KPT+
វិធីយកឈ្នះលើអារម្មណ៍ដែលតែងវិលវល់ គ្មានកោះត្រើយអំពីជីវិត
ភាពវិលវល់ខ្លះអាចធ្វើឱ្យយើងខូចការទំាងអាជីព ទំាងឥរិយាបថរស់នៅ ទំាងទំនាក់់ទំនងជាមួយអ្នកក្បែរខ្លួន។ ភាពរញ៉េរញ៉ៃខាងអារម្មណ៍ អាចបណ្តាលឱ្យអ្នកដែលស្រលាញ់យើង ឬស្និទ្ធនឹងយើងធុញទ្រាន់ឈានដល់ការបែកបាក់បាន។
ចូររក្សាការសម្រួលចិត្តរបៀបខាងក្រោម ក្រែងអាចជួយឱ្តប្រសើរជាងមុន៖
១. ស្ងាត់ស្ងៀម

ផ្ដើមស្ងាត់ស្ងៀម ត្រូវផ្ដាច់ខ្លួនចេញពីបច្ចេកវិទ្យា ក៏ដូចជាយកខ្លួនឯងចេញពីប្រភពសំឡេងរំខានផ្សេងទៀតរួមានមនុស្ស។ បិទភ្នែក បន្ទាប់មកបន្ធូរភាពហត់នឿយ ភាពតានតឹងទាំងអស់។ នៅក្នុងភាពស្ងៀមស្ងាត់នេះ អ្នកអាចស្រមើស្រមៃថាខ្លួនឯងបានរត់ចូលព្រៃធម្មជាតិស្ងាត់មួយ ហើយអង្គុយសម្លឹងធម្មជាតិទាំងនោះ ដោយស្ងៀមឈឹង។
២. ត្រឡប់ទៅរកធម្មជាតិ

បោះចោលទូរស័ព្ទមួយឡែក បិទកុំព្យូទ័រយួរដៃ បិទភ្លើង។ បន្ទាប់មកនាំខ្លួនឯងចាកចេញពីផ្ទះមួយរយៈ ជាមួយធម្មជាតិ ឈរកណ្ដាលចំណោមដើមឈើពណ៌បៃតង និងស្មៅលាស់ខ្ចី។ ចាប់ផ្ដើមដកដង្ហើមមួយៗ ស្រូបយកក្លិនក្រអូបនៃដីនិងស្លឹកធម្មជាតិ។ ឈរឲ្យចំពន្លឺព្រះអាទិត្យ។
៣. បើកទ្វារស្វាគមន៍សម្រាប់អ្នកដែលឆ្លងកាត់ជីវិត

ចូរបង្ហាញចិត្តល្អដល់អ្នកដទៃ ដែលធ្វើដំណើរឆ្លងកាត់ជីវិតអ្នក។ ទុកឱកាសឱ្យខ្លួនឯងនិងគេបានស្គាល់គ្នា ទាក់ទងគ្នា និងរាប់អានគ្នា។ ចូរមានចិត្តទូលាយក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មី និងមិត្តថ្មី ដោយកុំព្យាយាមបិទទ្វារបេះដូងនៅតែឯង នាំតែឯកោប៉ុណ្ណោះ។
៤. ធ្វើល្អសម្រាប់គ្រប់គ្នាដោយមិនទាមទារផលតបស្នង

សន្តិភាពផ្លូវចិត្ត រមែងបានមកពីអំពើល្អ ព្រោះវាជាចំណែកមួយជួយជំរុញពិភពលោករបស់អ្នកដទៃឲ្យភ្លឺស្វាង។ នៅពេលដែលអ្នកធ្វើល្អ ហើយមិនទាមទារអ្វីត្រឡប់មកវិញ នោះផ្លូវចិត្តនឹងរីករាយជាមួយគ្នា។
សាកសួរខ្លួនឯងថាពេញមួយថ្ងៃនេះ តើអ្នកអាចញញឹមដាក់មនុស្សបានប៉ុន្មាននាក់? ធ្វើល្អដាក់នរណាខ្លះ?
អ្វីដែលអ្នកត្រូវធ្វើ គឺបើកចិត្តចំពោះភាពស្រស់ស្អាតនៃអំពើល្អចេញពីចិត្ត មិនមែនគ្រាន់តែសម្ដែងឲ្យអ្នកផងបានមើល ត្រូវបង្ហាញការដឹងគុណ និងការកោតសរសើរ ចំពោះអ្វីដែលល្អបំផុតនៅក្នុងជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណាហេតុផល ៣ យ៉ាងនេះ
ចុចអាន៖ ព្រហ្មលិខិតចង់ឱ្យខ្ញុំដួល មានវិធីដើម្បីក្រោកឡើងវិញអត់?

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?