KPT+
ខុសគ្នាច្បាស់ដូចថ្ងៃ រវាងផ្នត់គំនិត អ្នកក្រនិងអ្នកមាន
ពិភពលោកពោរពេញទៅដោយមនុស្សប្រភេទផ្សេងៗគ្នា។ អ្នកខ្លះជាអ្នកមានហើយខ្លះទៀតជាអ្នកក្រ។ ប៉ុន្តែសំណួរសួរថា តើអ្វីដែលធ្វើឱ្យក្លាយជាអ្នកមាននិងហេតុអ្វីនៅតែក្រ?
ចម្លើយគឺ“ ផ្នត់គំនិត” ។
ពិតជាមានភាពខុសគ្នាខ្លាំងរវាងផ្នត់គំនិតអ្នកក្រនិងអ្នកមាន។
ដំបូងគ្រប់គ្នា ត្រូវជឿថា ការគិតរបស់យើងមានឥទ្ធិពលធំធេង លើជីវិតរបស់យើង។ ដូច្នេះផ្លាស់ប្ដូរការគិតរបស់យើង បើយើងចង់ផ្លាស់ប្តូរជីវិតទៅល្អជាងបច្ចុប្បន្ននេះ។
នេះគឺជាភាពខុសគ្នាដ៏អស្ចារ្យទាំង ៣ រវាងផ្នត់គំនិតអ្នកក្រនិងអ្នកមាន
១ អ្នកមានបញ្ចេញលុយឲ្យធ្វើការ ចំណែកឯអ្នកក្រធ្វើការដើម្បីលុយ
ត្រូវហើយអ្វី ដែលបានអាន ជាការពិត។ អ្នកមាន និយមប្រើប្រាក់មកធ្វើការជំនួសគេ ដើម្បីរកលុយបានកាន់តែច្រើនឲ្យគេ ដោយគេមិនចាំបាច់ធ្វើការឬយកពេលទៅធ្វើអ្វីផ្សេង ។
អ្នកក្រីក្រធ្វើការដើម្បីប្រាក់ពេញមួយថ្ងៃ ថែមហើយ ថែមទៀត មិនដែលគ្រប់ទេ។ ប្រសិនអ្នកមាន លទ្ធភាព យកលុយ ៥០០ដែលអ្នករកបានប្រើវា៣០០ឲ្យអ្នកផ្សេងធ្វើជំនួសចំណេញ២០០ ហើយ បើធ្វើដូច្នេះ បាន១០នាក់អ្នកបាន២០០០ ទទេ។ សំខាន់អ្នកមិនចង់ឲ្យប្រាក់របូតចេញ គឺចង់ឲ្យតែម្នាក់ឯង អ្នកត្រូវធ្វើពេញ មួយថ្ងៃហើយបានតែ៥០០ រហូត ដល់ពេលអ្នកឈឺ។
ដូច្នេះសូមចាប់ផ្តើមប្រើលុយឲ្យចេញ រកលុយមកឲ្យអ្នក ។ នេះជាវិធីថ្មី ក៏ជារបៀបគិតថ្មី ដែលអាចនាំមកនូវការផ្លាស់ប្ដូរ។
២. អ្នកមានជឿរៀនអ្វីថ្មី ចំណែកឯអ្នកក្រីក្រជឿថាហួសពេលរៀនហើយ
អ្នកមានរមែង រស់នៅជាមួយ គោលដៅ។ ពួកគេសុខចិត្តរៀនអ្វីដែលថ្មីៗរាល់ថ្ងៃ។ វិធីសាស្រ្តនេះ ជួយឲ្យពួកគេទទួលបានចំណេះដឹងនិងព័ត៌មានល្អ ៗ ដែលនាំទៅរកជីវិតជាអ្នកមាន។
ទោះជាយ៉ាងណាក៏ដោយប្រជាជនក្រីក្រជឿថាការរៀនសូត្របញ្ចប់ហើយ បន្ទាប់ពីមហាវិទ្យាល័យ។ ពួកគេឲ្យតម្លៃលើសញ្ញាប័ត្រហើយធ្វើគ្រប់យ៉ាង ដើម្បីវាទំាងចុងក្រោយមិនអាចប្រើវាបានអ្វីជាដុំកំភួនឡើយ។ អ្នកមាន ចូលចិត្ត រៀនអ្វីថ្មីៗយ៉ាងជក់ចិត្ត និងបង្កើនជំនាញចំណេះដឹង ប្រាជ្ញា អានសៀវភៅ។ នេះ ជាភាពខុសគ្នាសំខាន់បំផុតរវាងផ្នត់គំនិតអ្នកក្រទល់នឹងអ្នកមាន។ ដូច្នេះសូមចាប់ផ្ដើមកែលំអខ្លួនឯងជារៀងរាល់ថ្ងៃ។
៣. អ្នកមានវិនិយោគលុយរីឯអ្នកក្រសន្សំលុយ
លំហូរសាច់ប្រាក់គឺជាផ្នែកសំខាន់ណាស់ក្នុងការក្លាយជាអ្នកមានឬជំពាក់គេ។ អ្នកមានបានវិនិយោគលុយរបស់ពួកគេ ដែលផលិតលុយមកកាន់តែច្រើនសម្រាប់ពួកគេ។
ទោះយ៉ាងណាក៏ដោយប្រជាជនក្រីក្រជឿលើការសន្សំ។ ពួកគេសន្សំប្រាក់ហើយរក្សាទុកវាដោយខ្លួនឯង។ ហើយក្រោយមកពួកគេចំណាយវានៅកន្លែងដែលវាមិនត្រឡប់មកវិញដូចជា ជួបជុំ ការកូនចៅ ព្យាបាល។ល។
ដូច្នេះសូមចាប់ផ្តើមទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចូលរួមវគ្គនានា ឬជ្រើស រើសយូធូបណាមួយ ដែលធ្វើឲ្យយើងរីកចម្រើនបាន។
សេចក្តីសន្និដ្ឋាន ដើម្បីរស់នៅក្នុងជីវិតដែលមានសុភមង្គលមានទ្រព្យសម្បត្ដិច្រើននិងសំបូរបែបអ្នកត្រូវចាប់ផ្តើមធ្វើការនិងផ្លាសប្តូរ លើផ្នត់គំនិតរបស់អ្នក៕
ប្រែសម្រួល៖ហាណា
ចុចអាន៖ចង់រកលុយបានច្រើន មើលរបៀបរកស៊ីរបស់ Fast-Food ទំាងនេះសិន!
ចុចអាន៖ទម្លាប់ចុងសប្ដាហ៍របស់មនុស្សជោគជ័យដែលគួរតែស្វែងយល់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់