KPT+
សហគមន៍ទេសចរណ៍នៅខេត្តសៀមរាប ត្រៀមរៀបចំទទួលភ្ញៀវរួចរាល់ក្នុងឱកាសឆ្លងឆ្នាំថ្មី
សហគមន៍ទេសចរណ៍ធម្មជាតិជាច្រើននៅខេត្តសៀមរាប បានរៀបចំភូមិឋាន និងតំបន់ទេសចរណ៍រួចរាល់ហើយក្នុងការទទួលភ្ញៀវទេសចរទៅកាន់ខេត្តនេះក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខ ដោយផ្តល់អារម្មណ៍បែបធម្មជាតិ និងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ អ្នកស្រុកខេត្តសៀមរាប។
សហគមន៍ទេសចរណ៍ធម្មជាតិ ជាកញ្ចប់ទេសចរណ៍មួយបែប ក្រៅពីប្រាសាទដែលផ្ដល់នូវអារម្មណ៍បែបអ្នកស្រុកភូមិមូលដ្ឋាន ដែលសុទ្ធសឹងជាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងមនុស្សនាសម័យទំនើបពុំធ្លាប់បានជួបប្រទះ។ ចំពោះដំណើរកម្សាន្តអ្នកទេសចរណ៍ជ្រើសរើសការ ជិះរទេះគោ និងជិះទូក ព្រមទាំងសាករសជាតិម្ហូបបែបជនបទយ៉ាងឆ្ងាញ់ពិសា។
តាមការលើកឡើងពី លោក អ៉ឹង គឹមហួ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបង ដែលបានមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប បង្ហាញថា សហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប ធ្វើឱ្យអារម្មណ៍លោកប្លែក និងបានសប្បាយរីករាយ ជាមួយនឹងធម្មជាតិ។
ដោយឡែកអ្នកស្រី កោត ឡៃហៀង មកពីខេត្តកំពង់ធំ ក៏បានលើកឡើងផងដែរថា សហគមន៍ទេសចរណ៍ បានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ភ្ញៀវទេសចរ មានភាពស្រស់ស្រាយជាមួយស្រស់ធម្មជាតិតែម្តង ដូចជា សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ជាដើម ដែលបានចូលរួមចំណែកថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ។
លោក ឡែម ប៉ាន់ តំណាង សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ លើកឡើងថា ក្នុងនាមជាអ្នកផ្តល់សេវាកម្មទេសចរណ៍ នៅក្នុងសហគមន៍ លោក សង្គេតឃើញថា បច្ចប្បន្ននេះ ក្រៅពីប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន ក្នុងការមកកម្សាន្តនៅតាមសហគមន៍ទេសចរណ៍បែបធម្មជាតិ ស្រុកស្រែជនបទ ជាពិសេសនោះ គឺសេវាកម្មជិះរទេះគោ ដែលធ្វើឱ្យពួកគាត់បានឃើញពីជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងទិដ្ឋភាពផ្សេងៗអ្នកនៅទីក្រុងដែលធ្លាប់បានឃើញ។
គួរជម្រាបថា នៅក្នុងខេត្តសៀមរាប មានសហគមន៍ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា សហគមន៍ទេសចរណ៍ធម្មជាតិមេជ្រៃ ដែលមានទេសភាពបឹងទន្លេសាប ហ្វូងសត្វ និងសម្រស់ព្រៃលិចទឹក សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដែលមានទេសភាពផ្ទះខ្ពស់ៗក្នុងតំបន់បឹងទន្លេសាប និងសម្រស់ព្រៃលិចទឹក សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក ដែលមានទេសភាពនៃបឹងធម្មជាតិ និងភ្នំដ៏ស្រស់ស្អាត សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ដែលមានទេសភាពបែបធម្មជាតិស្រុកស្រែជនបទ ក៏ដូចជាប្រវត្តិសាស្ត្រដ៏ទាក់ទាញ និងសហគមន៍ទេសចរណ៍ធម្មជាតិចង្រ្កានរយ ដែលមានទេសភាពធម្មជាតិលើភ្នំដ៏ស្រស់ត្រកាលជាដើម៕
ដោយ៖ គឿន វេត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ