Connect with us

KPT+

សម្រង់សម្ដីលើកទឹកចិត្តទាំង១០ ពីតារាចម្រៀង Beyonce

បានផុស

នៅ

Beyonce មានកេរ្តិ៍ឈ្មោះល្បីតាំងពីអំឡុងទសវត្សទី ៩០ ក្នុងនាមជាតារាចម្រៀងនាំមុខមួយរូបរបស់ពិភពលោក។

ក្រៅពីអាជីពជាអ្នកចម្រៀង ម្ចាស់បទ Halo ជាអ្នកនិពន្ធ តន្ត្រីការិនី និងក៏ជាអ្នកសម្ដែងដែលអាចរកចំណូលបានពីសិល្បៈផ្សេងៗ ហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន ចំណូលពីការលក់​អាល់ប៊ុមចម្រៀង​រាប់លានកម្មសិទ្ធិបញ្ញានៅទូទាំងពិភពលោក និងការប្រគុំតន្ត្រីនានា រហូតជំរុញតារាស្រីវ័យ ៤០ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណជាង ៣០០ លានដុល្លារហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Beyonce ជាតារាសិល្បការិនីជនជាតិដើមអាហ្វ្រិកដ៏ល្បីល្បាញ និងមានឥទ្ធិពលមួយរូប ដែលសម្ដីរបស់នាងមួយចំនួនត្រូវបានគេយកទៅសិក្សារៀនសូត្រ។

ថ្ងៃនេះ KPT Plus សូមលើកយកសម្រង់ឃ្លាដែលលើកទឹកចិត្តទាំង ១០ មកជូនមិត្តអ្នកអានដូចខាងក្រោម៖

១. នៅពេលមនុស្ស​ចេះស្រឡាញ់និងទទួលយកខ្លួនឯង ដឹងខ្លួនជានរណា គួរយកចិត្តទុកដាក់ជាមួយអ្នកណា និងតែងតែរៀនពីកំហុសរបស់ខ្លួន គេនោះនឹងឈប់ខ្វល់ថាអ្នកដទៃគិតអ្វីមកលើខ្លួនទៀតហើយ។

២. នៅពេលមនុស្សស្រីព្រងើយកន្តើយនឹងបុរសម្នាក់ មានន័យថា គេចាញ់នាង ប៉ុន្តែនៅពេលនាងសម្ដែងការចូលចិត្តទៅកាន់គេ ប្រុសៗទាំងនោះលែងចាប់អារម្មណ៍នាងទៀតហើយ។

៣. ថាមពល មានន័យថា សុភមង្គល ហើយ ថាមពលគឺជាការខិតខំនិងលះបង់។ ដូច្នេះដើម្បីទទួលបានសុភមង្គល ចាំបាច់ត្រូវខិតខំហើយលះបង់។

៤. ខ្ញុំតែងតែព្យាយាមធ្វើជាខ្លួនឯង!។ ខ្ញុំចាប់ផ្តើមឡើងលើឆាកច្រៀងតាំងពីខ្ញុំនៅក្មេង ហើយខ្ញុំពិតជាអាចបំបែកឧបសគ្គដែលរុំព័ទ្ធខ្លួនបានពិតមែន។

៥. ខ្ញុំតែងតែប្រើភាពអវិជ្ជមានដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរទៅជាខ្ញុំដែលប្រសើរជាងមុន។

៦. ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ប៉ុន្តែលើសពីនោះទៀត ​ខ្ញុំពិតជាត្រូវការងារ។

៧. យើងទាំងអស់គ្នាមានក្ដីប្រាថ្នា ហើយគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងដើម្បីសម្រេចប្រាថ្នារបស់ខ្លួន។

៨. យើងទាំងអស់គ្នាមានចន្លោះខ្វះខាតរៀងខ្លួន ព្រោះយើងជាមនុស្ស។ ហេតុនេះត្រូវផ្តោតទៅលើគុណសម្បត្ដិផ្សេងដែលខ្លួនមាន ជាជាងគិតលើរូបសម្រស់ខាងក្រៅ។

៩. ​មានពេលខ្លះគ្រប់គ្នាបរាជ័យ នោះជាការពិតមួយមិនអាចប្រកែក។

១០. ខ្ញុំយកចិត្តទុកដាក់បំផុតលើសិល្បៈ ព្រោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើ។ ទោះធ្វើអ្វីក៏ដោយ ខ្ញុំតែងតែនាំយកចិត្តស្រឡាញ់ទៅជាមួយ ហើយអ្វីដែលខ្ញុំមិនជឿ ខ្ញុំរមែងបដិសេធវា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ ខុសគ្នា​ច្បាស់​ដូច​ថ្ងៃ រវាង​ផ្នត់​គំនិត អ្នកក្រនិងអ្នកមាន

ចុចអាន៖ សុភាសិតឥណ្ឌាល្អៗគួររៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម