KPT+
ក្រោយវ័យ៤០ឆ្នាំ ការដើរដួលគ្រោះថ្នាក់ខ្លាំង ចូរធ្វើរឿងទាំងនេះភ្លាមៗ
ការភ្លាត់ដួលជៀសមិនរួចទេ ចូរត្រៀមនូវចំណេះបឋមសំខាន់ៗទាំងនេះ។ ចំណាយពេលវាយតម្លៃស្ថានភាពភ្លាមនៅពេលដួល កុំស្ទុះស្ទាក្រោក កុំតក្កមា អាចសំងំចំណាយពេលពីរបីនាទីដើម្បីទទួលអារម្មណ៍ថា តើឈឺចាប់ពីការរងរបួសកន្លែងណាខ្លះ។
អ្វីដែលត្រូវធ្វើបន្ទាប់មកទៀតគឺអាស្រ័យលើអាចក្រោកឡើងមកបានដោយគ្មានជំនួយដែរទេ។ បន្ទាប់មកទៀត ធ្វើរឿងទាំងនេះ៖
ពិនិត្យមើលការរងរបួស
ចំណាយពេលពីរបីនាទីដើម្បីពិនិត្យរាងកាយរបស់ សម្គាល់ចំពោះការឈឺចាប់ឬរបួសណាមួយ
ព្យាយាមក្រោកប្រសិនទៅរួច
ប្រសិនបើអាចក្រោក ហើយត្រូវការជំនួយ សូមអំពាវនាវរកនិងរក្សាភាពស្ងប់ ចាប់ធ្វើចលនាឲ្យបានល្អបំផុតនៅពេលរង់ចាំអ្នកផ្សេងមកដល់។
បើក្រោកឡើងខ្លួនឯងមិនបាន
ប្រសិនបើឈឺចាប់និងក្រោកមិនបាន អាចសាកល្បង៖
រមៀលទៅចំហៀង ហើយជំរុញខ្លួនអ្នកផ្អែកទៅទីតាំងអង្គុយមួយចំហៀង ដាក់ដៃនិងជង្គង់បត់ចលនាចុះឡើងឲ្យឈាមរត់លូនទៅរកគ្រឿងសង្ហារិមដែលរឹងមាំដែលអាចទ្រទ្រង់ ច្រត់ក្រោកឈរបានដូចជាកៅអី ឬសាឡុងរឹង
លុតជង្គង់ចំហៀងទៅនឹងកៅអីឬសាឡុង បន្ទាប់មករុញជើងមួយសន្ធឹងឆ្ពោះទៅមុខឲ្យរាបស្មើនៅលើឥដ្ឋ។ ជង្គង់គួរតែស្ថិតនៅលើឥដ្ឋ។
ដាក់ដៃទាំងពីរដាក់មកលើកៅអីឬសាឡុង
លើកនិងបង្វិលខ្លួនដោយប្រើដៃរុញ និងជើងឈឬបន្តិចម្តងរហូតដល់បាតជើងស្មើនៅលើឥដ្ឋ ហើយអង្គុយមកលើកៅអីឬសាឡុងដោយសុវត្ថិភាព។ អង្គុយពីរបីនាទីសិន អាចបិទភ្នែកបន្តិច មុនពេលព្យាយាមធ្វើអ្វីផ្សេងទៀត ហើយពិនិត្យមើលម្ដងទៀតចំពោះការរងរបួស។
ករណីបោកទង្គិចធ្ងន់
ប្រសិនបើមានបញ្ហាសាច់ដុំខ្សោយឬឈឺសន្លាក់ និងឈឺក្នុងជើង ការដួលអាចមានបញ្ហាធំមិនអាចធ្វើតាមការណែនាំខាងលើទាំងនោះបានទេ។ ក្នុងករណីនេះរកជំនួយភ្លាមកុំបង្អង់ ។
ត្រូវចាំថាបេះដូងនិងសសៃឈាមយើងដំណើរការមិនប្រក្រតីទេក្រោយពេលដួលភ្លាម ការតាំងអារម្មណ៍ឲ្យគ្រប់យ៉ាងធម្មតាមកវិញជារឿងបន្ទាន់ជាងគេ៕
ប្រែសម្រួល៖សុភា
ចុចអាន៖នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់វ័យចំណាស់
ចុចអាន៖ព្រហ្មលិខិតចង់ឱ្យខ្ញុំដួល មានវិធីដើម្បីក្រោកឡើងវិញអត់?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ