KPT+
ទម្លាប់ចុងសប្ដាហ៍របស់មនុស្សជោគជ័យដែលគួរតែស្វែងយល់
ទទួលបានជោគជ័យ មិនមែនមានន័យថា អ្នកត្រូវតែអភិវឌ្ឍគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហា និងធ្វើអ្វីផ្សេងទៀតឥតឈប់ឈរនោះទេ។
អានអត្ថបទនេះ ដើម្បីបានដឹងនៅអ្វី ដែលបុគ្គលជោគជ័យ បានធ្វើនៅចុងសប្ដាហ៍៖
១. ផ្តាច់ខ្លួន
ចាប់ផ្ដើមសម្រាកនៅចុងសប្ដាហ៍ ដើម្បីធ្វើអ្វីមួយដែលធ្វើឲ្យអ្នកស្ថិតក្នុងស្ថានភាពល្អប្រសើរ ផ្នែកអារម្មណ៍។ មិនថាជាការលេងភ្លេង ការគូរគំនូរ ឬការលេងកីឡា ដែលអាចអនុញ្ញាតឲ្យខ្លួនអ្នកទៅជាសកម្មភាពមួយ សម្រាប់ផ្ដាច់ចេញពីការងារ និងជួយជំរុញការច្នៃប្រឌិតកាន់តែខ្ពស់ថែមទៀត។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណគឺជាវិធីមួយក្នុងចំណោមវិធីល្អបំផុត ដើម្បីពង្រឹងរាងកាយនិងជម្រះគំនិតមិនល្អចេញ។ អ័រម៉ូន endorphins ដែលមាននៅក្នុងខួរក្បាល នឹងជួយបំពេញបន្ថែមនៅផ្នែករាងកាយរបស់អ្នក ហើយវាក៏អាចបង្កើនទម្លាប់នៃការគេងផងដែរ។
៣. សមាធិ

រាល់ព្រឹកថ្ងៃអាទិត្យអ្នកអាចបង្កើតទម្លាប់សមាធិមួយម៉ោង ឬពីរម៉ោង។ សមាធិ ផ្ដល់នូវការសម្រាកដល់ផ្លូវចិត្ត ហើយវាប្រៀបដូចជាការសាកថ្មឡើងវិញនៃផ្នែករាងកាយ។ ប្រសិនបើអ្នកមិនចង់ធ្វើសមាធិទេ គ្រាន់តែជ្រើសរើសសកម្មភាពលំហែកាយណាមួយ ដែលអ្នកពេញចិត្ត។
៤. នៅជាមួយពេលវេលាតែម្នាក់ឯង
សូមចំណាយពេលតែម្នាក់ឯងរយៈពេលពីរ ឬបីម៉ោង នៅថ្ងៃសៅរ៍ ឬពេលព្រឹកថ្ងៃអាទិត្យ វាអាចជាវិធីដ៏ល្អមួយដែលធ្វើឱ្យអារម្មណ៍តានតឹងថយចុះ និងផ្ដោតអារម្មណ៍ល្អឡើងវិញនៅដើមថ្ងៃច័ន្ទដំបូង។ ព្យាយាមឆ្លុះបញ្ចាំងពីសមិទ្ធផល និងផែនការរបស់អ្នកសម្រាប់សប្ដាហ៍ខាងមុខនេះ។
៥. សាកល្បងអ្វីដែលថ្មី

វិធីដ៏ល្អមួយដើម្បីពង្រីកគំនិតរបស់អ្នកបន្ថែម គឺត្រូវសាកល្បងអ្វីដែលថ្មី ដូចជាការអានសៀវភៅ កំណាព្យ ដើម្បីទទួលបានការច្នៃប្រឌិតនិងចំណង់ចំណូលចិត្តថ្មីមួយទៀត។
ការលាយបញ្ចូលគ្នាចេញពីទម្លាប់ធម្មតារបស់អ្នក នឹងជួយឱ្យអ្នកឈានដល់ការច្នៃប្រឌិត នៅពេលដែលអ្នកត្រូវការការបំផុសគំនិតថ្មីៗ នៅក្នុងអាជីពការងារ។
៦. ដំណើរផ្សងព្រេង

ធ្វើការផ្សងព្រេងជាមួយមិត្តភ័ក្ដិ ឬតែម្នាក់ឯងនៅចុងសប្ដាហ៍ ក្រោយចប់ម៉ោងការងារ វាពិតជាផ្ដល់ឱ្យចិត្តរបស់អ្នកបានធូរស្រាលពីជំនួញ ឬការងារដ៏រវល់របស់អ្នកមិនខាន ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការស្រាវជ្រាវរកឃើញថាមានបងស្រីធ្វើឱ្យប្អូនៗក្លាយជាមនុស្សល្អ ទោះកាចជាងបងប្រុស
ចុចអាន៖ដឹងគន្លឹះនេះ អាចឲ្យយុវវ័យចូលចិត្តដើរកម្សាន្តជាមួយអ្នកផ្ទះជាងមិត្តភ័ក្ដិ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?