KPT+
ធ្វើយ៉ាងណាដឹងថាកូនៗវ័យជំទង់កំពុងមានស្នេហា?
មានកូនវ័យជំទង់ ជាពិសេសក្មេងស្រី ក្នុងបន្ទុក ជាសម្ពាធធ្ងន់ឡើងៗរបស់ម្តាយឳពុកជាច្រើនក្នុងសម័យកាល Internet ព្រោះថាពួកគេអាចធ្វើរឿងទំនាក់ទំនងគ្រោះថ្នាក់ៗដែលពិបាកនឹងតាមសង្កេតឃើញ។
សញ្ញាជាទូទៅមួយចំនួនដែលយើងអាចសម្គាល់បានលើនាងគឺ៖
១ ការតុបតែង

ក្មេងស្រីជំទង់ចាប់ផ្តើមនិយមលាបក្រែមមុនអ្វីទាំងអស់នៅពេលនាងចេះចាប់ចិត្តជាលើកដំបូងចំពោះភេទផ្ទុយ។ នាងក៏អាចចាប់ផ្តើមងូតទឹកច្រើនដង ហើយគិតគូរអនាម័យមធ្យ័តខុសពីពេលមុនៗដែលខ្ចិល និងវក់តែលើហ្គេម។ នាងហាក់មានកញ្ចក់ព្យួរច្រើនជាងមុន ឬឆ្លុះកញ្ចក់ញឹកញយ។ នាងមានសក់ម៉ូតថ្មី មិនថារបៀបចងឬក្រង ។
ជាទូទៅ មនុស្សស្រីវ័យជំទង់ដូចស្ត្រីជាទូទៅដែរ ពួកគេចូលចិត្តទម្លាក់សក់រប៉ាត់រប៉ាយជាជាងចងឡើងត្រឹមត្រូវនៅពេលចិត្តកំពុងតែរាយមាយក្នុងរឿងសម្រស់។
២ Selfie

មុនវ័យ១៣ឆ្នាំ នាងមិនដែលចូលចិត្តថតរូបពិតមែន តែពេលនេះនាងប្រែជាចេះទាំង Edit រូបផង។ នាងស្រាប់តែ មានស្ទីល មានលេសថតរូបជានិច្ច និងតែងតែគិតពីរបៀបស្លៀកពាក់់ស្អាតៗ គឺសម្រាប់ការថតហ្នឹងឯង។ មិនមែនការទៅហាងល្អៗ ព្រោះនាងចង់អួតទេ តែនាងចូលចិត្ត Background ដែល Cool Cool ដូចក្មេងជំទង់ដទៃតែងបង្ហាញក្នុងរូបភាពខ្លួនទៀងទាត់រាល់ថ្ងៃលើបណ្តាញសង្គមដ៏ពេញនិយមផុតគេមួយ គឺ IG (អ៊ីនស្តាក្រាម)។
៣ ពេលទៅផ្សារ
នាងនៅតំអក់មុខហាងផលិតផលលាបមុខនិងខោអាវ ហាងកាបូប ជាជាងហាងសៀវភៅឬតុក្កតា។ កុំខឹងសម្បារនាង ព្រោះនេះធម្មជាតិ ហើយនាងកំពុងក្លាយជាមនុស្សស្រីដ៏មានចិត្តស្រស់បំព្រងបរិសុទ្ធម្នាក់។ ការជេរស្តី និងធ្វើឱ្យទំនុកចិត្តនាងថមថយចុះ។
៤ ទំនាក់ទំនង

នាងមានភាពស្លូតជាងកាលពីក្មេង តែនិយាយស្តីវិញក៏តិចទៅៗ។ ម្តាយឱពុកត្រូវបន្តប្រកាន់ខ្ជាប់ទំនាក់ទំនងសម្តីល្អៗតែចៀសវាងការឱ្យនាងដឹងថា យើងកំពុងតាមដាន។ ចូរធ្វើដូចមិនដឹងរឿង មិនសួរនាំ ហើយហីៗតែកុំឱ្យរំលងពីក្រសែភ្នែក។ ការជជីកឬសគល់ ជេរបញ្ចោរ និងបំផ្លាញសម្ភារៈដែលនាងស្រលាញ់ជាទង្វើល្ងង់ខ្លៅ និងជំរុញនាងឱ្យមានគម្លាតពីយើង អ្នកនឹងមិនបានដឹងអ្វីទាំងអស់ជុំវិញរឿងមនោសសញ្ចេតនាយុវវ័យរបស់នាង។
៥ ធ្វើជាមិត្តស្និទ្ធនិងយល់ចិត្ត

រកលេសធ្វើការក្បែរៗនាង ហើយនិយាយរឿងស្នេហាយើងកាលយុវវ័យ។ សង្កេតប្រតិកម្មរបស់នាង ហើយជាបណ្តើរៗលើកទឹកចិត្តឱ្យនាងនិយាយប្រាប់យើងអំពីទស្សនៈរបស់នាងអំពីស្នេហាយើងនឹងអាចដឹងបានថាអ្វីកំពុងកើតមាន។ ពេលទំនាក់ទំនងល្អស្អិតរមួត យើងអាចនិយាយម្តងបន្តិចៗ សន្សឹមៗ អំពីបទពីសោធន៍អាក្រក់ៗនៃក្មេងស្រីដែលត្រូវគេបោកប្រាស់ ឬខូចចិត្តហើយសួរយោបល់នាង ។ ជាទម្លាប់ក្មេងស្រីជំទង់សម័យនេះតែងតែ មានទស្សនៈប្រឆាំងតិចឬច្រើនមកយើងវិញថា នោះជាជំនាន់ចាស់ តែកុំភ័យ ទោះនាងមានហេតុផល១០០ តែចិត្តនាងតែងតែចងចាំសម្តីម្តាយដែលនិយាយទាំងអស់។ បេសកកម្មរបស់យើងជាឳពុកម្តាយគឺ រក្សាចំណងទាក់ទងស្អិតរមួតជាមួយកូន ទើបអាចដោះស្រាយបញ្ហាបាន៕
ប្រែសម្រួល៖ ឡាហ្សូលី
ប្រភព៖ Parentlab
ចុចអាន៖ បញ្ហាចោទធំៗ ៣ យ៉ាង កើតមានញឹកញាប់លើក្មេងជំទង់សម័យនេះ
ចុចអាន៖ ហេតុផលឪពុកម្ដាយមិនគួរចិញ្ចឹមកូនស្រីបែបស្រស់ស្អាតគ្មានកំហុស

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?