KPT+
ក្រសួងអប់រំផ្តល់អាហារូបករណ៍ដល់និស្សិត ៦០នាក់ ទៅប្រទេសចិនក្នុងឆ្នាំសិក្សា ២០២៤-២០២៥
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិត៦០នាក់ ជាបេក្ខភាពទទួលអាហារូបករណ៍របស់រដ្ឋាភិបាលចិន ក្នុងនោះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៥នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន ២៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ចំពោះមុខជំនាញសិក្សាមាន វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា ។ល។ សម្រាប់ការធ្វើដំណើរទៅ-មក រវាងកម្ពុជា និងចិន ជាបន្ទុករបស់និស្សិតផ្ទាល់ រីឯការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។
សម្រាប់លក្ខខណ្ឌនៃការចុះឈ្មោះគឺ៖
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំង២ភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ អាយុយ៉ាងច្រើន ៣៥ឆ្នាំ មានចំណេះភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អ។
-ថ្នាក់បរិញ្ញាបត្រវិញ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ សញ្ញាបត្របាក់ឌុប អាយុក្រោម២៥ឆ្នាំ មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3 និងមានសុខភាពល្អ។

ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវទៅសុំពាក្យប្រឡងពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ វិញ្ញាសាប្រឡងមានដូចជា ភាសាអង់គ្លេស វប្បធម៌ទូទៅ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង គណិតវិទ្យា វប្បធម៌ទូទៅ សម្រាប់ថ្នាក់បរិញ្ញាបត្រ។
រីឯកាលបរិច្ឆេទប្រឡងវិញ គឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មណ្ឌលប្រឡងខាងក្រសួងនឹងផ្តល់ជូននៅពេលក្រោយ។ សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលប្រឡង និងបេក្ខជនដែលក្រសួងអប់រំបានជ្រើសរើសរួច ក្រសួងនឹងបញ្ជូនទៅឱ្យស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីបន្តនីតិវិធី និងសម្រេចចុងក្រោយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ