Connect with us

KPT+

អំណោយអ្វី មនុស្សស្រីសាមញ្ញ ប្រាថ្នាពីបុរសម្ចាស់ចិត្ត?

បានផុស

នៅ

​ស្នេហា​ពិត​មិន​ស្ថិត​នៅ​​លើ​កាដូ​ថ្លៃឬ​ថោកទេ សំខាន់​កាដូនោះ​វា​ចេញ​ពី​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ​ប៉ុណ្ណោះ។​​ មនុស្ស​ស្រី​សាមញ្ញ​ នាង​មិន​ខ្វល់​ពី​កាដូ​​​​ប្រេនៗអីទេ ឲ្យតែមនុស្សប្រុសដែលនាងស្រឡាញ់មានបេះដូងស្មោះ និងជូនអំណោយតិចតួចក៏គ្រប់គ្រាប់សម្រាប់នាងហើយ។

នំ​ខាប់​ខេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នំខាប់ខេកតូចៗគួឲ្យស្រឡាញ់ និងក៏មិនថ្លៃអ្វីដែរ។ សម្រាប់មនុស្សស្រីល្អម្នាក់ នាងមិនទាមទារទាល់តែធ្វើពិធីធំដុំ ឬខេកធំៗថ្លៃៗទេ។ បើអ្នកអាចរៀនធ្វើវា ហើយធ្វើដោយផ្ទាល់ដៃជូនមិត្តស្រី នាង​ច្បាស់​ជាសប្បាយ​ចិត្ត​យក​មក​ទុក​តាំង​មើល មិន​ហ៊ានញុំា​​ផង​ក៏​មិន​ដឹង។

សៀវភៅ​កំណត់​ហេតុ

នៅ​ក្នុង​សៀវភៅ​នេះ អ្នក​អាច​សរសេរ​រឿងរ៉ាវ​​ស្នេហា​ដែល​បាន​កើត​ឡើង មាន​បិទ​រូបថត អនុស្សាវរីយ៍​​របស់អ្នកទាំងពីរក៏ពិសេសណាស់ទៅហើយ។ ធ្វើតែប៉ុណ្ណេះក៏​មាន​អារម្មណ៍​ថា​រ៉ូមែនទិក​ដែរ។

ស្ករសូកូឡា

​មនុស្ស​ស្រី​សឹង​គ្រប់​គ្នា​ ចូល​ចិត្តសូកូឡា ព្រោះវា Cute ហើយឆ្ងាញ់​ទៀត។ គ្រាន់តែស្ករសូកូឡាមួយប្រអប់ វាមិនថ្លៃពេកទេមែនអត់ប្រុសៗ?

ផ្កា

​ផ្កា និងមនុស្សស្រីគឺត្រូវធាតុគ្នាណាស់។ បើអ្នកមិនមានលទ្ធភាពទិញផ្កាបាច់ធំៗដូចគេ អ្នកទិញវាតែ ៣ ​ទងក៏បាន។ ទោះបីមនុស្សស្រីមួយចំនួននិយាយថា មិនចូលចិត្តផ្កាក៏ដោយ តែធាតុពិតនាងនៅតែអាចរំភើបពេលអ្នកជូនវាទៅនាង។

ប៉ោង​ប៉ោង

អ្នក​ខ្លះ​មិន​ចាំ​បាច់​មាន​កាដូ​អី​ធំដុំ​ពេក​ទេ គ្រាន់​តែប៉ោង​ប៉ោង​ហ្នឹង ត្រេកអរ​បិទ​មាត់​លែង​ជិត​បាត់​ហើយ។ វាហាក់ដូចកូនក្មេង តែមនុស្សស្រីធម្មតាម្នាក់ នាងមិនតម្រូវទាល់តែវាថ្លៃថ្នូរខ្ពង់ខ្ពស់ទេ ត្រឹមតែពិសេសបែបនេះក៏ពេញចិត្តបំផុត។

គំនូរ

ប្រុសៗគួរៀនគូរគំនូរជូននារីជាទីស្រឡាញ់របស់ខ្លួនទៅ មិនថាវាជាគំនូរអ្វីទេ នាងប្រាកដជារំភើបជាក់ជាមិនខាន។ វាមិនពិបាកអស់លុយរាប់រយដុល្លារ តែវាមានតម្លៃចេញពីស្នេហាស្មោះត្រង់របស់អ្នក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

ចុចអាន៖ អំណោយ ៤ យ៉ាង​​ ទិញជូនបុរស​ដែល​អ្នក​ស្រលាញ់ ធានាថានឹងពេញចិត្តមិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម