KPT+
នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់វ័យចំណាស់
លទ្ធផលស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Rochester រដ្ឋញ៉ូវយក សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកដែលមានមិត្តភក្តិល្អៗច្រើន ឧស្សាហ៍ចេញធ្វើសកម្មភាពខាងក្រៅ មិនសូវស្រេ្តសក្នុងអារម្មណ៍ នឹងជួយបន្ថយហានិភ័យ ជំងឺភ្លេចភ្លាំង រវើរវាយ នាពេលចាស់ទៅ។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើ បានធ្វើឡើងរហូត រយៈពេលជាង៥០ឆ្នាំ ពោលគឺបានតាមដានទៅលើអ្នកស្ម័គ្រចិត្ត ដែលអាយុតាំងពីវ័យជំទង់នៅអំឡុងទសវត្សឆ្នាំ១៩៦០។ លទ្ធផលជាភាគរយបានបង្ហាញថា អ្នកដែលមានគូកន មិត្តភក្តិច្រើន គឺមានអត្រាហានិភ័យជំងឺភ្លេចភ្លាំង និងរវើរវាយ ថយចុះ៧% នៅពេលពួកគេអាយុ៧០ឆ្នាំ បើធៀបនឹងអ្នកដែលពុំសូវមានមិត្តភក្តិច្រើន ឬពុំសូវមានសកម្មភាពច្រើននៅវ័យជំទង់។

ជាមួយលទ្ធផលសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ក្រុមអ្នកចូលចិត្តសប្បាយ មានមិត្តច្រើន គឺមានទំនោរសកម្មច្រើន ដែលបង្ការពួកគេផុតពីភាពឯកោ ដែលបង្កឲ្យមានជំងឺរវើរវាយ និងឧស្សាហ៍ភ្លេច។
ដោយឡែក ការស្រាវជ្រាវមួយផ្សេងទៀត ធ្វើដោយសាកលវិទ្យាល័យខាងលើដដែល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Benjamin Chapman ជាសាស្រ្តាចារ្យសាកលវិទ្យាល័យផ្ទាល់ ក៏បានរកឃើញដែរថា ក្រុមយុវជនដែលពុំសូវមានស្ត្រេស ពោលគឺ មានអាកប្បកិរិយានឹងនរ និងអារម្មណ៍ស្ងប់ពេលដោះស្រាយបញ្ហាផ្សេងៗ ក៏បានជួយបន្ថយកម្រិតហានិភ័យខាងលើរហូតដល់១០% ជាហេតុបង្កឲ្យមានភាគរយតិចក្នុងការជួបហានិភ័យខាងលើ។

តាមលទ្ធផលនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បញ្ហាស្រ្តេស គឺជាកាតាលីករសំខាន់បំផុត ដែលជំរុញឲ្យ មនុស្សនាពេលដល់វ័យចំណាស់ ឧស្សាហ៍កើតជំងឺរវើរវាយ និងភ្លេចភ្លាំង។ ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ញ៉ាំសាច់ត្រីអាចជួយស្រ្តីវ័យចំណាស់ ការពារខួរក្បាលពីបញ្ហាបង្កដោយខ្យល់ពុលបាន
ចុចអាន៖របបអាហារ ការពិនិត្យជាតិស្ករ និងលំហាត់ប្រាណ ចំពោះអ្នកជំងឺទឹកនោមផ្អែម

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?