KPT+
បុរសៗឆ្លាតវៃពេក អាចបង្កើតកំហុសជាមួយស្ត្រីដោយមិនដឹងខ្លួន
ស្នេហាជាភាពស្រស់ស្អាតនៃគូស្នេហ៍។ ចុះបើសិនជាស្នេហានោះទទួលរងសម្ពាធផ្លូវចិត្ត និងបញ្ហាដោយសារតែភាគីខាងបុរសឆ្លាតពេកឬរឹងមាំពេក តើនឹងទៅជាយ៉ាងណា?
ពេលខ្លះបុរសធ្វើរឿងទាំងនោះដោយឥតដឹងខ្លួនឡើយ។ បុរសៗគួរស្វែងយល់ពីបញ្ហាដែលខ្លួនបង្កើត និងរឿងគួរចៀសវាងដល់ភាគីម្ខាងទៀត៖
១. ព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាង
នេះគឺជារឿងធំហើយបុរសភាគច្រើនបានធ្វើខុស។ យើងអាចស្ដីបន្ទោសសង្គមឬឪពុកម្ដាយរបស់យើង ដែលជាទូទៅបុរសត្រូវបានបង្រៀនថា ពួកគេត្រូវមានភាពរឹងមាំនិងទទួលខុសត្រូវ។ ពេលខ្លះគេធ្វើអ្វីមួយដោយមិនពិគ្រោះជាមួយនាង ដើម្បីព្យាយាមដោះស្រាយរាល់បញ្ហាដែលដៃគូជួបតែឯង។
ស្ត្រីមិនចូលចិត្តអ្នកណាមកបង្គាប់នាង ធ្វើដូចជាមេបញ្ជាការ គ្រប់មនុស្សស្រីសុទ្ធតែចូលចិត្តភាពស្មើគ្នា។
២. មិនគិតពីអារម្មណ៍ឬមិនអើពើនឹងនាង
បើបុរសមិនយកចិត្តទុកដាក់ស្ដាប់ ភាគីស្ត្រីដែលព្យាយាមប្រាប់នូវអារម្មណ៍របស់នាង ធានាថានឹងមានបញ្ហាកាន់តែធំ។ ការមិនទទួលស្គាល់អារម្មណ៍ទាំងនេះ និងការឆ្លើយតបមិនសមស្របអាចធ្វើឲ្យបុរសស្ថិតក្នុងស្ថានភាពមិនល្អ។ ដោយសារតែស្ត្រីជាទូទៅមានទំនាក់ទំនងជាមួយអារម្មណ៍ច្រើនជាងបុរស ហើយពួកគេចង់ឲ្យអ្នកម្ខាងទៀតបានដឹង ស្គាល់និងយល់ពីនាង។
៣. មិនដែលបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនប្រាប់នាង
ស្ត្រីមានរឿងរបស់នាង ហើយនាងក៏ចង់ស្ដាប់រឿងរបស់ដៃគូដែរ។ កុំព្យាយាមប្រាប់នាងថាមិនអី ហើយធ្វើជារឹងមាំ។ បើបុរសមិនប្រាប់ភាគីខាងស្ត្រីឲ្យបានដឹង នាងអាចនឹងមានអារម្មណ៍ថា ខ្លួនមិនត្រូវបានគេយកចិត្តទុកដាក់ និងមិនបានចាត់ទុកជាផ្នែកមួយនៃគេឡើយ។
៤. ការស្មានអារម្មណ៍
ការស្មានអារម្មណ៍អាចជាកំហុសធំបំផុតមួយក្នុងជីវិតគូ។ បុរសមិនអាចអានគំនិតរបស់នាងបានទេ ហើយនាងមិនអាចអានចិត្តបុរសបានដូចគ្នា។ ដូច្នេះត្រូវតែបង្កើតការប្រាស្រ័យទាក់ទងល្អ ប្រសិនបើយើងចង់ឲ្យអ្វីៗមានភាពរឹងមាំនិងមានសុខភាពល្អរវាងអ្នកទាំងពីរ។
៥. មិនចែករំលែកសុខទុក្ខជាមួយគ្នា
រឿងចុងក្រោយនេះ ជារឿងមួយដែលបុរសឆ្លៀវឆ្លាតទូទៅ តែងតែធ្វើ ហើយក៏ជាមូលហេតុដែលជីវិតគូមិនអាចបន្តបានយូរអង្វែងដូចគេ។ នេះក៏ដោយសារតែបុរសមិនបង្ហាញអារម្មណ៍ប្រាប់ដៃគូសោះ។ សូម្បីពេលគេមានបញ្ហានិងសុខទុក្ខក៏ព្យាយាមលាក់ទុកតែឯងមិនប្រាប់គ្នា។ បើដូច្នេះមែន តើគួរបន្តជីវិតដៃគូនៅបានដូចគេឯងធ្វើអ្វីទៀត។ បើអ្នកទាំងពីរមិនបានប្រើជីវិតគូនេះរួមគ្នាផងហ្នឹង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ dumblittleman
ចុចអាន៖ អំណោយអ្វី មនុស្សស្រីសាមញ្ញ ប្រាថ្នាពីបុរសម្ចាស់ចិត្ត?
ចុចអាន៖ ៣យ៉ាងធំៗ បង្ហាញថា បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង