Connect with us

KPT+

អ្នកជំនាញប្រាប់វិធី ទូន្មានក្មេង ដោយមិនបាច់ប្រើហិង្សា

បានផុស

នៅ

ឪពុកម្ដាយ ឬអាណាព្យាបាលតែងស្រលាញ់កូន និងចង់ឱ្យកូនល្អ ទើបអប់រំ និងប្រាប់ឱ្យកូនញ៉ាំបាយ ចង់ឱ្យកូនចូលគេង ចង់ឱ្យកូនខំរៀនជាដើម។ ប៉ុន្តែនៅពេលដែលប្រាប់ ឬទូន្មានកូនជាបន្តបន្ទាប់ហើយ កូនមិនស្ដាប់ អាណាព្យាបាលខ្លះក៏ប្រែក្លាយការអប់រំធម៌ត្រជាក់ ទៅជាធម៌ក្ដៅវិញ។

រូបគំនូរពី អង្គការមជ្ឈមណ្ឌលធនធានស្ត្រី

អ្នកស្រី យឹម សុធារី អ្នកព្យាបាលផ្លូវចិត្ត និង ទីប្រឹក្សាទំនាស់ និងសន្តិភាព បានឱ្យ “កម្ពុជាថ្មី” ដឹងថា ឪពុកម្ដាយអប់រំកូនមិនខុសទេ តែអ្វីដែលខុសគឺអ្នកខ្លះអត់ចេះរបៀបអប់រំ ព្រោះកូននៅក្មេង ត្រូវការការណែនាំ អ្នកនាំផ្លូវ របៀបអប់រំ។ ដោយសាររបៀបអប់រំខុសហ្នឹងហើយ ធ្វើឱ្យក្មេងពិបាក យល់ច្រឡំ អត់ផ្លាស់ប្ដូរ ដែលនាំឱ្យមនុស្សធំក្នុងគ្រួសារនោះកាន់តែមួម៉ៅ ដាក់បន្ទុកឱ្យគ្នា បន្ទោសគ្នា មិនធ្វើល្អ មិននិយាយល្អជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី យឹម សុធារី លើកឡើងបន្តថា៖ “ជាកូន ឪពុកម្ដាយនៅតែស្រឡាញ់ គ្រាន់តែរបៀបអប់រំគឺខុស។ ចំពោះក្មេង នៅពេលឪពុកម្ដាយឡូឡាដាក់គាត់ វ៉ៃគាត់ ខួរក្បាលរបស់គាត់មិនយល់ថា នេះជាការស្រឡាញ់ទេ។ គាត់គិតថា នេះជាការស្អប់ គិតថាខ្លួនកើតមកមិនត្រូវ បានជាឪពុកម្ដាយឡូឡា មួម៉ៅ ឈ្លោះគ្នាអ៊ីចឹង”។

នាយិកាមជ្ឈមណ្ឌលស្នេហា រូបនេះ បានឱ្យដឹងបន្ថែមថា ប្រសិនគ្រួសារមួយ ដែលឪពុកម្ដាយឧស្សាហ៍ឈ្លោះគ្នា ឬលែងលះគ្នា ការគិតទី១ របស់កូន ច្រើនគិត បន្ទោសខ្លួនឯងថា មកពីខ្លួន បានឪពុកម្ដាយឈ្លោះគ្នា ឬលែងលះគ្នា។ ដើម្បីអប់រំកូនបានល្អ គឺ ចៀសវាងអំពើហិង្សា រៀននិយាយ រៀនប្រើរបៀបអប់រំបែបវិជ្ជមាន បើទោះជាយើងមានវិន័យ ដាក់ពិន័យអីផ្សេងៗ ក៏ត្រូវវិជ្ជមាន គឺមិនអាចអវិជ្ជមាន ឬដាក់ទណ្ឌកម្មទេ។

អ្នកស្រី យឹម សុធារី បញ្ជាក់ថា៖ “ទណ្ឌកម្ម គេលែងឱ្យធ្វើហើយ ព្រោះប៉ះពាល់សុខភាពទាំង ផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីរបស់កុមារ។ ដើម្បីអប់រំកូនបានល្អ តួនាទីចម្បង ឪពុកម្ដាយ ត្រូវតែត្រូវគ្នា ពូមីងយាយតាដែលនៅជាមួយគាត់នោះ ត្រូវតែត្រូវគ្នា ជាគំរូដល់កូន។ ដូចគេថា ដើម្បីចិញ្ចឹមក្មេង ១នាក់បាន គឺត្រូវការមនុស្ស ១ភូមិ ដែលសហការគ្នា។ ប្រសិនចង់ឱ្យគាត់ញ៉ាំបាយ ហើយយករំពាត់វ៉ៃគាត់ គឺអស់រសជាតិលែងឆ្ងាញ់ហើយ គាត់ទ្រាំញ៉ាំព្រោះឈឺទេ។ ដូច្នេះគួរផ្លាស់ប្ដូររបបអាហារ ពេលវេលាញ៉ាំ ផ្លាស់ប្ដូរទម្លាប់ញ៉ាំរបស់ក្មេង”។​

អ្នកព្យាបាលផ្លូវចិត្ត និង ទីប្រឹក្សាទំនាស់ និងសន្តិភាព រូបនេះ លើកឡើងថា នាពេលបច្ចុប្បន្ននេះ ឪពុកម្ដាយតានតឹងអារម្មណ៍គ្រប់រឿង ការងារ អាជីវកម្ម… ស្ត្រេសច្រើនពេក ធ្វើឱ្យគាត់អត់មានសេចក្ដីស្ងប់ អត់សេចក្ដីសុខក្នុងចិត្តរបស់គាត់ អាចនាំឱ្យសាយភាយដល់កូនចៅ សមាជិកគ្រួសារ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥៦ នាទីutes មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១២ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម