ ​​ហើយ​យក​ចំណេញ​ដោយ​មិន​ទាញ​ទឹកចិត្ត​អតិថិជន​ឲ្យ​វិល​ត្រលប់​មក​កន្លែង​យើង​វិញ​ឲ្យ​សោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bossbabe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម