KPT+
៣យ៉ាងធំៗ បង្ហាញថា បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង
នៅពេលពួកគេត្រៀមខ្លួន សម្រាប់សកម្មភាពភេទសម័្ពន្ធ បុរសភាគច្រើនមិនខ្មាស់អៀនក្នុងការឱ្យស្ត្រីដៃគូបានដឹងអំពីចេតនានេះទេ។
តែគេអាចនឹងប្រាប់នាងបានលុះណាសង្កេតឃើញថា ទំនាក់ទំនងចិត្តនេះ មានទាំងសងខាងសិនដែរ។ គេនឹងបង្ហាញអារម្មណ៍នេះតាមរយៈ៖
១. ភាពស្និទ្ធស្នាលខាងក្រសែភ្នែក

វិធីដែលបុរសសំឡឹងអមជាមួយស្នាមញញឹមអាថ៌កំបាំងគួរឱ្យព្រឺព្រួច ឬរ៉ូមែនទិកនៅលើផ្ទៃមុខអាចកើតមានបាន សូម្បីតែពេលនោះពេញទៅដោយមនុស្សម្នា ក៏ភ្នែករបស់គេមិនអាចក្បត់បេះដូង និងចំណង់ស្នេហ៍ដែលគេកំពុងចង់បានដែរ។ គេលាក់មិនជិតទេ។ ភ្នែកគេនឹងរកយើងជានិច្ច ទោះបីយើងនេះលាក់ខ្លួននៅជ្រុងសម្ងាត់ណាឆ្ងាយក្តី។ រឿងនោះកើតឡើងតែពេលបុរសម្នាក់ស្រលាញ់ចង់បាននាង មិនអញ្ចឹងគេមិនរវល់ឡើយ។ ពេលបុរសលង់ស្រលាញ់នាង ភ្នែកគេ ចិត្តគេនឹងរុករកនាងជានិច្ច មិនថានារីនោះនៅទីណាក៏ដោយ។
២. ទាក់ទងជានិច្ច

បើបុរសមិនឆាត មិនខល កុំរកហេតុផលអី គេមិនស្រលាញ់យើងទេ ព្រោះបើគេស្រលាញ់ គេទ្រាំបាត់់យើងមិនបានមួយម៉ោងឡើយ។ គេនឹងឆាតរក និងសួរនាំនិងជជីកជានិច្ច ហើយចុងក្រោយគេណាត់យើងចេញក្រៅដើរកម្សាន្ត តែភាពខុសគ្នារវាងការសិក្សាចិត្ត និងរាងកាយគឺបុរសដែលចង់រួមភេទតែងណាត់យើងទៅកន្លែងស្ងាត់ៗ ងងឹតៗ ដូចជា នៅក្រៅក្រុង រោងកុនឯកជន ឬតាមខេត្ត និងក្រៅប្រទេសប្រទេសតែម្តង។
៣. ប៉ះនាងតាមដែលមានឱកាស

បុរសបង្ហាញពីការខិតខំសម្លឹងរកតំបន់ដែលមានភាពទាក់ទាញរបស់នាងជានិច្ច ហើយរកឱកាសប៉ះពាល់ឱ្យដល់ស្បែកនាងមិនថាដៃ ស្មា ឬចង្កេះ ។
បុរសជាភាគីដែលពូកែក្នុងការបង្កើតបរិយាកាសលួងលោមអារម្មណ៍រ៉ូមែនទិកដោយកំណត់និយមន័យការរួមភេទជាមួយមនុស្សស្រីថា សំខាន់ក្នុងទំនាក់ទំនងស្នេហា ខណៈស្រីៗគិតរឿងផ្សេងសំខាន់ជាង។ ជាពិសេសប្រសិនបើបុរសវិភាគដឹងបាន ថានាងចូលចិត្តកាយវិការមនោសញ្ចេតនា ឬក្លិនក្រអូប ឬពណ៌អ្វី គេនឹងបញ្ចូលព័ត៌មាននោះទៅក្នុងផែនការរធ្វើឱ្យនារីសប្បាយរីករាយទាំងផ្លូវចិត្ តនិងរាងកាយនៅក្នុងជីវិតផ្លូវភេទជាមួយគ្នា៕
ប្រែសម្រួល៖ តុងឡុង
ប្រភព៖ bodyandsoul
ចុចអាន៖ សញ្ញាតូចៗបង្ហាញថា អ្នកទាំងពីរសមជាគូព្រេងពីបុព្វេ បើបានជាគ្រួសារគ្មានថ្ងៃប្រេះឆា
ចុចអាន៖ ស្រីៗគិតរឿងសិចកម្រិតណា?សំណួរដែលប្តីជាច្រើនគិតមិនយល់!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ