KPT+
បច្ចេកទេស ១០ យ៉ាង ជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយបំផុតក្នុងជីវិត
មកដល់សព្វថ្ងៃនេះមនុស្សប្រហែលជាមិនតិចនាក់ទេ ដែលមានអារម្មណ៍ចង់កាត់បន្ថយការចំណាយដ៏ច្រើនលើសលប់។ ប៉ុន្តែទោះជាខិតខំប្រឹងយ៉ាងណា ក៏តែងមានរឿងដែលអ្នកត្រូវចំណាយលុយដែរ។ ជាពិសេសពូកែចាយលុយប្រាកដជាគិតថាខ្លួនរកបានមិនដែលមានបញ្ហាជាមួយលុយកាក់នោះទេ។
យ៉ាងណាក៏ដោយ នៅពេលដែលអ្នកគណនាចំណូលនិងចំណាយឲ្យបានត្រឹមត្រូវនោះនឹងរកឃើញថា ខ្លួនឯងចំណាយច្រើនហួសប្រមាណបន្តិច។ ត្រូវចង់ចាំថា ការធ្លុះធ្លាយតូចៗអាច ពន្លិចអ្នកឲ្យលិចលង់ជាងការធ្លុះធ្លាយធំ។ ដូច្នេះហើយបើសិនដឹងខ្លួនថាខ្លួនឯងចំណាយហួសប្រាក់ខែ ឬហួសពីរំពឹងទុកសូមប្រញាប់ព្យាយាមផ្លាស់ប្តូរទម្លាប់ ហើយពេលនោះអ្នកនឹងរកឃើញថា វាពិតជាអាចអាចកាត់បន្ថយការចំណាយនបានយ៉ាងប្រសើរ។

បច្ចេកទេសកាត់បន្ថយការចំណាយខ្ជះខ្ជាយ៖
១ បង្កើតគណនីចំណូល និងចំណាយ
បច្ចេកទេសនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់បំផុត។ ពីព្រោះគណនេយ្យចំណូល និងចំណាយ នឹងជួយឲ្យយើងដឹងពីអ្វី និងចំនួនប៉ុន្មានដែលយើងចំណាយក្នុងមួយខែ ដូច្នេះយើងអាចរៀបចំផែនការចំណាយនាពេលអនាគត។ បើសិនមិនដឹងគួរធ្វើយ៉ាងណាអ្នកក៏សាកល្បងប្រើប្រាស់កម្មវិធីសន្សំ ឬកម្មវិធីគណនីសន្សំ ដើម្បីជួយកត់ត្រាចំណូល និងចំណាយ។ វានឹងជួយធ្វើឲ្យវាកាន់តែងាយស្រួលនិងដឹងថាមួយថ្ងៃៗតើយើងគួរចំណាយលើអ្វីមានប្រយោជន៍។
២ កំណត់គោលដៅសន្សំ
ការមានប្រាក់សន្សំមានសារៈសំខាន់ណាស់។ វានឹងផ្តល់ឲ្យយើងនូវភាពស្ងប់ក្នុងចិត្ត និងមានលុយសល់សម្រាប់ចំណាយពេលមានការខ្វះខាត ឬគ្រាមានអាសន្ន។ ផ្អែកតាមបទពិសោធន៍ យើងខ្ញុំសូមណែនាំឲ្យកំណត់គោលដៅសន្សំប្រាក់ ដូចជាចង់សន្សំលុយដើម្បីធ្វើដំណើរទៅក្រៅប្រទេស ចង់សន្សំលុយទិញផ្ទះ។ល។ នៅពេលដែលយើងមានគោលដៅច្បាស់លាស់ យើងនឹងប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការសន្សំប្រាក់។
៣ រៀបចំផែនការចំណាយរបស់អ្នកជាមុន
មុនដំណាច់ខែ សាកល្បងរៀបចំផែនការចំណាយរបស់អ្នកជាមុនសម្រាប់ខែបន្ទាប់។ តើយើងត្រូវចំណាយប៉ុន្មានក្នុងមួយខែ ហើយប៉ុន្មានក្នុងមួយថ្ងៃ? ការរៀបចំផែនការចំណាយរបស់អ្នកជាមុន នឹងជួយអ្នកគ្រប់គ្រងការចំណាយ ដើម្បីកុំឲ្យលើសពីថវិការបស់អ្នក។
៤ ចៀសវាងការចំណាយហួសហេតុ
មុននឹងទិញអ្វីគ្រប់ពេល សាកល្បងសួរខ្លួនឯងជាមុនថា តើវាពិតជាចាំបាច់ឬអត់? ឬគ្រាន់តែចង់តាមគ្នាឬដើម្បីមានប្រើនឹងគេ។ ប្រសិនបើអ្នកគ្រាន់តែចង់បាន ប៉ុន្តែពិមិនចាំបាច់ទេ អ្នកគួរតែចៀសវាងការចំណាយហួសហេតុនេះ។
៥ ស្វែងរកសកម្មភាពដើម្បីធ្វើនៅពេលទំនេររបស់អ្នក
ការស្វែងរកសកម្មភាពដែលត្រូវធ្វើអំឡុងពេលទំនេររបស់អ្នក នឹងជួយកុំឲ្យអ្នកចង់ចេញទៅក្រៅ និងចំណាយប្រាក់ច្រើន។យើងខ្ញុំសូមណែនាំឲ្យរកសកម្មភាពដែលមិនចំណាយប្រាក់ឬចំណាយប្រាក់តិចតួចដូចជាការហាត់ប្រាណ ឬទៅលេងឧទ្យាន ទៅអានសៀវភៅនៅបណ្ណាល័យជាដើម។
៦ ប្រើសាច់ប្រាក់ជំនួសឲ្យកាតឥណទាន
ការប្រើប្រាស់សាច់ប្រាក់ជំនួសឲ្យកាតឥណទាននឹងជួយអ្នកក្នុងការគ្រប់គ្រងការចំណាយរបស់អ្នកកាន់តែងាយស្រួល។ ដោយសារតែយើងនឹងឃើញលុយពិតប្រាកដថាវានៅសេសសល់ប៉ុន្មាននាពេលនេះ?

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់