KPT+
ភូមិតង់ ២កន្លែង នៅកោះកុង ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តឆ្លងឆ្នាំបែបពិចនិក
កោះកុង ជាខេត្តទេសចរណ៍ ដែលសម្បូរដោយកន្លែងដើរលេងបែបធម្មជាតិច្រើន ដូចជាទេសចរណ៍តំបន់កោះ ឆ្នេរសមុទ្រ ទឹកជ្រោះ សហគមន៍ព្រៃកោងកាង និងរមណីយដ្ឋានកែច្នៃជាច្រើនទៀត។ ប៉ុន្តែនៅពេលនេះ កម្ពុជាថ្មីសូមលើកយកតំបន់ទេសចរណ៍ព្រៃភ្នំ ២កន្លែង ក្នុងទឹកនៃខេត្តមួយនេះ ដែលមិនត្រឹមតែជាកន្លែងកម្សាន្តបែបពិចនិកប៉ុណ្ណោះទេ តែទេសចរក៏អាចគយគន់ទិដ្ឋភាពធម្មជាតិ ដែលក្រាលគ្របដោយផ្ទាំងពពកទទៀតផង។

១. ភូមិតង់អូរកី
ភូមិតង់អូរកី ជាកន្លែងគយគន់ទេសភាពធម្មជាតិ និងជាជំរុំបោះតង់មួយ ដែលទើបនឹងបង្កើតថ្មី លើភូមិសាស្ត្រ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាទីដ៏ពេញនិយមសម្រាប់ក្រុមអ្នកទេសចរ Camping ផងដែរ។ សម្រាប់សកម្មភាពកម្សាន្តនៅទីនេះ ទេសចរអាចជួលទូកជិះកម្សាន្តតាមដងព្រែក មើលថ្ងៃលិច ជិះទូកចាក់បង្គារពេលរាត្រី ជិះកាយាកកម្សាន្តកាត់ដងព្រឹក្សព្រៃ និងឡើងភ្នំកម្សាន្តដោយថ្មើជើងទៀតផង។


ក្រៅពីនេះ នៅអាចទៅកម្សាន្តតំបន់ទេសចរណ៍ផ្សេងទៀតក្នុងតំបន់ជីផាត ទស្សនាសួនសត្វ ជួលម៉ូតូជិះកម្សាន្ត ក៏ដូចជារីករាយនឹង កម្សាន្តទឹកជ្រោះផងដែរ។ ឯការស្នាក់នៅ ទេសចរជ្រើសរើសការស្នាក់នៅជាលក្ខណៈបោះតង់ ឬបន្ទប់ស្នាក់ ជាក្រុមតូចឬធំ តាមការចង់បាន ដែលមានទេសភាពព័ទ្ធជុំ មានទឹកអូរ និងព្រៃភ្នំធម្មជាតិផងដែរ។


២. ស្ទឹងពពកភូមិតង់
សម្រាប់អ្នកនិយមដំណើរកម្សាន្តបែបពិចនិក សោយសុខនឹងធម្មជាតិ លក្ខណៈជាក្រុមៗ មិនសូវអ៊ូអរពេក ហើយក៏មិនស្ងាត់ពេកនៅថ្ងៃឆ្លងឆ្នាំសកល អាចសាកល្បងចូលរួមជាមួយនឹងកម្មវិធីសប្បាយៗរបស់ Camp Party Countdown បាន ដែលមានកម្មវិធីកម្សាន្តជាច្រើន ដូចជា live band acoustics អាចឱ្យទេសចរចូលរួមច្រៀងលេងកម្សាន្ត ជាមួយDJ, បង្ហោះគោម ,បាញ់កាំជ្រួច រួមនឹងការទទួលទានអាហារ-ភេសជ្ជៈ ជាមួយនិងបរិយាកាសធម្មជាតិ អង្គុយអាំងភ្លើងក្រោមអាកាសធាតុត្រជាក់មុខតង់ផងដែរ។
ក្រៅពីនេះ ទេសចរនៅអាចទៅកម្សាន្តនៅទំនប់វារីអគ្គិសនី ទឹកជ្រោះស្ទឹងពង្រូល ជិះក្បួន ឬទូកកាយាក់ កម្សាន្តតាមដងព្រែក ដែលរៀបចំឡើងនៅតាមកន្លែងសម្រាកលំហែផ្សេងទៀតនៅជើងភ្នំជាដើម។ មួយវិញទៀត អ្វីដែលមិនអាចអាក់អានបានសម្រាប់ដំណើរកម្សាន្តឆ្លងឆ្នាំនៅទីនេះ គឺទិដ្ឋភាពពិសេសនៃការឡើងភ្នំ គយគន់សម្រស់ស្ទឹងពពក។



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា